រឿងគំនូរជីវចល Anime និង Manga ដែលផ្អែកលើរឿងកើតឡើងក្នុងជីវិតពិត
រឿង Anime និង Manga ភាគច្រើនកើតឡើងក្នុងពិភពប្រឌិត រឿងមានភាពខុសគ្នាទាំងស្រុងឬប្រហាក់ប្រហែលនឹងភិភពដែលយើងកំពុងរស់នៅ។ ប៉ុន្តែក៏មានឈុតឆាកខ្លះក្នុងរឿងដូចព្រឹត្តិការណ៍ពិតដែរ។
Barefoot Gen
រូបភាព MyAnimeList.net
ខ្សែភាពយន្តគំនូរជីវចល Anime Barefoot Gen ផ្អែកលើបទពិសោធជីវិតរបស់ Keiji Nakazawa ដែលជាអ្នកនៅរស់រានមានជីវិតពីគ្រោះថ្នាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា។ នៅពេលនោះគាត់មានអាយុត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះ ហើយបានបាត់បង់សមាជិកគ្រួសារភាគច្រើនព្រោះតែគ្រាប់បែកបរមាណូ។ បន្ទាប់ពីម្តាយរបស់គាត់បានចែកឋានទៅគាត់ចាប់ផ្តើមនឹកឃើញរឿងអតីតកាលតាមរយៈស្នាដៃរបស់ខ្លួន។
រឿង Barefoot Gen គឺជាស្នាដៃដែលត្រូវបានគេស្គាល់ច្រើនជាងគេបំផុតរបស់ Keiji រឿងនេះត្រូវបានគេចាក់បញ្ចាំងជាខ្សែភាពយន្តគំនូរជីវចល។
17-sai
រូបភាព Manga Rock
Manga 17- sai ដែលត្រូវបានគេសរសេរចេញពីរឿងពិតនៅក្នុងប្រទេសជប៉ុន។
នៅប្រទេសជប៉ុនសិស្សស្រីម្នាក់ឈ្មោះ Junko Furuta អាយុ ១៧ ឆ្នាំត្រូវបុរស ៤ នាក់ចាប់ឃុំខ្លួនក្នុងផ្ទះមួយ។ នៅទីនោះនាងត្រូវគេរំលោភជាច្រើនដង ហើយធ្វើទារុណកម្មរហូតដល់ស្លាប់អស់រយៈពេល ៤៤ ថ្ងៃ។
Welcome to the NHK
រូបភាព J and J Productions
លោក Tatsuhiko Takimoto អ្នកនិពន្ធ Welcome to the NHK បានចែករំលែកថារឿងរ៉ាវទាំងនេះផ្អែកលើជីវិតពិតរបស់គាត់ នៅពេលគាត់ស៊ូទ្រាំនឹងជំងឺធ្លាក់ទឹកចិត្ត ហើយក្លាយជាមនុស្ស hikikomori ផ្តាច់ខ្លួនចេញពីសង្គម។
គួរអោយស្តាយចាប់តាំងពីនិពន្ធ Welcome to the NHK គាត់មិនបាននិពន្ធរឿងផ្សេងទៀតទេ ហើយទ្រាំរស់នៅជាមួយនឹងប្រាក់ដែលខ្លួនរកបានមុននោះ។
Bakuman
រូបភាព Zerochan
រឿង Manga ដែលនិយាយអំពីការងារ Mangaka ទោះបីជាត្រូវគេនិពន្ធក្រោមទស្សនៈកំប្លែង ប៉ុន្តែនោះជាជីវិតពិតរបស់អ្នកនិពន្ធ Tsugumi Ohba និង Takeshi Obata ដែលបានឆ្លងកាត់រយៈពេលនិពន្ធ Death Note សម្រាប់ទស្សនាវដ្តី Weekly Shonen Jump ។
អ្នកដែលមានចំណូលចិត្តចង់ក្លាយជា Mangaka មិនត្រូវរំលងរឿងនេះទេ។
ផ្កាកុលាប Versailles
រូបភាព Heli*berry – WordPress.com
រឿងនេះនិពន្ធចេញពីបដិវត្តបារាំងក្រោមទស្សនៈរបស់ “shoujo” ។
ដំបូងឡើយ Riyoko Ikeda មានបំណងបញ្ចេញស៊េរីអំពីជីវប្រវត្តិរបស់ Marie Antoinette ប៉ុន្តែដោយសារតែអ្នកអានចូលចិត្តតួអង្គ Oscar François de Jarjayes ដូច្នេះទើបគាត់សម្រេចប្តូរទៅជាតួអង្គឯក។
Grave of the Fireflies
រូបភាព ELLE Man
អ្នកនិពន្ធ Anime Grave of the Fireflies លោក Akiyuki Nosaka មានអាយុ ១៥ ឆ្នាំនៅពេលកូបេត្រូវទម្លាក់គ្រាប់បែកក្នុងសង្គ្រាមលោកលើកទី ២ ។ ក្រោយមក Ghibli សម្រេចយករឿងពិតនេះផលិតជារឿងគំនូរជីវចល។
ប្អូនស្រីចិញ្ចឹមរបស់លោក Akiyuki Nosaka ដែលជាអ្នកស្លាប់ដោយសារកង្វះអាហារូបត្ថម្ភបន្ទាប់ពីការបំផ្ទុះគ្រាប់បែក។
Almond