ទទួលទានអាហារក្នុងភោជនីយដ្ឋាន 5D មានតែមួយគត់នៅប្រទេសជប៉ុន

ពេលចូលភោជនីយដ្ឋានជប៉ុនតើអ្នកចូលចិត្តអ្វី? បរិយាកាសក្នុងភោជនីយដ្ឋាន ជំនាញធ្វើម្ហូបយ៉ាងប៉ិនប្រសប់របស់មេចុងភៅឬទីនោះជាកន្លែងដែលអ្នកធ្លាប់ទៅកាលវ័យកុមារភាព។

តើអ្នកធ្លាប់ទៅភោជនីយដ្ឋាន 5D ដែរទេ?

នេះជាភោជនីយដ្ឋានបែបបារាំងដាក់បង្ហាញរូបភាពអាហារក្នុងម៉ាស៊ីនបញ្ចាំង 3D លើតុ។

នៅពេលទទួលទានអាហារពេលល្ងាចគេបិទអំពូលភ្លើងផ្តល់មកនូវអារម្មណ៍រំភើបដូចក្នុងខ្សែភាពយន្ត។ ពន្លឺភ្លើងនឹងបង្ហាញរូបភាពសំឡេងយ៉ាងរស់រវើកលាយបញ្ចូលគ្នានាំអ្នកទៅកាន់ពិភពនៃអាហារ។

រូបភាព https://gunosy.com/articles/ey4ug?s=s

មុខម្ហូបរួមមានខ្យង Urchin សុមទ្រ បង្គាទឹកជ្រលក់ក្រែមជាមួយនឹងការតុបតែងក្នុងសំបកខ្យងយ៉ាងពិសេស។ ឈុតអាហារនីមួយៗមានតម្លៃ ១៦,០០០ យ៉េនក្នុងម្នាក់។ ប្រសិនបើក្រឡេកមើលតែតម្លៃហាក់ដូចជាថ្លៃ ប៉ុន្តែបើអាចរីករាយនឹងអាហារដែលមានរសជាតិឆ្ងាញ់ គ្រឿងផ្សំល្អពិតជាសាកសមណាស់។

ម្ចាស់ភោជនីយដ្ឋានលោក Fukasaku បន្ទាប់ពីក្លាយជាចុងភៅនៅជប៉ុនបានផ្លាស់ទៅរស់នៅប្រទេសបារាំងដើម្បីស្វែងយល់បន្ថែម។ គាត់ចាប់អារម្មណ៍លើ “Molecular gastronomy” ដែលជាផ្នែកមួយនៃវិទ្យាសាស្ត្រចំណីអាហារដើម្បីស្វែងរកអំពីការប្រែប្រួលនៃរូបធាតុ និងគីមីនៃគ្រឿងផ្សំក្នុងពេលចម្អិនអាហារ។ ដូច្នេះមិនត្រឹ​មតែរសជាតិប៉ុណ្ណោះទេ សូម្បីតែស្នាដៃរៀបចំម្ហូបរបស់គាត់ក៏ពិសេសណាស់ដែរ។

លោក Fukasaku បង្កើតរូបភាព និងសំឡេងដោយខ្លួនឯងបង្ហាញនូវមុខម្ហូបរបស់គាត់តាមរយៈអារម្មណ៍ជាច្រើន។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលចំពោះរសជាតិឆ្ងាញ់ និងទេពកោសល្យដ៏អស្ចារ្យរបស់មនុស្សម្នាក់នេះ។

ពេលទទួលទានម្ហូបហើយមានបង្អែមរូបសកលលោកយ៉ាងស្រស់ស្អាត។

នៅលើបន្ទះសូកូឡាមានផ្លែឈើ និងនំឃុកឃី។

ប្រធានបទអាហារនឹងផ្លាស់ប្តូររៀងរាល់ ៣ ខែម្តង អ្នកអាចរីករាយនឹងស្នាដៃរបស់មេចុងភៅដែលមានទេពកោសល្យ​នេះដោយមិនធុញទ្រាន់។

ដើម្បីទទួលទានអាហារនៅភោជនីយដ្ឋាននេះអ្នកត្រូវធ្វើការកក់ទុកមុន។

អ្នកអាចរីករាយក្នុងបរិយាកាសជាមួយមនុស្សជាទីស្រឡាញ់ក្នុងឱកាសពិសេសដូចជាថ្ងៃកំណើត ខួបអាពាហ៍​ពិពាហ៍​ជាដើម។

អាសយដ្ឋាន៖

élan vital

1-20-4 Yoyogi, Shibuya-ku, Tokyo Yoyogi Diamond Building 1F

050-5592-7633

ដើរ ៥ នាទីពីស្ថានីយ៍ Kitasando

ដើរ ៥ នាទីពីស្ថានីយ៍ Yoyogi

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: