ធ្លាប់តែជិះកន្ត្រកវិលមើលទេសភាព ឥឡូវមានកន្រ្តខ្មោចលងព្រឺសម្បុរក្នុងឧទ្យានកំសាន្តជប៉ុន
ភាគច្រើនកន្រ្តកវិលនៅក្នុងឧទ្យានកំសាន្តជួយអោយអ្នកអាចមើលឃើញទេសភាពលើទីខ្ពស់ក្នុងល្បឿនយឺត។ ដូច្នេះហើយបានជាកន្ត្រកវិលក្លាយជាល្បែងដែលមានប្រជាប្រិយភាពក្នុងចំណោមហ្គេមកំសាន្តជាច្រើន។ ហើយនេះក៏ជាកន្លែងណាត់ជួបដ៏ពេញនិយមសម្រាប់គូស្នេហ៍ផងដែរ។
រូបភាព https://travel.rakuten.co.jp/mytrip/ranking/ferris-wheel/
ដំបូងកន្រ្តកវិលមានលក្ខណៈតូចដូចកៅអីអង្គុយ បន្ទាប់មកប្តូររូបរាងទៅជាកន្រ្តកខ្សែកាបជាដើម។ កន្ត្រកវិលខ្លះថែមទាំងមានម៉ាស៊ីនត្រជាក់ផង។
រូបភាព https://at-raku.com/attractions/laqua/big-o/
នៅឧទ្យាន Kourakuen ទីក្រុងតូក្យូបានរចនាកន្រ្តកវិលប្រភេទថ្មីគ្មានអ័ក្សនៅចំកណ្តាលឡើយ។ ទោះជាយ៉ាងណានៅតែធានាល្បឿនយឺត និងសុវត្ថិភាពដដែល។
ថ្ងៃនេះយើងនឹងណែនាំកន្ត្រកវិល Ver.2 ជាមួយនឹងការរចនាប្លែកៗដាក់បង្ហាញនៅឯ Expo City ទីក្រុងអូសាកា។
រូបភាព https://www.daily.co.jp/leisure/kansai/2020/08/01/0013564433.shtml
កន្រ្តកវិលត្រូវបានរចនាឡើងមានពណ៌ខ្មៅពីលើសរសេរពាក្យថា “កន្រ្តកវិល Zoombie” មានអារម្មណ៍ភ័យរន្ធត់។ ពីមុនកន្ត្រកវិលថ្លាអាចមើលឃើញទេសភាពរួមទាំងនៅក្រោមជើង។ ប៉ុន្តែពេលនេះហាក់ដូចជាប្លែកវាប្រែទៅជាពណ៌ខ្មៅ។ នៅក្នុងកន្ត្រកវិលដូចជាបន្ទប់ងងឹតគ្របដោយសំណាញ់ពីងពាង។
គេនិយាយថាប្រសិនបើអ្នកសូត្រមន្តគាថាក្នុងកន្ត្រកវិលនេះបំណងប្រាថ្នានឹងក្លាយជាការពិត។
ដោយជឿជាក់លើរឿងនេះនារីជាច្រើនបានសាកល្បងជិះកន្ត្រកវិលផ្សងជួបស្នេហ៍ពិត។
នៅក្នុងកន្ត្រកវិលអ្នកនឹងទទួលបានកាសស្តាប់ត្រចៀក ឮសម្លេងជើងនរណាម្នាក់កំពុងដើរមកជិត ហើយខ្សឹបចូលត្រចៀករបស់អ្នក។ ភ្លាមៗនោះពន្លឺចេញពីម៉ាស៊ីនបញ្ចាំងរំខានដល់សម្លេងទាំងនោះកន្រ្តកវិលនៅតែដំណើរការធម្មតា។
ប៉ុន្តែស្រាប់តែមាន Zoombie បង្ហាញខ្លួនលើកញ្ចក់កន្រ្តកវិលដូចជាចង់លោតមក ពិតជាការបំភ័យខ្លាំងណាស់។
កន្រ្តកវិលធ្វើដំណើររយៈពេល ១៨ នាទីបន្លាចអោយភ័យលួសព្រលឹង។ អ្វីដែលគួរអោយខ្លាចបំផុតមិនមែនត្រូវគេបន្លាចទេ ទោះជាខ្លាចក៏អ្នកមិនអាចរត់ចេញបានដែរព្រោះកំពុងនៅលើអាកាស។
កន្ត្រកវិលនេះត្រូវគេចាត់ទុកជាបន្ទប់ខ្មោចលងគួរអោយខ្លាចបំផុតនៅជប៉ុន។ ប្រសិនបើអ្នកចូលចិត្តអារម្មណ៍ភ័យរន្ធត់នេះអ្នកអាចមើលវីដេអូខាងលើ។
ចំណែកខ្ញុំវិញមិនហ៊ានឡើយ។
Kengo Abe