ប្រភេទនៃអំពើរំលោភបំពានច្រើនកើតឡើងក្នុងសង្គមជប៉ុនច្រើនកើតឡើងក្នុងសង្គមជប៉ុន តើត្រូវធ្វើតាមឬបណ្តេញចេញ?

នៅពេលចូលប្រលូកក្នុងជីវិតអ្នកនឹងជួបប្រទះអារម្មណ៍ត្រូវគេធ្វើបាប និងកេងចំណេញ។ ក្នុងភាសាជប៉ុនមានពាក្យ​ថា パワハラ/Pawa Hara (រំលោភអំណាច) និងពាក្យ セクハラ/Seku Hara (រំខានផ្លូវភេទ) ជាពាក្យដែល​គេ​តែង​តែលើកឡើង។

ទោះជាយ៉ាងណាការបៀតបៀនមានច្រើនប្រភេទដូចខាងក្រោម៖

パワハラ/Pawa Hara – ការរំលោភអំណាច

រូបភាព https://www.keyman.or.jp/kn/articles/1903/14/news001.html

ជាទូទៅការសម្លុតធ្វើបាបប្រភេទនេះកើតឡើងនៅកន្លែងធ្វើការសំដៅលើថ្នាក់លើ អ្នកដែលមានអំណាចក្នុងសង្គម​ឬ​ជាមនុស្សដែលមានទំនាក់ទំនងល្អធ្វើបាបអ្នកដទៃ។ ជនរងគ្រោះច្រើនតែនៅក្នុងតំណែងដែលមិនអាចនិយាយ​បាន​បណ្តាលអោយមានជំងឺធ្លាក់ទឹកចិត្តឬអាចធ្វើអត្តឃាតទៀតផង។

モラハラ/Mora Hara – ការយាយីខាងសីលធម៌

រូបភាព https://teniteo.jp/c01/m001/PofhG

នេះជាទម្រង់នៃការយាយីផ្លូវចិត្តដែលអាចបង្ហាញទាំងពាក្យសំដី និងការប្រព្រឹត្ដ។ ឧទាហរណ៍ពេលអ្នករៀន គ្រូបង្រៀន ឪពុកម្តាយមិនអើពើនឹងការខិតខំរបស់អ្នក មិនទទួលស្គាល់សមត្ថភាពរបស់អ្នក ថែមទាំងប្រើពាក្យសម្តីឬសកម្មភាពបន្ទាបខ្លួនអ្នក។

アルハラ/Aru Hara – ការយាយីបង្ខំអោយផឹកជាតិអាល់កុល

រូបភាព https://bizspa.jp/post-108481/

នៅជប៉ុនវប្បធម៌ Nomikai រវាងបុគ្គលិកក្នុងក្រុមហ៊ុនមានច្រើន។ ហើយវាក្លាយជាឱកាសសម្រាប់អ្នកដែលចូលចិត្ត​សម្លុត និងធ្វើបាបអ្នកដទៃ។ មនុស្សជាច្រើនត្រូវគេបង្ខំអោយផឹកស្រាច្រើនទោះបីពួកគេមិនចេះផឹក។ ពាក្យ Aru Hara ភ្ជាប់ជាមួយពាក្យ Pawa Hara ករណីថ្នាក់លើបង្ខំអោយផឹកឬបុគ្គលិកចាស់បង្ខំបុគ្គលិកថ្មី -ល- ។

アカハラ/Aka Hara – ការយាយីការសិក្សា

រូបភាព https://business-textbooks.com/academic-harassment/

នៅក្នុងទម្រង់នៃការយាយីនេះគ្រូជាអ្នកប្រព្រឹត្តដោយហាមឃាត់សិស្សមិនអោយប្រើប្រភេទឯកសារជាក់លាក់ណា​មួយ (អនុញ្ញាតអោយប្រើតាមបទបញ្ជា) ។ នៅក្នុងនិក្ខេបបទឬការស្រាវជ្រាវបើគ្មានការចូលរួមពីសិស្សឬនិស្សិតនោះ​ត្រូវ​បក​ស្រាយ​អោយបានច្បាស់លាស់។

キャンパスハラスメント/ Kyanpasu Harasumento – ការយាយីនៅសាលា

រូបភាព https://business-textbooks.com/harassment32/

ស្រដៀងគ្នាទៅនឹង Aka Hara ប៉ុន្តែទម្រង់នេះច្រើនតែកើតឡើងរវាងសិស្ស និងសិស្សជាទូទៅរវាង Senpai និង Kouhai ។

セクハラ/ Seku Hara – ការរំខានផ្លូវភេទ

ការរំខានផ្លូវភេទអាចនឹងកើតឡើងចំពោះបុរស និងស្រ្តី ប៉ុន្តែជនរងគ្រោះច្រើនតែជាស្រ្តី។ អ្នកប្រព្រឹត្តភាគច្រើនជា​បុរស​អាង​លើ​កម្លាំងរបស់ខ្លួន។

រូបភាព https://corporate.vbest.jp/columns/1498/

នៅក្នុងសង្គមជប៉ុនការរំខានផ្លូវភេទត្រូវបានបែងចែកជាពីរទម្រង់។ ប្រភេទទីមួយកើតឡើងនៅកន្លែងធ្វើការ​ឬ​សាលារៀនដែលជាទូទៅប្រព្រឹត្តដោយអ្នកប្រើតួនាទីឬឋានៈរបស់ពួកគេដាក់សម្ពាធលើអ្នកដទៃធ្វើតាមបំណងរបស់​ខ្លួន ប្រព្រឹត្តអំពើរំលោភបំពានហើយហាមមិនអោយប្រាប់នរណា។ ប្រភេទទីពីរកើតឡើងក្នុងក្រុមហ៊ុនដូចជាការ​ប្រើពាក្យសម្តីមិនសមរម្យ និងការប៉ះពាល់ដោយគ្មានការយល់ព្រម។

ジェンハラ/Jen Hara – ការយាយីយេនឌ័រ

រូបភាព https://business-textbooks.com/harassment32/

ទម្រង់នេះសំដៅលើយេនឌ័រដូចជាការសើចចំអកឬមើលងាយ។ ឧទាហរណ៍ប្រើពាក្យថា “ប្រុសតែសម្តីដូចស្រី” ឬ “មនុស្សស្រីអីញ៉ាំច្រើនម្ល៉េះ?” -ល- ។

セカンドハラスメント/Sekando Harasumento – ការយាយីលើកទី ២

នេះជាទម្រង់នៃការយាយីដែលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា នៅពេលពួកគេព្យាយាមស្នើបញ្ហាទៅថ្នាក់លើដើម្បីរកដំណោះស្រាយ ប៉ុន្តែនៅទីបញ្ចប់លទ្ធផលកាន់តែអាក្រក់។ ពួកគេច្រើនតែត្រូវចោទថាស្រមើស្រមៃច្រើនឬគេប្រាប់អោយទ្រាំព្រោះនេះជាអ្វីដែលកើតឡើងចំពោះមនុស្សគ្រប់គ្នា។

រូបភាព https://www.youtube.com/watch?v=JqIv1ux8Mr0

ក្រៅពីនេះនៅមានទម្រង់យាយីជាច្រើនប្រភេទផ្សេងទៀតដែលមិនត្រូវបានលើកឡើងដូចជាការរំខានយាយីក្លិន សត្វចិញ្ចឹមឬយាយីបច្ចេកវិទ្យាជាដើម។ ភាគច្រើនចេញពីទម្រង់ធំៗពីរគឺ Pawa Hara និង Seku Hara ។

ដឹងអំពីប្រភេទនៃការរំលោភបំពាន និងការយាយីដើម្បីការពារខ្លួនអ្នក និងចៀសវាងក្លាយជាជនល្មើសឬបញ្ឈប់អាកប្បកិរិយា​ទាំងនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: