ទំនៀមទម្លាប់ចម្លែកដែលមានអាយុកាលជាង ១៤០០ ឆ្នាំមកហើយ “បុរសលួចចូលផ្ទះខាងស្រីនៅពាក់កណ្តាលអធ្រាត្រ”

ប្រជាជនជប៉ុនសព្វថ្ងៃនេះក៏ដូចជាប្រទេសដទៃទៀតដែរ ការណាត់ជួបគ្នា ឬស្វែងរកគូស្រករ ហើយបន្ទាប់មករៀបការផ្អែកលើការយល់ព្រមរវាងភាគីទាំងពីរ។

តើកាលពីសម័យបុរាណគេធ្វើយ៉ាងណា?

កាលពីសម័យមុនបុរស និងនារីមិនបានជួបគ្នាមុនពេលរៀបការឡើយ ហើយវាពិតជាពិបាកក្នុងការរាប់អានមិត្តភក្តិដែលមានភេទខុសគ្នា។

ចំពោះអាពាហ៍ពិពាហ៍របស់សាមូរ៉ៃភាគច្រើនតាមរយៈការណែនាំ អាពាហ៍ពិពាហ៍នយោបាយគោលបំណងពង្រឹងអំណាចកសាងសម្ព័ន្ធភាពរឹងមាំតាមរយៈចំណងគ្រួសារ។

ចុះប្រជាជនសាមញ្ញគេធ្វើយ៉ាងណា? តើពួកគេរៀបការដូចម្តេច?

នៅពេលថ្ងៃបុរសនារីមិនអាចនិយាយរកគ្នាទេ ដូច្នេះពេលយប់បុរសនឹងលួចចូលផ្ទះខាងស្រី។ ទំនៀមប្រពៃណី​ដែល​​មាន​អាយុកាល​ជាង ១៤០០ ឆ្នាំមកហើយ និងត្រូវបានគេកត់ត្រាក្នុងឯកសារបុរាណជាច្រើន។

រូបភាព https://mag.japaaan.com/archives/81791

នៅពាក់កណ្តាលអធ្រាត្របុរសលួចចូលផ្ទះខាងស្រីដែលខ្លួនចាប់អារម្មណ៍ធ្វើអ្វីៗដែលគាត់ត្រូវធ្វើ ហើយត្រលប់មកផ្ទះ​វិញ​នៅ​ព្រឹក​បន្ទាប់។ ទំនៀមទម្លាប់នេះគេហៅថា 夜這い (Yobai) ។ ក្រោយសង្រ្គាមតំបន់ជនបទជាច្រើនក្នុងប្រទេសជប៉ុននៅតែប្រកាន់យកទំនៀមទម្លាប់នេះ។

យោងទៅតាមទស្សនៈមនុស្សសម័យសព្វថ្ងៃច្រើនគិតថា “នេះជាអំពើខុសច្បាប់” នារីនោះពិតជាគួរឲ្យ​អាណិត។ រឿង​រ៉ាវមិនដូចជាអ្វីដែលអ្នកគិតឡើយ។

ទំនៀមទម្លាប់លួចចូលផ្ទះខាងស្រីពេលយប់ត្រូវមានការព្រមព្រៀងគ្នាទៅវិញទៅមកមិនមែនសម្រេចដោយបុរសនោះទេ។ នោះក៏មានន័យថានារីមានសិទ្ធបដិសេធ។ ប្រសិនបើបុសម្នាក់នោះនៅតែមកគាត់នឹងត្រូវអ្នកភូមិដាក់​​ទណ្ឌកម្ម។

ក្រៅពីនេះទៅទៀត ឪពុកម្តាយខាងស្រីក៏ជួយសម្រួលឲ្យ​ទំនៀមទម្លាប់ Yobai ផងដែរ។ ចំពោះផ្ទះដែលមាន ២ ជាន់ឪពុកម្តាយរបស់នារីនឹងរៀបចំជណ្តើរឲ្យ​ខាងប្រុសឡើង។ សកម្មភាពនេះត្រូវគេចាត់ទុកថាគោរពកូនប្រសារ​​ប្រុស​នាពេលអនាគត។

ហេតុអ្វីបានជាស្មុគស្មាញដូច្នេះ? ទំនៀមទម្លាប់ Yobai ក្នុងគំនិតរបស់ប្រជាជនជប៉ុនមានអត្ថន័យពីរយ៉ាង៖

១. ប្រសិនបើអ្នកជាបុរសមិនត្រូវលេងសើចមើលស្រាលស្រ្តីនោះទេ

២. ប្រសិនបើអ្នកជាស្ត្រីមិនត្រូវប្រព្រឹត្តរឿងអត់កេរ្តិ៍ខ្មាសដូចជាហៅ ឬល្បួងបុរសនោះទេ

ទំនៀមទម្លាប់ Yobai ធានាទាំងការគោរព និងបំពេញតម្រូវការជួបគ្នារវាងបុរស និងស្រ្តី។

នេះជាការយល់ឃើញដែលមនុស្សសម័យសព្វថ្ងៃមិនអាចយល់បាន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: