យុទ្ធសាស្ត្រជម្លៀសប្រជាជនក្នុងកំឡុងពេលគ្រោះមហន្តរាយធម្មជាតិ និងជំងឺកូវីដ-១៩ រាតត្បាតរបស់ជប៉ុន

បច្ចុប្បន្ននៅប្រទេសជប៉ុនតំបន់មួយចំនួនកំពុងត្រៀមសម្រាប់រដូវវស្សាមកដល់។ នៅឆ្នាំនេះមានបញ្ហាជាច្រើនជប៉ុនត្រូវរកវិធីរៀបចំកន្លែងជម្លៀសពេលគ្រោះមហន្តរាយកើតឡើង ប៉ុន្តែនៅតែអាចធានាចៀសវាងបញ្ហាជំងឺ​រាត​ត្បាត។

កាលពីខែមីនាភ្លៀងធ្លាក់ខ្លាំងនៅតំបន់ទីប្រជុំជន Shibecha កោះហុកកៃដូ ស្ថានភាពកាន់តែអាក្រក់ព្រោះតែជំងឺ​កូវីដ-១៩ រាតត្បាតក្នុងសហគមន៍បណ្តាលអោយការរៀបចំសម្រាប់រដូវភ្លៀងកាន់តែស្មុគស្មាញ។

ទីលានហាត់កីឡាត្រូវគេប្រើជាកន្លែងសម្រាប់ជម្លៀស បុគ្គលិកប្រើស្កុតសម្គាល់គម្លាត ២ ម៉ែត្រ និងណែនាំប្រជាជនដែល​ត្រូវ​បាន​ជម្លៀស​រក្សា​គម្លាតពេលប្រាស្រ័យទាក់ទងគ្នា។

រូបភាព https://www3.nhk.or.jp/nhkworld/en/news/backstories/1114/

លោក Ito Masaaki អ្នកទទួលបន្ទុកតាមដានការងារនេះនិយាយថាចំនួនអ្នកមកជម្រកជនភៀសខ្លួនមិនច្រើនទេ ហើយជាពិសេសគ្មាននរណាម្នាក់ឆ្លងជំងឺឡើយ។ លោកបានបន្ថែមទៀតថានេះជាបទពិសោធន៍ដែលយើងត្រូវត្រៀមខ្លួនប្រឈមមុខ។

លោកក៏និយាយថាកន្លែងជម្លៀសធម្មតាមិនអាចការពារការរីករាលដាលជំងឺទេ។ មន្រ្តីខេត្ត Miyagi ដកបទពិសោធន៍ពីការប្រឈមនឹងគ្រោះមហន្តរាយដ៏ជូរចត់។ កាលពី ៩ ឆ្នាំមុនបន្ទាប់ពីរញ្ជួយដី និងរលកយក្ស​ស៊ូណាមិ​កើត​ឡើង​ថ្ងៃទី ១១ ខែមីនាមនុស្សប្រហែល ២០០ នាក់ត្រូវជម្លៀសទៅទីលានកីឡានៅសាលាមួយក្នុងទីក្រុង Natori ។ ក្នុងចំណោមមនុស្សដែលជម្លៀសខ្លួនត្រូវបានគេរកឃើញថាមានជំងឺផ្តាសាយ និងវីរុសបណ្តាលអោយឆ្លងក្នុងកន្លែងជម្លៀស។

មន្រ្តីមូលដ្ឋានបានងាកទៅរកលោក Endo Shiro អ្នកឯកទេសខាងជំងឺឆ្លងនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និង​ឱសថស្ថាន Tohok ដើម្បីជួយ។ គាត់ទៅដល់កន្លែងពិនិត្យមើលប្រភពជំងឺរួចនិយាយថាអ្វីដែលសំខាន់ត្រូវមានថ្នាំព្យាបាលជំងឺផ្តាសាយ និងរកវិធីធ្វើតេស្តដែលអាចទុកចិត្តបាន។ ប៉ុន្តែចំពោះជំងឺកូវីដ-១៩ មិនទាន់មានដំណោះស្រាយ​នៅ​ឡើយ​ទេ។

មន្ត្រីស្រុក Adachi នៃទីក្រុងតូក្យូកន្លែងមានប្រជាជនចំនួន ៧០០,០០០ នាក់បាន និងកំពុងរៀបចំផែនការទប់ស្កាត់ព្យុះដោយសង្ឃឹមថានឹងជម្លៀសប្រជាជនសុវត្ថិភាព។ គេហៅវិធីសាស្រ្តនោះថា “ការជម្លៀសច្រើនកន្លែង” ។

ចំពោះគំនិតនេះគេបង្កើតទីតាំងជម្លៀសជាច្រើនសម្រាប់ប្រជាជនដោយផ្អែកលើការកំណត់របស់រដ្ឋាភិបាល។ ក្នុងតំបន់ដែលមិនរងគ្រោះរដ្ឋាភិបាលលើកទឹកចិត្តប្រជាជនស្តុបទុកស្បៀងអាហារប្រើរយៈពេលមួយសប្តាហ៍ និងនៅក្នុង​ផ្ទះកំឡុងពេលមានព្យុះ។ នៅតំបន់ខ្លះរដ្ឋាភិបាលចរចាជាមួយអាជីវកម្មនៅតំបន់នោះបើកការិយាល័យ បន្ទប់ប្រជុំ និងច្រករបៀងធ្វើជាកន្លែងជម្លៀស។

លោកនាយករដ្ឋមន្រ្តី Abe Shinzo មានប្រសាសន៍ថារដ្ឋាភិបាលនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីត្រៀមខ្លួនទប់ទល់។ នៅក្នុងសន្និសីទកាសែតថ្ងៃទី ២៥ ឧសភាលោកមានប្រសាសន៍ថា “យើងនឹងរៀបចំកន្លែងជម្លៀសអោយបានច្រើនតាមដែលអាចធ្វើទៅបាន ប្រើប្រាស់សណ្ឋាគារ និងកន្លែងផ្សេងទៀត។ ផ្តល់ជំនួយដល់​ជន​ភៀស​ខ្លួនដូចជាចែកម៉ាសដោយមិនចាំបាច់រង់ចាំរហូតដល់មានតម្រូវការក្នុងស្រុកទេ” ។

ទីតាំងជម្លៀសពីមុនច្រើនតែជាតំបន់តម្រូវអោយប្រជាជនដេកជិតៗគ្នាមិនអាចចៀសវាងកត្តាឆ្លងទាំង ៣ យ៉ាងដូចជា៖ ទីធ្លាជុំវិញគ្មានខ្យល់ចេញចូលល្អ មនុស្សច្រើនពេក និងប្រាស្រ័យទាក់ទងជិតគ្នា។ អាជ្ញាធរនៅ​សល់​តែ​ប៉ុន្មាន​សប្តាហ៍​ទៀតដើម្បីរៀបចំយុទ្ធសាស្ត្រជម្លៀសដែលមានប្រសិទ្ធភាពបំផុតប៉ុណ្ណោះ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: