ពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីប្រារព្ធធ្វើឡើងនៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២០

ក្រោយរយៈពេល ៧៥ ឆ្នាំអាមេរិកទម្លាក់គ្រាប់បែកបរមាណូមកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា (ថ្ងៃទី ៦ ខែសីហា) និង​ណាហ្គាសាគី (ថ្ងៃទី ៩ ខែសីហា) ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ។​ រដ្ឋាភិបាលគ្រោងនឹងរៀបចំពិធីរំលឹកវិញ្ញាណ​ក្ខន្ធ ប៉ុន្តែ​ដោយសារតែមេរោគ​កូវីដ-១៩ រាតត្បាតគម្រោងមានបញ្ហាបន្តិចបន្តួច។ ទោះបីជាពិបាកក្នុងការបើកអោយអ្នកចូលរួម ប៉ុន្តែព្រឹត្តិការណ៍នេះនឹងចាក់ផ្សាយតាមអនឡាញ។

រូបភាព http://www.abolition2000.org/en/news/2020/07/05/nuclear-remembrance-days-75th-anniversary-of-hiroshima-and-nagasaki-nuclear-bombings/

លោកនាយករដ្ឋមន្រ្តី Abe បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមុនព្រឹត្តិការណ៍ប្រចាំឆ្នាំថា៖

“ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះ។ យើងមិនទុកអោយសោកនាដកម្មនៅ​ហ៊ីរ៉ូស៊ីម៉ា និង​ណាហ្គាសាគី​កើត​ឡើងម្តងទៀតឡើយ” ។

លោកក៏ប្តេជ្ញារក្សាគោលការណ៍ទាំង ៣ របស់ជប៉ុនថាមិនផលិត មិនរក្សាទុក និងមិនអនុញ្ញាតអោយមានអាវុធ​នុយក្លេអ៊ែរ​នៅក្នុងទឹកដីរបស់លោកឡើយ។ 

ពិធីរំលឹកវិញ្ញាណក្ខន្ធនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៦ និង ៩ ខែសីហាវេលាម៉ោង ៨ ព្រឹកនៅ​ជប៉ុន។ ពិធីនៅឆ្នាំនេះនឹងត្រូវរឹតបណ្តឹងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។

រដ្ឋាភិបាលទីក្រុងហ៊ីរ៉ូស៊ីម៉ាបាននិយាយថាអ្នកតំណាងទាំង ៩៣ ប្រទេស និងសហភាពអឺរ៉ុបនឹងចូលរួមព្រឹត្តិការណ៍រំលឹកសន្តិភាពលើកទី ២ ចាប់តាំងពីគម្រប់លើកទី ៧០ ឆ្នាំនៅឆ្នាំ ២០១៥ ជាមួយអ្នកតំណាងចំនួន ១០០ ប្រទេសចូល​រួម។

រដ្ឋាភិបាលទីក្រុងណាហ្គាសាគីក៏ប៉ាន់ប្រមាណថាមានមន្រ្តីមកពី ៧៤ ប្រទេសនឹងចូលរួមព្រឹត្តិការណ៍នៅឆ្នាំនេះ។

ព្រឹត្តិការណ៍រំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅប្រទេសជប៉ុន។ ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ កងទ័ពអាមេរិកបានទម្លាក់គ្រាប់បែកអ៊ុយរ៉ាញ៉ូមដែលមានឈ្មោះថា “Little Boy” មកលើទីក្រុងហ៊ីរ៉ូស៊ីម៉ាវេលាម៉ោង ៨ៈ១៥ នាទីព្រឹកថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៤៥ ។ ​គ្រាប់​បែកបានឆក់យកអាយុជីវិតមនុស្ស ១៤ ម៉ឺននាក់។ 

ប៉ុន្មានថ្ងៃក្រោយមកនៅថ្ងៃទី ៩ ខែសីហាឆ្នាំ ១៩៤៥ នៅទីក្រុងណាហ្គាសាគីក៏ត្រូវគេទម្លាក់គ្រាប់បែកបរមាណូធ្វើអោយមនុស្សស្លាប់ចំនួន ៧ ម៉ឺននាក់មុនពេលជប៉ុនចុះចាញ់បញ្ចប់សង្គ្រាមលោកលើកទី ២ ។ ផលប៉ះពាល់នៃវិទ្យុសកម្មនៅ​តែ​បណ្តាល​អោយមនុស្សរាប់ពាន់នាក់ទទួលរងបញ្ហាសុខភាព និងជីវិតនៅពេលក្រោយ។

ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៤ ក្រុមអ្នកធ្វើយុទ្ធនាការសន្តិភាពមួយក្រុមតូចមកពីប្រទេសបារាំង និងអាឡឺម៉ង់តមអាហារពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែសីហាដើម្បីរំលឹកដល់ការទម្លាក់គ្រាប់បែកបរមាណូ និងអំពាវនាវអោយលុបបំបាត់អាវុធនុយក្លេអ៊ែរនៅជុំវិញពិភព​លោក។ ប៉ុន្មានឆ្នាំថ្មីៗនេះបុគ្គល និងអង្គការជាច្រើននៅប្រទេស Ivory Coast, New Zealand អង់គ្លេស និងសហរដ្ឋអាមេរិកក៏បានចូលរួមផងដែរ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: