វិធីជួលជុលឌុយសាកទូរស័ព្ទ iPhone ដែលមិនចូលថ្មដោយគ្រាន់តែប្រើ…
តើអ្នកធ្លាប់ជួបបញ្ហាប្រើឌុយសាក iPhone មិនចូលថ្មដែរទេ? ពិតជារំខានពេលខ្លះសាកថ្មចូលពេលខ្លះសាកមិនចូល មិនត្រឹមតែខាតពេលវេលាថែមទាំងកាត់បន្ថយអាយុកាលថ្មទៀតផង។ ដូច្នេះថ្ងៃនេះខ្ញុំចង់ចែករំលែកគន្លឹះជួយដោះស្រាយបញ្ហានេះ សាមញ្ញតែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹងនោះទេ។
វិធីសាស្រ្តនេះត្រូវបានណែនាំដោយ blogger ម្នាក់មានឈ្មោះថា Yamato Nadeshiko やまとなでし子(@yamatonadeshi5)។
iPhoneのライトニングケーブル使ってるうちに充電できなくなって何度も買い替えてる人へ。
ケーブルの端子見て一部が黒くなってる時は金属が腐食してしてるのが原因。その時は安全ピンで金色が少し見えるくらいまで優しく削るとまた使えるようになるよ。超簡単。また腐食したら削れば何度でも復活する pic.twitter.com/ASo3OkCeuJ— やまとなでし子 (@yamatonadeshi5) June 13, 2020
សម្រាប់អ្នកដែលតែងតែជួបបញ្ហាខ្សែសាកទូរស័ព្ទ iPhone មិនចូលថ្ម មូលហេតុបណ្តាលមកពីស្នាមច្រែះដែក។
រូបភាព https://fundo.jp/319639
អ្នកគ្រាន់តែប្រើម្ជុលខ្ទាស់កោសស្រទាប់ខ្មៅនោះចេញជាការស្រេច។
រូបភាព https://fundo.jp/319639
បញ្ហាឌុយសាកមិនចូលថ្មអាចបណ្តាលមកពីមូលហេតុខុសគ្នាហើយវិធីនេះមិនមែនមានប្រសិទ្ធភាពគ្រប់ពេលនោះទេ ប៉ុន្តែអ្នកក៏អាចសាកល្បងវិធីនេះផងដែរ។
ក្រៅពីនេះម្ចាស់គណនី Yamato Nadeshiko មានទំព័រ blog ដែលមានឈ្មោះថា “បទពិសោធន៍របស់បុរស” ប្រសិនបើអ្នកចាប់អារម្មណ៍អាចចូលមើល។