ជំនឿរបស់ជនជាតិជប៉ុនចំពោះខ្សែបាតដៃដែលនាំមកនូវសំណាងមានទ្រព្យសម្បត្ដិ និងជោគជ័យអស់មួយជីវិត
តើអ្នកចេះមើលខ្សែបាតដៃទេ? អ្នកជឿទេថាខ្សែបាតដៃបង្ហាញពីអនាគត។
ជនជាតិជប៉ុនជឿថាប្រសិនបើអ្នកមានខ្សែបាតដៃពិសេសហើយកម្រ នោះអ្នកនឹងមានសំណាងមានទ្រព្យសម្បត្ដិ និងជោគជ័យអស់មួយជីវិត។ ខ្សែបាតដៃនេះគេហៅថា Masukake ។
មនុស្សភាគច្រើនមានខ្សែបាតដៃពីរដាច់ដោយឡែកពីគ្នា (ខ្សែបាតដៃបង្ហាញរឿងស្នេហា និងការរៀនសូត្រ) មានមនុស្សប្រមាណ ១០% ប៉ុណ្ណោះដែលមានខ្សែបាតដៃទាំងពីរនេះ ដែលបង្កើតបានជាខ្សែបាតដៃដេកត្រង់គេហៅថា Masukake ។ វិទ្យាសាស្រ្តបង្ហាញថាមនុស្សពាក់កណ្តាលដែលមានខ្សែបាតដៃនេះមានជម្ងឺ Down ប៉ុន្តែមិនមានន័យថាអ្នកមានខ្សែបាតដៃ Masukake សុទ្ធតែមានជំងឺ Down នោះទេ។ ដូច្នេះជនជាតិជប៉ុនគិតថា អ្នកដែលមានខ្សែបាតដៃ Masukake ហើយសុខភាពល្អជាមនុស្សដែលមានសំណាងណាស់។
រូបភាព https://spicomi.net/media/articles/467
អត្តន័យនៃខ្សែបាតដៃ Masukake
អ្នកដែលមានសុខភាពល្អ ហើយមានខ្សែបាតដៃ Masukake ត្រូវបានគេចាត់ទុកជាអ្នកឈ្នះ ពួកគេមានសមត្ថភាពដឹកនាំ និងមានទេពកោសល្យពីកំណើត។ ក្នុងពេលជាមួយគ្នានេះគេជឿថា មនុស្សទាំងនេះពិតជាមានសំណាងពីកំណើត ហើយទទួលបានជោគជ័យអស្ចារ្យដោយពឹងលើអំណោយទានរបស់ខ្លួន។ យុវវ័យជាច្រើនដែលមានទេពកោសល្យមានខ្សែបាតដៃនេះ។ ទោះជាយ៉ាងណា អ្នកដែលមានខ្សែបាតដៃនេះមិនមែនល្អទាំងស្រុងទេ ព្រោះអ្នកដែលមានខ្សែបាតដៃ Masukake ច្រើនតែរឹងរូសមិនស្តាប់អ្នកដទៃ មានទំនោរទៅរកភាពល្ងង់ខ្លៅក្នុងរឿងស្នេហា។
រូបភាព https://usamidaifuku.at.webry.info/201207/article_6.html
យោងទៅតាមប្រវត្តិសាស្ត្រ Tokugawa Ieyasu, Toyotomi Hideyoshi និង Oda Nobunaga មេដឹកនាំយោធារបស់ជប៉ុនសុទ្ធតែមានខ្សែបាតដៃ Masukake នេះ។ ប្រហែលជាខ្សែបាតដៃកំណត់ពីវាសនាដ៏អស្ចារ្យរបស់មេដឹកនាំទាំងនេះ។
ព្រះពុទ្ធនៅ Nara ប្រទានសំណាងដល់អ្នកដែលមានខ្សែបាតដៃ Masukake ។ ក្រៅពីនេះអតីតនាយករដ្ឋមន្រ្តីជប៉ុនមួយចំនួនដូចជាលោក Kishi Fukuda, Eisaku Sato ឬ Mangaka ដែលល្បីនៅ Osamu Tezuka ក៏មានខ្សែបាតដៃ Masukake ផងដែរ។
សូម្បីតែនៅក្នុងរឿងគំនូរជីវចល Anime តួអង្គក៏ជឿលើជំនឿខ្សែបាតដៃ Masukake ឧទាហរណ៍តួអង្គ Luffy ក្នុងរឿង One Piece មានខ្សែបាតដៃដូចនេះ។
រូបភាព https://twitter.com/fukeyuta/status/802330244875063296?lang=da
អបិយជំនឿមួយចំនួនផ្សេងទៀតរបស់ប្រជាជនជប៉ុន
ជនជាតិជប៉ុនពិតជាមានអបិយជំនឿ ជំនឿមួយចំនួនរបស់ពួកគេគួរអោយខ្លាច ខ្លះចម្លែក ហើយមិនដឹងថាមានប្រភពដើមមកពីណាទេ។ ឧទាហរណ៍ប្រជាជនជប៉ុនជឿថាប្រសិនបើត្អើក ១០០ ដងជាប់គ្នាអ្នកនឹងស្លាប់ ឬបើអ្នកដេកភ្លាមក្រោយពេលបរិភោគនឹងក្លាយជាគោ។ មើលឃើញសត្វពីងពាងពេលយប់ជាប្រថ្នូរមិនល្អ ប៉ុន្តែបើមើលឃើញសត្វពីងពាងពេលថ្ងៃជាសំណាង។ ជាការពិតណាស់ បណ្តាប្រទេសមួយចំនួនក៏មានអបិយជំនឿទាំងនេះដែរ។
M.E.O