ប្រសិនបើមានឳកាសទៅជប៉ុនតើអ្នកនឹងទិញអ្វី? ហាង KitKat បើកថ្មីមានទីតាំងស្ថិតនៅអូសាកាកន្លែងដែលពេញនិយមសម្រាប់ភ្ញៀវបរទេស

ប្រទេសជប៉ុនជាប្រទេសដែលបង្កើតរសជាតិ KitKat ច្រើនជាងគេ ប៉ុន្តែមិនអាចដាក់បង្ហាញរសជាតិទាំងអស់ទៅ​តាម​តម្រូវ​ការ​របស់​ភ្ញៀវម្នាក់ៗឡើយ។

នេះហើយជាមូលហេតុដែលក្រុមហ៊ុន Nestle Japan Ltd បើកហាងមួយនៅកណ្តាលទីក្រុងអូសាកាផ្តល់ភាពងាយស្រួលដល់ភ្ញៀវក្នុងការជ្រើសរើសរស់ជាតិដែលខ្លួនចូលចិត្ត។

សាខាថ្មីបំផុតរបស់ KitKat ជប៉ុនដែលនឹងបើកដំណើរការនៅថ្ងៃទី ៤ ខែសីហា ជាកន្លែងដំបូង និងតែមួយគត់នៅប្រទេសជប៉ុនដែលអនុញ្ញាតអោយអ្នកបង្កើតរសជាតិ KitKat តាមដែលខ្លួនចូលចិត្ត។

ភ្ញៀវអាចជ្រើសរើសសូកូឡាចំនួន ៥ ប្រភេទ និង Topping ចំនួន ៣ ប្រភេទ ឧទាហរណ៍តំណាប់ស្វាយ ម្នាស់ marshmallow -ល- បន្ទាប់មករសជាតិ KitKat ដែល​អ្នកផ្សំនឹងយកទៅក្លាសេក្រោមសីតុណ្ហភាព ១៩៦ អង្សាសេ។

KitKat ដែលធ្វើដោយផ្ទាល់ដៃលក់ក្នុងតម្លៃជាមធ្យម ៧០២ យ៉េន តម្លៃប្រែប្រួលអាស្រ័យលើជម្រើសនៃគ្រឿងផ្សំ។ ហើយភ្ញៀវក៏អាចបន្ថែមតំណាប់ទាំងអស់លើសូកូឡាតម្លៃលក់ ២,២១៤ យ៉េន។

យោងទៅតាម Miyashita Park Chocolatory ប្រភេទតំណាប់ និងសូកូឡានឹងផ្លាស់ប្តូរទៅតាមរដូវដើម្បីអោយជម្រើសកាន់តែសម្បូរបែប។ អ្នកដែលចូលចិត្តញ៉ាំ KitKat ប្រាកដជាចង់សាកល្បង។

ដោយសារតែ KitKat ជាអំណោយអនុស្សាវរីយ៍ដ៏ពេញនិយមដែលជនបរទេសមកលេងប្រទេសជប៉ុនតែងតែទិញបាន​ជា​ហាង KitKat បើកថ្មីមានទីតាំងស្ថិតនៅច្រកទ្វារស្ថានីយ៍ Namba ជាទីតាំងងាយស្រួលបំផុតសម្រាប់ភ្ញៀវទេស​ចរណ៍​បរទេស។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: