របៀបគ្រប់គ្រងពេលវេដែលជាគន្លឹះឆ្ពោះទៅរកភាពជោគ​ជ័យ

តើក្តីស្រមៃរបស់អ្នកជាអ្វី?

ខ្ញុំចង់ទៅធ្វើការនៅបរទេស ដូច្នេះខ្ញុំត្រូវបង្កើនចំណេះដឹងភាសាអង់គ្លេស។

ខ្ញុំចង់ក្លាយជាអ្នកគ្រប់គ្រង ដូច្នេះខ្ញុំត្រូវពង្រឹងសមត្ថភាពដើម្បីក្លាយជាអ្នកដឹកនាំ។

មនុស្សម្នាក់ៗមានគោលបំណង និងគោលដៅខុសៗគ្នា។ ដើម្បីអោយបំណងប្រាថ្នាក្លាយទៅជាការពិតអ្នកគ្រាន់តែអនុវត្ត “GO FOR IT” តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក្តីស្រមៃរបស់មនុស្សជាច្រើនមិនក្លាយទៅជាការពិតព្រោះពួកគេមិនដឹងពីរបៀបគ្រប់គ្រងពេលវេលាអោយបានត្រឹមត្រូវ។ ហេតុផលតែងតែនិយាយថា “ខ្ញុំរវល់” ។

រូបភាព https://www.learningagency.co.jp/column_report/column/hrd_column_76_190716.html

តើធ្វើយ៉ាងណាអាចគ្រប់គ្រងពេលវេលាអោយមានប្រសិទ្ធភាព?

ដំបូងបែងចែកគោលដៅរបស់អ្នកទៅជាកិច្ចការប្រចាំថ្ងៃ។ ឧទាហរណ៍ប្រសិនបើអ្នកចង់បង្កើនភាសាអង់គ្លេស អ្នកត្រូវកំណត់រៀនពាក្យថ្មីក្នុងមួយថ្ងៃអោយបាន ៥ ពាក្យ។  អនុវត្តជាប្រចាំ ដូច្នេះ ១ ឆ្នាំវាក្យសព្ទរបស់អ្នកកើនឡើង​ដល់ ១៨០០ ពាក្យ។

គេនិយាយថាគ្រាន់តែចេះ ២០០០ ពាក្យអាចប្រើភាសាអង់គ្លេសបានយ៉ាងល្អក្នុងការទំនាក់ទំនងទូទៅ។ ដូច្នេះអ្នកគ្រាន់តែចំណាយពេលប្រហែល ៥ នាទីក្នុងមួយថ្ងៃរយៈពេល ១ ឆ្នាំ។ ការរៀនភាសាបរទេសមិនត្រឹមតែមានវាក្យសព្ទប៉ុណ្ណោះទេ ត្រូវរៀនវេយ្យាករណ៍ ការប្រើប្រាស់ពាក្យក្នុងការនិយាយ និងសរសេរផងដែរ -ល- ។ ឧទាហរណ៍រៀនប្រយោគ​និយាយពី ៣-៥ ប្រយោគក្នុងមួយថ្ងៃមិនចំណាយពេលច្រើនទេ។

ចំពោះអ្នកដែលចង់បង្កើនសមត្ថភាពដឹកនាំ អ្នកគួរតែអានសៀវភៅ។  តើអ្នកគិតថាអ្នកអាចអានសៀវភៅបានប៉ុន្មានក្បាលប្រសិនបើចំណាយពេលអានតែ ១០​ នាទី?

បញ្ហាមិនស្ថិតលើផែនការទេ ប៉ុន្តែធ្វើយ៉ាងណាអាចបន្តគោលដៅដែលបានកំណត់។ យើងមានលេសជាច្រើនសម្រាប់​​ពន្យាពេលឧទាហរណ៍ដូចជារវល់ ខ្ជិល មួយថ្ងៃទេ ចាំខែក្រោយធ្វើបន្ត -ល- ។

ពិតណាស់ថ្ងៃខ្លះអ្នកពិតជារវល់ ប៉ុន្តែតើអ្នក “រវល់” ដូចជាអ្នកបានគិតដែរទេ?

សូមពិចារណាពីហេតុផលដែលធ្វើអោយអ្នករវល់មានពីរ ទី ១ គឺការងារ និងទី ២ តើការងារនោះសំខាន់ទេ?

បន្ទាប់មកអ្នកអាចបែងចែកកិច្ចការប្រចាំថ្ងៃទៅជាបួនប្រភេទ៖

១. ការងារសំខាន់ហើយបន្ទាន់

២. ការងារសំខាន់តែមិនបន្ទាន់

៣. ការងារបន្ទាន់តែមិនសំខាន់

៤. ការងារមិនបន្ទាន់ហើយក៏មិនសំខាន់

រូបភាព https://clickup.com/blog/time-management-tips/

ការងារក្នុងចំណុចទី ១ សំខាន់ត្រូវធ្វើមុន។ ដូច្នេះសំណួរសួរថា តើត្រូវធ្វើអ្វីបន្ទាប់? អ្នកខ្លះជ្រើសធ្វើអ្វីដែលបន្ទាន់​តែ​មិន​សំខាន់ អ្នកខ្លះវិញធ្វើរឿងសំខាន់តែមិនបន្ទាន់។

ឧទាហរណ៍ការអាន ឬការអនុវត្តភាសាអង់គ្លេសដូចដែលបាននិយាយខាងលើមិនបន្ទាន់តែសំខាន់ណាស់សម្រាប់ការ​អភិវឌ្ឍ​របស់អ្នក ដូច្នេះវាស្ថិតក្នុងចំណុចទី ២។

ប្រសិនបើអ្នកផ្តោតសំខាន់លើចំណុចទី ៣ ពេកអ្នកនឹងដើរខុសពីគោលដៅរបស់ខ្លួន។ គន្លឹះនៃភាពជោគជ័យស្ថិតក្នុងចំណុចទី ២ រឿងដែលអ្នកគិតថាសំខាន់សម្រាប់ខ្លួនហេតុដូច្នេះហើយគួរតែធ្វើរាល់ថ្ងៃ។

មនុស្សជាច្រើនយកចំណុចទី ៣ ធ្វើជាលេស ប៉ុន្តែវានឹងធ្វើអោយអ្នកមានអារម្មណ៍ថាពេលវេលាមិនគ្រប់គ្រាន់បណ្តាល​អោយ​យើងមានការព្រួយបារម្ភធ្វើមិនទាន់ពេល ប៉ុន្តែវាបែរជាមិនសំខាន់ដូចដែលអ្នកគិតឡើយ។ ដំណោះស្រាយ​អ្នក​គួរក្រោកពីព្រលឹមចំណាយពេលប្រហែលមួយម៉ោងធ្វើកិច្ចការក្នុងចំណុចទី ២ បន្ទាប់មកចាំធ្វើកិច្ចការក្នុង​ចំណុច​ទី ៣ ។

បច្ចុប្បន្នខ្ញុំរស់នៅផ្ទះឪពុកម្តាយរបស់ខ្ញុំនៅជប៉ុនដោយសារជំងឺកូវីដ-១៩ ។ ភាគច្រើនក្រុមហ៊ុនជប៉ុនចាប់ផ្តើមធ្វើការនៅម៉ោង ៩ ព្រឹកដូច្នេះខ្ញុំក្រោកពីម៉ោង ៦ ព្រឹកញ៉ាំអាហារពេលព្រឹក និងពិនិត្យមើលកាលវិភាគប្រចាំថ្ងៃ បន្ទាប់​​មក​​ធ្វើ​កិច្ចការក្នុងចំណុចទី ២ ។

ការងារក្នុងចំណុចទី ២ ប្រចាំថ្ងៃរបស់ខ្ញុំដូចជា៖

  • រត់ម៉ារ៉ាតុងបង្កើនសុខភាព
  • រៀន​ភាសាអង់គ្លេស
  • អាន​សៀវភៅ

ពេលខ្លះខ្ញុំគ្មានពេលអានសៀវភៅ ដូច្នេះខ្ញុំនឹងប្តូរការអានសៀវភៅទៅពេលយប់មុនចូលគេង ធ្វើដូច្នេះជារៀងរាល់ថ្ងៃ។

ដំបូងខ្ញុំមានបញ្ហាភ្ញាក់ពីព្រលឹមដើម្បីហាត់ប្រាណ ប៉ុន្តែរាងកាយរបស់យើងតែងតែបន្សាំ ដូច្នេះហើយវានឹងពិបាកពេលចាប់ផ្តើមដំបូង ហើយកាន់តែងាយស្រួលបើធ្វើជាប្រចាំ។ មនុស្សជាច្រើនមានអារម្មណ៍មិនស្រួលប្រសិនបើមិន​​ដុសធេ្មញមុនពេលចូលគេង ក្រោយមកក៏ក្លាយជាទម្លាប់។

ហេតុ​នេះការងារក្នុងចំណុចទី ២ មិនបន្ទាន់ដូច្នេះពេលខ្លះយើងមើលរំលង។ ប៉ុន្តែនៅពេលវាក្លាយជាទម្លាប់ប្រចាំថ្ងៃ​អ្នកនឹងធ្វើយ៉ាងងាយស្រួល។

ការងារក្នុងចំណុចទី ២ ក៏ជួយយើងធ្វើកិច្ចការក្នុងចំណុចទាំងពីរទៀតលឿនជាងមុនដែរ។

តើអ្វីទៅដែលជួយឲ្យអ្នកឆ្ពោះទៅរកភាពជោគជ័យ? ស្ថិតលើការតស៊ូរបស់អ្នក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: