កុំសាកល្បែងរន្ធត់ Oyayubi Sagashi រកម្រាមដៃអោយខ្មោចស្រី

នៅប្រទេសជប៉ុនមានល្បែងមួយមានឈ្មោះថា Oyayubi Sagashi ភាសាអង់គ្លេសគេហៅថា Looking for a Thump ប្រែថា “ស្វែងរកម្រាមដៃមេ” ។

យោងទៅតាមរឿងព្រេងនិទានជប៉ុនកាលពីយូរយារណាស់មកហើយ នៅក្នុងផ្ទះចាស់មួយមាននារីម្នាក់អាយុប្រហែល ២០ ឆ្នាំត្រូវគេធ្វើឃាតយ៉ាងសាហាវ។ រាងកាយរបស់នាងធ្លាក់នៅរាយប៉ាយពាសពេញផ្ទះរួមទាំងម្រាមដៃមេរបស់​នាង​ផង។ ព្រលឹងរបស់នាងមិនអាចចាប់ជាតិព្រោះរកមិនឃើញម្រាមដៃ។

រូបភាព https://aminoapps.com/c/horror/page/blog/oyayubi-sagashi-the-thumb-game/

យើងមិនដឹងថាល្បែង Oyayubi Sagashi មានដើមកំណើតមកពីរឿងព្រេងនិទាននេះដែរទេ ប៉ុន្តែពាក្យចចាមអារាមនិយាយថាប្រសិនបើនរណាម្នាក់រកឃើញម្រាមដៃរបស់ខ្មោចស្រីនាងនឹងអោយបំណងប្រាថ្នាមួយ។ គោល​បំណង​នៃ​ល្បែង​នេះចង់រកម្រាមដៃដែលបាត់របស់នាង នេះជាល្បែងដែលគួរអោយខ្លាច និងគ្រោះថ្នាក់បំផុតព្រោះមាន​ច្បាប់ជាច្រើនត្រូវគោរពតាម។ ប្រសិនបើអ្នកលេងបំពានច្បាប់ណាមួយនោះរឿងគួរអោយភ័យខ្លាចភ្លាមៗនឹងកើត​ឡើង​ចំពោះពួកគេ។

រូបភាព https://aminoapps.com/c/horror/page/blog/oyayubi-sagashi-the-thumb-game/

ទោះបីល្បែងនេះមានគោលការណ៍ច្រើនតែរបៀបលេង Oyayubi Sagashi បែរជាសាមញ្ញ គ្រាន់តែមានមនុស្សពី ៣ ទៅ ៨ នាក់ឡើងទៅ អ្នកលេងល្បែងប្រមូលផ្តុំគ្នាក្នុងផ្ទះស្ងាត់ ងងឹត និងគ្មានពន្លឺ។ អ្នកលេងអង្គុយជាមួយគ្នាជារង្វង់ប្រើម្រាមដៃមេកាន់ម្រាមដៃមេអ្នកអង្គុយក្បែរ និងមិនត្រូវប្រលេងដៃក្នុងកំឡុងពេលលេងទេ។

អ្នកទាំងអស់គ្នាបិទភ្នែកគិតស្រមៃពីផ្ទះតូចមួយដែលជាកន្លែងកើតហេតុ។ ជនរងគ្រោះជានារីម្នាក់រាងកាយត្រូវគេ​ហែក ហើយព្រលឹងរបស់នាងកំពុងស្វែងរកម្រាមដៃមេដែលបាត់។

នៅពេលនេះអ្នកលេងបានត្រៀមខ្លួនរួចរាល់ហើយនិយាយចំនួន ៣ ដងព្រមគ្នា៖

Oyayubi, Oyayubi ស្តាប់សម្លេងរបស់ពួកយើង

Oyayubi, Oyayubi បំពេញបំណងរបស់ពួកយើង

ចុងក្រោយអ្នកលេងត្រូវបញ្ជូនទៅបន្ទប់របស់នារីនោះ អ្នកលេងត្រូវរក្សាទៀនមិនអោយរលត់ និងត្រូវបញ្ចប់ល្បែងមុនពេលទៀនរលាយអស់។ ប្រសិនបើធ្វើមិនបានអ្នកទាំងអស់គ្នានឹងមិនអាចត្រឡប់មកវិញឡើយ។

រូបភាព https://aminoapps.com/c/horror/page/blog/oyayubi-sagashi-the-thumb-game/

នៅក្នុងកំឡុងពេលលេងអ្នកនឹងមានអារម្មណ៍ដូចជានរណាម្នាក់ឬអ្វីមួយប៉ះខ្នងឬស្មារបស់អ្នក ពេលនោះមិនត្រូវ​ងាកមកមើលទេ។ ប្រសិនបើមាននរណាម្នាក់ងាកក្រោយពួកគេនឹងត្រូវកាត់ម្រាមដៃមេ និងត្រូវសម្លាប់យ៉ាងឃោរ​ឃៅ បន្ទាប់មកក្លាយជាខ្មោចជំនួសទៅរកមនុស្សបន្ត។

មិនថាអ្នកទាំងអស់គ្នារកឃើញម្រាមដៃឬទេ ត្រូវតែផ្លុំទៀនដើម្បីត្រលប់មកវិញដោយសុវត្ថិភាព។ ប៉ុន្តែបើទៀននោះ​ឆេះ​អស់​មានន័យថាអ្នកទាំងអស់គ្នាជាប់គាំងនៅទីនោះជារៀងរហូត។ 

ល្បែង Oyayubi Sagashi គ្រាន់តែជាល្បែងក្នុងការស្រមើស្រមៃប៉ុណ្ណោះ ប៉ុន្តែវាផ្តល់នូវអារម្មណ៍ពិតៗដូចជានរណា​ម្នាក់​ប៉ះ​ស្មា​របស់អ្នកឬហៅឈ្មោះអ្នក។

រូបភាព https://aminoapps.com/c/horror/page/blog/

នេះជាល្បែងគ្រោះថ្នាក់បំផុតបើអ្នកល្មើសនឹងច្បាប់ណាមួយខាងលើ អ្នកអាចនឹងបាត់បង់ជីវិត។ គេនិយាយថាមាននារីពីរនាក់លេងល្បែងនេះ នារីម្នាក់ងាកក្រោយត្រូវសម្លាប់ភ្លាមៗ ចំណែកម្នាក់ទៀតបើកភ្នែកតែសំណាងនៅរស់ ប៉ុន្តែលើដៃរបស់នាងកាន់ម្រាមដៃមេរបស់មិត្តនាង។ នារីដែលងាកក្រោយបាត់ខ្លួនសល់តែម្រាមដៃមេប៉ុណ្ណោះ។

រឿងរ៉ាវនៃល្បែង Oyayubi Sagashi បង្កអោយភិតភ័យ និងធ្វើអោយអ្នកចង់ដឹងចង់ឃើញ។ ទោះបីមិនទាន់ដឹងច្បាស់​ថា​រឿង​រ៉ាវ​នៃល្បែងភ័យរន្ធត់នេះនៅប្រទេសជប៉ុនយ៉ាងណាសូមកុំសាកល្បង។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: