អាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈមួយចំនួនដែលមិនគួរទទួល​ទាន​រួមគ្នា

នៅក្នុងម្ហូបជប៉ុនមានពាក្យថា 食べ合わせ (Tabeawase – ការផ្សំអាហារ) ម្ហូបជាច្រើនបើបរិភោគជាមួយគ្នាជួយបង្កើនរសជាតិម្ហូបកាន់តែឆ្ងាញ់។ ចំណែកឯអាហារមួយចំនួនយើងមិនគួរហូបរួមគ្នានោះទេ។

មុខម្ហូបដែលគេហាមមិនឲ្យទទួលទានរួមគ្នាជៀសវាងការពុលអាហារមានដូចជា៖

១. ទឹកសណ្តែក និងស្ករត្នោត

រូបភាព https://men-joy.jp/archives/434695

ស្តាប់ទៅដូចជាការរួមផ្សំដែលមានជីវជាតិ ប៉ុន្តែវាធ្វើឲ្យកាត់បន្ថយរសជាតិ និងការរំលាយអាហារមិនល្អ។

២. ម្នាស់ និងទឹកដោះគោ

រូបភាព https://rassic.jp/content/9171

ទាំងម្នាស់ និងទឹកដោះគោសុទ្ធតែឆ្ងាញ់ ប៉ុន្តែបើហូបម្នាស់ និងទឹកដោះគោអាចធ្វើឲ្យ​សរីរាង្គក្នុងប្រព័ន្ធរំលាយអាហារ​ត្រជាក់​ ដែលបណ្តាលឲ្យ​រាគ។ ជាពិសេសអ្នកដែលមានប្រពន្ធរំលាយអាហារមិនល្អ។

៣. ការ៉ុត និងឆៃថាវ

រូបភាព https://www.lettuceclub.net/recipe/dish/12236/

មនុស្សភាគច្រើនតែងតែចម្អិនការ៉ុត និងឆៃថាវជាមួយគ្នា ប៉ុន្តែការរួមបញ្ចូលមើមទាំងពីរនេះមិនល្អឡើយ។ ឆៃ​ថាវ​ផ្ទុក Vitamin C ច្រើន ចំណែកការ៉ុតផ្ទុក enzyme រារាំង Vitamin C ។ ការចម្អិនបញ្ចូលគ្នាធ្វើឲ្យ​កាត់បន្ថយ​ជីវ​ជាតិក្នុងអាហារ។

ប៉ុន្តែប្រសិនបើអ្នកចង់ចម្អិនបញ្ចូលគ្នានៅតែមានវិធីអាចដោះស្រាយបាន។ ដោយដឹងថា enzyme ក្នុងការ៉ុតថយចុះ​ពេល​ក្តៅ ឬអាស៊ីត ដូច្នេះអ្នកអាចចម្អិនការ៉ុត ឬបន្ថែមទឹកខ្មះចូលក្នុងម្ហូប។

៤. ប៉េងប៉ោះ និងត្រសក់

រូបភាព https://men-joy.jp/archives/434695

កុំភ្ញាក់ផ្អើលនៅពេលដែលអ្នកឃើញប៉េងប៉ោះ និងត្រសក់ជាបន្លែដែលមិនគួរដាក់បញ្ចូលគ្នា។ ស្រដៀងការ៉ុត និងឆៃថាវដែរ ព្រោះ​ត្រសក់​ក៏មានសារធាតុរារាំង Vitamin C ក្នុងប៉េងប៉ោះ។ ទោះបីជាចម្អិនក៏សារធាតុ​នេះមិនបាត់ដែរ ដូច្នេះអ្នកគួរ​តែ​ចៀសវាងទទួលទានបន្លែទាំងពីរនេះរួមគ្នា។

៥. ផ្លែឪឡឹក និង Tempura

រូបភាព http://nitariyaitari.club/tabeawase/

យើងតែងទទួលទានឪឡឹកនៅរដូវក្តៅ ប៉ុន្តែប្រសិនបើអ្នកទើបតែហូប Tempura ឬម្ហូបដែល​មានជាតិ​ខ្លាញ់អ្នកគួរ​តែ​ជ្រើស​រើស​ផ្លែឈើផ្សេង។

នៅក្នុងផ្លែឪឡឹកផ្ទុកទឹកច្រើនហូបជាមួយអាហារដែលមានជាតិខ្លាញ់ដូចជា Tempura នឹងធ្វើអោយក្រពះចុះខ្សោយ ហើយអាចបណ្តាលអោយរាគរូសផង។

ស្រដៀងគ្នាដែរយើងមិនគួរហូបអន្ទង់ និងឪឡឹកឡើយ

៦.  ក្តាម និងផ្លែទន្លាប់

រូបភាព http://nitariyaitari.club/tabeawase/

ក្តាមជាមុខម្ហូបដែលមានផ្ទុកវីតាមីន B1, B2 ច្រើនធ្វើអោយការរំលាយអាហារល្អ និងធ្វើអោយរាងកាយត្រជាក់។ ប៉ុន្តែបើហូបជាមួយផ្លែទន្លាប់ក៏ផ្ទុកសារធាតុ​ត្រជាក់ងាយបណ្តាលអោយឈឺពោះ។

៧. សាច់ និងស្ពៃ bina

ស្ពៃ bina ជាអាហារល្អចំពោះសុខភាព មានផ្ទុកជាតិដែក និងកាល់ស្យូមច្រើន ប៉ុន្តែបើហូបជាមួយស្ពៃ bina អាចរារាំង​រាង​កាយ​ស្រូប​យក​សារធាតុចិញ្ចឹម។

៨. ឪឡឹក និងស្រាបៀរ

រូបភាព  http://nitariyaitari.club/tabeawase/

ប្រសិនបើទទួលទានឪឡឹក និងស្រាបៀរក្នុងពេលតែមួយអាចបណ្តាលអោយបត់ជើងតូចញឹកញាប់ ងាយនឹង​​ខ្សោះ​ជាតិ​ទឹក ឬធ្ងន់ជាងនេះគឺពុលអាហារ។

ជាការពិតណាស់ មិនមែនការរួមបញ្ចូលគ្នាសុទ្ធតែល្អនោះទេ ដូច្នេះហើយ ពេលចម្អិនម្ហូបអ្នកគួរតែស្វែងយល់អំពីរូបមន្ត​មិន​មែន​ចេះ​តែចម្អិនឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: