ការនិយមទទួលទានស៊ុតឆៅជាមួយបាយ និងទឹកសុីអុីវរបស់ប្រជាជនជប៉ុន

ការបរិភោគស៊ុតឆៅលាយជាមួយបាយ (Tamago Kakegohan) គឺជាមុខម្ហូបដែលពេញនិយមនៅប្រទេសជប៉ុន។ ទោះជាការទទួលទានស៊ុតឆៅអាចនឹងធ្វើអោយជនបរទេសមួយចំនួនខ្លាច ប៉ុន្តែនេះជាផ្នែកមួយនៃវប្បធម៌ធ្វើម្ហូបរបស់ប្រទេសជប៉ុន។

ស៊ុតឆៅងាយនឹងឆ្លងមេរោគ Salmonella ដែលជាមូលហេតុពុលអាហារ។ ដើម្បីសម្លាប់មេរោគប្រភេទនេះត្រូវចម្អិន​ក្នុង​សីតុណ្ហភាពខ្ពស់។ ដូច្នេះប្រទេសជាច្រើនជ្រើសចម្អិនអោយឆ្អិន។

ដូច្នេះចុះប្រទេសជប៉ុនវិញ?

ប្រជាជនជប៉ុននិយមចូលចិត្តស៊ុតឆៅដូច្នេះពួកគេត្រួតពិនិត្យគុណភាពស៊ុតយ៉ាងតឹងរ៉ឹង។

ក្នុងការចិញ្ចឹមមាន់កសិករចាក់វ៉ាក់សាំង និងលាយថ្នាំអង់ទីប៊ីយោទិចចូលក្នុងចំណីប្រចាំថ្ងៃដើម្បីការពារការឆ្លងមេរោគ Salmonella ។ លើសពីនេះពួកគេក៏ពិនិត្យរសជាតិរបស់ស៊ុតឆៅផងដែរ។

បច្ចុប្បន្នអ្នកមិនចាំបាច់ទៅដល់ប្រទេសជប៉ុនទើបអាចភ្លក់រសជាតិស៊ុតស្រស់ឆ្ងាញ់នោះទេ។ អ្នកអាចរកទិញតាម​ហាងលក់ផលិតផលជប៉ុន។ ថ្វីត្បិតតែមិនធ្លាប់ញ៉ាំស៊ុតឆៅក៏ស៊ុតជាគ្រឿងផ្សំដែលស្ត្រីមេផ្ទះប្រើក្នុងអាហារប្រ​ចាំ​ថ្ងៃ។ ដូច្នេះគុណភាពស៊ុតពិតជាសំខាន់ចំពោះសុខភាពសមាជិកគ្រួសាររបស់អ្នក។

តើអ្នកចង់សាកល្បងភ្លក់ស៊ុតឆៅលាយជាមួយបាយ និងទឹកស៊ីអុីវបន្តិចទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: