រៀន Kanji ងាយចាំបំផុតដោយគ្រាន់តែអង្គុយមើលវីដេអូ

នៅពេលរៀនភាសាជប៉ុនពាក្យ Kanji ពិបាករៀនណាស់ ពីព្រោះការសរសេរ និងមានច្បាប់ជាច្រើនដែលត្រូវចង​ចាំ។ ដូច្នេះដើម្បីរៀនអក្ខរក្រមស្មុគស្មាញបែបនេះយើងត្រូវចំណាយពេលច្រើនក្នុងការសិក្សា និងអនុវត្តយ៉ាងម៉ត់​ចត់​ដើម្បីទន្ទេញបានទាំងអស់។ ហេតុ​នេះដើម្បីបង្កើតចំណាប់អារម្មណ៍សម្រាប់អ្នករៀនជនជាតិជប៉ុនម្នាក់បាន​បង្កើត​វីដេអូ​គួរអោយចាប់អារម្មណ៍ដែលជំនួយសម្រាប់អ្នកក្នុងការរៀនពាក្យ Kanji ។

រូបភាព yano.com.vn

គណនីនេះមានឈ្មោះថា Kanjigram ត្រូវបានបង្កើតឡើងដោយអ្នកផលិតខ្សែភាពយន្តគំនូរជីវចលតូក្យូ Ayako Hiroki ។ ដើម្បីកុំអោយវីដេអូមើលទៅធុញទ្រាន់នាងបានធ្វើអោយរូបក្នុងវីដេអូមានចលនាកំប្លែងជួយអោយយើង​ងាយ​ចង​ចាំ​អត្ថន័យ​ពាក្យ Kanji នេះ។

តោះសាកល្បងមើលថាតើវីដេអូនេះធ្វើអោយ Kanjji ងាយយល់ជាងមុនទេ? 

នេះគឺជាពាក្យ 冬 (fuyu) មានន័យថារដូវរងា។ នៅក្នុងវីដេអូមានព្រិលធ្លាក់ និងមនុស្សព្រិលផង។ សូមមើលអោយច្បាស់ពណ៌ក្រហមនៅលើមនុស្សព្រិល អ្នកនឹងមើលឃើញពាក្យរដូវរងាដែលគេប្រើច្រមុះ កន្សែងរុំក និងជើងខ្លីទាំងពីររបស់មនុស្សព្រិលបង្កើតជាពាក្យរដូវរងា។ តើងាយក្នុងការចង់ចាំដែរទេ?

តើអ្នកអាចទាយបានទេថាយើងកំពុងនិយាយអំពីអ្វី? នោះគឺកែវភ្នែកពាក្យ Kanji 目(me) ។ គ្រាន់តែក្រឡេកមើលអ្នកនឹងចាំមែនទេ? ពិតជាងាយ​ស្រួល​​មែន​ទែន !!!

ចំណែកនៅក្នុងវីដេអូនេះវិញពណ៌នាអ្វីៗគ្រប់យ៉ាងមានតែពាក់កណ្តាល ដូច្នេះតើពាក់កណ្តាលពាក្យ Kanji មានអត្ថន័យដូចម្តេច? នោះគឺជាពាក្យដែលគេបង្ហាញនៅចុងវីដេអូគឺពាក្យ 半 (han) ។

ពាក្យនេះគឺ 木 (ki) មានន័យថាដើមឈើ។ រូបក្មេងដ៏គួរអោយស្រលាញ់ចេញមកពីដើមឈើ។

តាមរយៈវីដេអូគួរអោយចាប់អារម្មណ៍ខាងលើខ្ញុំបានរៀនពាក្យ Kanji ថ្មីដោយមិនចាំបាច់ចំណាយកម្លាំងច្រើន។

សូមបញ្ចេញយោបល់របស់អ្នកចំពោះភាពច្នៃប្រឌិតរបស់អ្នកផលិតខ្សែភាពយន្តជប៉ុនខាងលើអោយយើងបានដឹង​​ផង។

នៅមានវីដេអូ Kanji គួរអោយចាប់អារម្មណ៍ និងរស់រវើកជាច្រើនទៀតរបស់ Ayako Hiroki  ប្រសិនបើអ្នកយល់ថាមានប្រយោជន៍សូមតាមដានទំព័រ Instargram របស់គាត់ ហើយកុំភ្លេចចែកចាយអត្ថបទនេះជាមួយមិត្តភក្តិរបស់​អ្នក​ផង!

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: