Daisugi – វិធីសាស្រ្តដាំដើមឈើពីបុរាណរបស់ជប៉ុនមានតាំង​ពីសតវត្សរ៍ទី ១៤ មកម្ល៉េះ

អ្នកប្រហែលជាស្គាល់ពាក្យ Bonsai – ចំណូលចិត្តដាំដើមឈើតូចៗរបស់ប្រជាជនជប៉ុនមានរាប់ពាន់ឆ្នាំមកហើយ។ ជាទូទៅ Bonsai ជាសិល្បៈនៃការដាំដើមឈើតូចៗតាមទម្រង់ដើមឈើធំ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែស្គាល់​ពាក្យ Daisugi នោះទេ។ ថ្វីត្បិតតែ Daisugi ក៏ស្រដៀងគ្នានឹង Bonsai តែលទ្ធផលខុសគ្នាបន្តិចបន្តួច។ វិធីសាស្រ្តនេះមានអាយុកាលតាំងពីសតវត្សរ៍ទី ១៤ មកម្ល៉េះ ហើយនៅតែជារឿងថ្មីសម្រាប់មនុស្សជាច្រើន។

រូបភាព wrathofgnon

Daisugi គឺជាមធ្យោបាយយកឈើដោយមិនចាំបាច់កាប់ដើមឈើ។ វិធីសាស្រ្តនេះជួយកាត់ដើមឈើ (ស្រដៀង​​ដើម Bonsai យក្ស) ដើម្បីអោយពន្លកឈើដុះត្រង់។

ប្រជាជនរស់នៅក្នុងតំបន់ Kitayama ជាអ្នករកឃើញវិធីនេះសម្រាប់ដោះស្រាយបញ្ហាកង្វះកូនឈើតូចៗ។ នៅក្នុងតំបន់​​ដី​រាប​ស្មើហើយការដាំដើមឈើលើភ្នំពិតជាពិបាកណាស់។

ដូច្នេះវិធីសាស្រ្ត Daisugi ជួយអោយអ្នកដាំកាត់បន្ថយចំនួនចម្ការ វដ្តរដូវមានរយៈពេលខ្លីជាងមុន ហើយដើមឈើមាន​ការ​កើតឡើង។

ពន្លកត្រូវគេកាត់ដោយដៃយ៉ាងប្រុងប្រយ័ត្នរៀងរាល់ ២ ឆ្នាំម្តងគោលបំណងដើម្បីអោយដើមឈើដុះត្រង់។ ក្រោយ​រយៈ​ពេល​ ២០ ឆ្នាំប្រមូលផលដើមឈើអាចដុះពន្លកប្រហែល ១០០ ដើម។

គេបង្កើតវិធី Daisugi ក្នុងគោលបំណងផ្គត់ផ្គង់ដើមឈើដើម្បីកសាងស្ថាបត្យកម្មដែលហៅថា Sukiya-zukuri សម្រាប់សាងសង់លំនៅដ្ឋានរបស់សាមូរ៉ៃ និងអភិជនប៉ុណ្ណោះ។ ដើមឈើដែលដាំដោយប្រើវិធីសាស្ត្រនេះមានភាព​បត់​បែន​ល្អ ១៤០% ជាងដើមឈើធម្មតាហើយជាពិសេសជាង ២០០% ។ ដូច្នេះស្ថាបត្យកម្មដែល​សាង​សង់​ពី​ឈើនេះមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងអាចរក្សាបានយូរទៀតផង។

វិធីសាស្រ្តដាំដើមឈើនេះធ្លាក់ចុះនៅសតវត្សទី ១៦ ប៉ុន្តែនៅតែមានមនុស្សជាច្រើនយកប្រភេទឈើនេះសម្រាប់​តុប​​តែង​សួន។

នេះជាដើមឈើធំដែលគេដាំដោយប្រើវិធីសាស្រ្ត Daisugi នៅតែមាននៅ Kyoto ។ ដើមឈើបែបនេះផលិតឈើក្នុង​រយៈ​ពេលពី ២០០ – ៣០០ ឆ្នាំមុនពេលត្រូវកាប់។

រូបភាព wrathofgnon

ហេតុអ្វីបានជាអ្នកជំនាញដាំដើម (niwashi) តែងពាក់ក្រណាត់កប្បាសជ្រលក់ពណ៌ខៀវធម្មជាតិ? ពីព្រោះវាជាក្រណាត់ជ្រលក់ថ្នាំសម្លាប់សត្វល្អិតធម្មជាតិគ្មានជាតិគីមី។

រូបភាព wrathofgnon

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: