ធ្វើការនៅផ្ទះមានអារម្មណ៍ខ្ជិលដូច្នេះប្តូរទៅធ្វើការលើឡានយ៉ាងម៉េចវិញ … ?
ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បុគ្គលិកត្រូវធ្វើការនៅផ្ទះ ការិយាល័យជាច្រើនត្រូវបិទជាបណ្តោះអាសន្ន។
រូបភាព https://autoc-one.jp/custom/5008018/
ទោះយ៉ាងណាមនុស្សមួយចំនួនមិនអាចផ្តោតអារម្មណ៍ធ្វើការនៅផ្ទះដោយសារការរំខានជាច្រើន។ នៅក្នុងការិយាល័យធ្វើការបរិយាកាសរួមមានថ្នាក់លើ និងមិត្តរួមការងារ ដូច្នេះត្រូវផ្តោតអារម្មណ៍ធ្វើការ។ ប៉ុន្តែពេលនៅផ្ទះចេះតែចង់សម្រាក មនុស្សភាគច្រើនចាប់ផ្តើមមានអារម្មណ៍ខ្ជិលទោះបីជាមិនចង់ក៏ដោយ។
មិនត្រឹមតែប៉ុណ្ណឹងនៅផ្ទះមានគ្រែ ទូរទស្សន៍ និងគ្មាននរណាសង្កេតមើលអ្នក ទោះបីជាគេងលក់ក៏គ្មានអ្នកដឹងដែរ។ ដូច្នេះពេលអ្នកធ្វើការបែបនេះលទ្ធផលការងាររបស់អ្នកប្រាកដជាធ្លាក់ចុះ នេះហើយជាបញ្ហាដែលត្រូវប្រឈម។
អ្នកត្រូវដឹងថាទោះជាធ្វើការពីចម្ងាយក៏ថ្នាក់លើអាចកត់សម្គាល់ផលិតភាពការងាររបស់អ្នកដែរ។
ថ្ងៃនេះខ្ញុំនឹងណែនាំដំណោះស្រាយចំពោះបញ្ហានេះ – ប្រព័ន្ធកំណត់ទីតាំងរថយន្ត។
Pioneer គឺជាក្រុមហ៊ុនផលិតសម្លេងរបស់ជប៉ុន។ ពួកគេបានចាប់ផ្តើមបង្កើតប្រព័ន្ធកំណត់ទីតាំងរថយន្តជាមួយនឹងម៉ាក Carrozzaria ក្នុងរយៈពេល ៣៤ ឆ្នាំ។
ដំបូងរថយន្តគ្មានប្រព័ន្ធកំណត់ទីតាំងស្តង់ដារទេ គេត្រូវតំឡើងប្រព័ន្ធកំណត់ទីតាំងរបស់ក្រុមហ៊ុនផ្សេង។ បច្ចុប្បន្នការប្រើប្រព័ន្ធកំណត់ទីតាំងរបស់ក្រុមហ៊ុនផ្ទាល់កំពុងតែនិយម។
សព្វថ្ងៃ Carrozzeria បែរជាចង់ត្រលប់ទៅរកគម្រោងពីមុន។ ពួកគេត៉ឡើងបន្ទះឧបករណ៍កំណត់ទីតាំងធម្មតា។ មុខងារកំណត់ទីតាំងពិសេសមានប្រវត្តិ ៣៤ ឆ្នាំមកហើយប៉ុន្តែវាមិនមែនជាវិធីល្អបំផុតទេ។ ការតំឡើងប្រព័ន្ធកំណត់ទីតាំងនេះអ្នកត្រូវភ្ជាប់អុីនធឺណេតជានិច្ច។
ដោយសហការជាមួយក្រុមហ៊ុន Docomo ផ្តល់សេវាកម្មទំនាក់ទំនង។ Carrozzeria ធានាថាអតិថិជនរបស់ខ្លួននឹងអាចទទួលបានការភ្ជាប់ទំនាក់ទំនងគ្មានដែនកំណត់ និងគ្រប់ពេលវេលា។
ជាការពិតណាស់ទូរស័ព្ទចល័តធម្មតាក៏អាចភ្ជាប់អុីនធឺណេតល្បឿនលឿនដែរ ប៉ុន្តែភាគច្រើនគម្រោងសុទ្ធតែមានកំណត់។ ប្រសិនបើអ្នកធ្វើការតាមរយៈ Zoon ឬ Skype អ្នកអាចនឹងត្រូវកាត់ប្រាក់ពេលប្រើផុតការកំណត់។
ប៉ុន្តែជាមួយនឹងប្រព័ន្ធកំណត់ទីតាំងអ្នកនឹងទទួលបានឥតគិតថ្លៃ 4g ក្នុងមួយឆ្នាំដោយគ្មានដែនកំណត់។
បរិយាកាសក្នុងឡានពិតជាស្ងាត់ និងមិនសូវរំខានដូចជានៅផ្ទះទេ។
អ្នកអាចប្រើប្រព័ន្ធកំណត់ទីតាំងនេះសម្រាប់ធ្វើការ ប្រសិនបើធុញទ្រាន់អ្នកអាចប្រើអុីនធឺណេតសម្រាប់មើលរឿង និងចម្រៀងក៏បាន។ ប៉ុន្តែវិធីនេះមិនល្អចំពោះអ្នកដែលពុលឡានឡើយ។
ជាមួយនឹងប្រព័ន្ធនេះអ្នកអាចចេញទៅឆ្នេរខ្សាច់មើលទេសភាពផងធ្វើការផងផ្លាស់ដើម្បីប្តូរបរិយាកាស។
តើវាពិតជាពិសេសណាស់មែនទេ? សង្ឃឹមថាវិធីនេះជួយអោយការងាររបស់អ្នកមានប្រសិទ្ធភាពជាងមុន។