ក្រោយរយៈពេល ៧៥ ឆ្នាំមកហើយផលប៉ះពាល់ដែលបណ្តាលមកពីគ្រាប់បែកបរមាណូនៅតែជាសុបិន្តដ៏អាក្រក់របស់ប្រជាជនជប៉ុន
នៅថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៤៥ ពេលបញ្ចប់សង្គ្រាមលោកលើកទី ២ យន្ដហោះយោធាអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ នេះជាការវាយប្រហារនុយក្លេអ៊ែរដំបូងក្នុងប្រវត្តិសាស្ត្រ។
រូបភាព https://ja.wikipedia.org/wiki/広島市への原子爆弾投下#/media/ファイル:Atomic_cloud_over_Hiroshima.jpg
ក្នុងចំណោមប្រជាជនហ៊ីរ៉ូស៊ីម៉ាចំនួន ៣៥០.០០០ នាក់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកចំនួនប្រជាជនពី ៩០.០០០ នាក់ដល់ ១៦៦,០០០ នាក់បានស្លាប់ក្នុងរយៈពេលបួនខែ។ អ្នកដែលមានសំណាងនៅរស់ក៏ទទួលរងនូវផលប៉ះពាល់នៃការសាយភាយវិទ្យុសកម្មផងដែរ។
ក្រោយរយៈពេល ៣ ថ្ងៃការវាយប្រហារនុយក្លេអ៊ែរកើតឡើងនៅទីក្រុងណាហ្គាសាគី។ មនុស្សចំនួន ៧៤.០០០ នាក់ក្នុងចំណោមប្រជាជនណាហ្គាសាគី ២៤០.០០០ នាក់ត្រូវស្លាប់ ហើយអគារនៅក្នុងតំបន់ប្រហែល ៣៦% ត្រូវបំផ្លាញ។
រូបភាព https://ja.wikipedia.org/wiki/長崎市への原子爆弾投下
ប្រជាជននៅកណ្តាលទីក្រុងទាំងពីរមានអារម្មណ៍ថាពួកគេត្រូវត្រួតត្រា។ រូបថតនេះខាងមុខធនាគារ ចំណែកស្រមោលខ្មៅជាផេះអ្នកដែលស្លាប់ដោយសារអណ្តាតភ្លើង។
រូបភាព http://blog.livedoor.jp/toshi_tomie/archives/52117510.html
សោកនាដកម្មមិនទាន់បញ្ចប់នៅឡើយទេ អ្នកដែលនៅមានជីវិតត្រូវទទួលរងភ្លៀងមួយមេឃយ៉ាងចម្លែក។ មូលហេតុបណ្តាលមកពីដីខ្សាច់ ធូលី ធ្យូងធ្វើអោយភ្លៀងផ្ទុកជាតិពុលខ្ពស់។ នេះជារូបថតអាវដែលត្រូវភ្លៀងខ្មៅត្រូវគេរកឃើញក្រោយរយៈ ៧៥ ឆ្នាំ។
រូបភាព http://www.hiroshimapeacemedia.jp/?p=83421
មនុស្សជាច្រើនរងរបួស និងស្លាប់ដោយសារគ្រាប់បែក។ ស្បែករបកជាស្រទាប់ មនុស្សរត់ទៅគ្រប់ទីកន្លែងដើម្បីរកថ្នាំផឹក។ សោកនាដកម្មដែលគួរអោយរន្ធត់ណាស់។
ប្រជាជនដែលរស់នៅឆ្ងាយពីកន្លែងបំផ្ទុះគ្រាប់បែកទទួលរងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីវិទ្យុសកម្ម។ បច្ចុប្បន្នប្រជាជនទាំងនេះរស់នៅក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាជនរងគ្រោះជាច្រើនដែលមានអាយុលើសពី ៧៥ ឆ្នាំមិនទទួលបានប្រាក់ឧបត្ថម្ភនេះទេ។ ហើយនៅមានតំបន់ជាច្រើនរងផលប៉ះពាល់ដោយសារគ្រាប់បែកបរមាណូ។
ក្រោយរយៈពេល ៧៥ ឆ្នាំមកហើយការជជែកវែកញែកអំពីផលប៉ះពាល់នៃភ្លៀងខ្មៅមិនទាន់បញ្ចប់នៅឡើយទេ។
ខ្ញុំគិតថាអ្វីដែលយើងត្រូវធ្វើនាពេលនេះគឺជួយដល់ជនរងគ្រោះដោយសារសង្រ្គាម សង្ឃឹមថាច្បាប់នឹងការពារជនរងគ្រោះ ហើយក៏សង្ឃឹមថាមនុស្សជាតិអាចភ្ញាក់រលឹកមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សគ្មានកំហុស។