មីកំប៉ុងជប៉ុនមានច្រើនរសជាតិ ប៉ុន្តែតើអ្នកដឹងទេថាប្រជាជនជប៉ុនចូលចិត្តទទួលទានមី?
ជប៉ុនជាប្រទេសផលិតមីកំប៉ុងដំបូងគេ ហើយជាម្ហូបបម្រុងដែលមិនអាចខ្វះបានតាមផ្ទះ។ ទោះបីជា Ramen មានប្រភពមកពីប្រទេសចិន ប៉ុន្តែ Ramen នៅប្រទេសជប៉ុនបែរជាមានរសជាតិពិសេសផ្ទាល់ ដែលធ្វើអោយជនជាតិចិនជាច្រើនចង់ភ្លក់ពេលធ្វើដំណើរទៅប្រទេសជប៉ុន។
ដូច្នេះហើយ មីកំប៉ុងរបស់ជប៉ុនក៏មានភាពទាក់ទាញណាស់ដែរ។ ទោះបីជាអ្នកមិនឃ្លាន ប៉ុន្តែបើនរណាម្នាក់ឆុងមីប្រាកដជាចង់ហូប។
រូបភាព https://kakakumag.com/food/?id=11341
មីកំប៉ុងនៅជប៉ុនមិនត្រឹមតែមានច្រើនរសជាតិប៉ុណ្ណោះទេ ថែមទាំងវិវត្តន៍ដល់កម្រិតដែលមិននឹកស្មានដល់។ តោះយើងនឹងក្រឡេកមើលមីកំប៉ុងជប៉ុនខាងក្រោម។
ជាដំបូងចាប់ផ្តើមនឹងប្រភេទសាមញ្ញជាងគេ។
រូបភាព https://kitchengoods-yanagiya.com/?page=product&prod=190
នេះជាប្រភេទមីកំប៉ុងចេញដំបូងគេ ការរចនាគំរបសេរ៉ាមិចលក្ខណៈពិសេសរបស់ក្រុមហ៊ុន Nissin ។ ពេលឆុងមីអ្នកបើកគំរបកំប៉ុងរួចចាក់ទឹកក្តៅចូល។ គំរបមានតួនាទីយ៉ាងសំខាន់ជួយធ្វើអោយមីឆ្អិនល្អហើយឆ្ងាញ់។
មីកំប៉ុងខ្លះមានរូបតួអង្គល្បីៗដូចជាបុរស Iron man លើគំរបមី។
រូបភាព https://hobby.watch.impress.co.jp/docs/news/1267547.html
រូបភាព https://item.rakuten.co.jp/livingut/4904705161652/
ឈុតគំរបកំប៉ុងមីត្រូវបានរចនាឡើងយ៉ាងពិសេស មិនត្រឹមតែធ្វើយ៉ាងណាអោយសមល្មមនឹងគំរបកំប៉ុងប៉ុណ្ណោះទេ នៅពីលើកំប៉ុងមីថែមទាំងមានតួអង្គកំប្លែងផងដែរ។
ឥឡូវនេះមិនចាំបាច់រង់ចាំមីឆ្អិនយូរពេកទេណា!
រូបភាព https://koncent.jp/?pid=17183954
មីកំប៉ុងមួយចំនួនថែមទាំងមានបំពាក់នាឡិកាកំណត់ពេលទៀតផង។
រូបភាព https://matome.naver.jp/odai/2149320516491599301
ឈុតមីកំប៉ុងចង្ក្រានហ្គាស។
រូបភាព https://matome.naver.jp/odai/2149320516491599301
មើលរូបនឹងដូចជាកំពុងឆុងមីពិតបោះគេមែនទេ?
រូបភាពនេះជាការរួមបញ្ចូលគ្នារវាងស្លាបព្រា និងសម។
រូបភាព https://store.shopping.yahoo.co.jp/colorfulbox/4976790015899.html
នេះមិនមែនជាមីទេតែឧបករណ៍តាំងម្ហូបរបស់ហាង Ramen Sugakiya ។ សមប្រើសម្រាប់ញ៉ាំមី និងស្លាបព្រាប្រើសម្រាប់ញ៉ាំស៊ុប។
ហើយនេះគឺជាគំរូពែងប៉សឺឡែនពិសេសប្រើសម្រាប់ហូបមី គោលបំណងកាន់កុំអោយរលាកដៃ។
រូបភាព https://matome.naver.jp/odai/2149320516491599301
ចំណែកនេះជាការរចនាសាប៊ូកក់សក់ ក្រែមបន្ទន់ និងសាប៊ូដុសខ្លួនពិសេសសម្រាប់អ្នកចូលចិត្តមី។
រូបភាព https://matome.naver.jp/odai/2144984411250432601
លើសពីនេះមីកំប៉ុងមានច្រើនរសជាតិដូចជាការី ទឹកស៊ីអុីវ សារាយសមុទ្រ -ល- ។ ដូច្នេះការរចនាគំរបកំប៉ុងក៏ត្រូវតែខុសគ្នាកុំអោយច្រឡំ។ ដោយផ្អែកលើគំនិតនេះគេផលិតទាំងក្រដាសកំណត់ត្រាមីទៀត។
រូបភាព http://premiya.jugem.jp/?eid=420
មានទាំងមី Manjuu ផងដែរ។
រូបភាព https://ishinhome-okayama.jp/blog/6573
កុំបារម្ភព្រោះរសជាតិនៅតែជា Manjuu ដដែល។
ការរចនាធ្នើទ្រមីកំប៉ុង។
រូបភាព https://car.watch.impress.co.jp/img/car/docs/433/475/html/gt01.jpg.html
ទោះជាយ៉ាងណា មិនមែនលើកទឹកចិត្តអ្នកបើកបរផងហូបមីផងនោះទេ ធ្នើនេះប្រើពេលស្ទះចរាចរណ៍ ឬឈប់សម្រាកប៉ុណ្ណោះ។
មានទាំងគំរូមីកំប៉ុងផងដែរ។
រូបភាព https://www.goodspress.jp/news/302259/2/
គំរូមីកំប៉ុងស្ទើរតែដូចមីពិតទាំងស្រុង។
នៅប្រទេសជប៉ុនមីត្រូវបានគេផលិតតាំងពីឆ្នាំ ១៩៥៨ ប៉ុន្តែរហូតដល់ឆ្នាំ ១៩៧១ ទើបមានមីកំប៉ុង។ ហើយរហូតមកដល់សព្វថ្ងៃនេះ មីកំប៉ុងពេញនិយមទូទាំងពិភពលោក។
ប្រជាជនជប៉ុនមិនត្រឹមតែមានមោទនភាពចំពោះការបង្កើតរបស់ជាតិប៉ុណ្ណោះទេ ថែមទាំងចូលចិត្តទទួលទានមី។
យ៉ាងណាមិញ ជប៉ុនជាប្រទេសដែលប្លែកម្យ៉ាងដែរ។
Kengo Abe