ចង់ញ៉ាំការ៉េម Mochi ដែលមានរសជាតិឆ្ងាញ់ត្រូវរង់ចាំ ៨ នាទីក្នុងរយៈពេលនោះគួរធ្វើអ្វី?
នំ Yukimi Daifuku មានស្នូលការ៉េមជាមួយនឹងស្រទាប់នំ Mochi ទន់រលាយក្នុងមាត់ដែលជានំដ៏ពេញនិយមនៅប្រទេសជប៉ុន។ អ្នកដែលចូលចិត្តញ៉ាំនំ Yukimi Daifuku ប្រហែលជាដឹងថាត្រូវរង់ចាំបន្តិចពេលយកនំចេញពីទូទឹកកកទើបស្នូលក្រែមឆ្ងាញ់។ ប្រសិនបើអ្នកញ៉ាំភ្លាមៗស្នូលមិនទាន់រលាយប្រាកដជាមិនឆ្ងាញ់ទេ។
ពេលញ៉ាំការ៉េម Mochi អ្នកប្រាកដជាដឹងថាត្រូវរង់ចាំ ៨ នាទីមុនពេលញ៉ាំ។ សូមមើលការផ្សាយពាណិជ្ជកម្មជាមួយតារាសម្តែង Tao Tsuchiya ដើម្បីស្វែងយល់បន្ថែម។
ជាការពិតចំពោះអ្នកដែលចូលចិត្តញ៉ាំនំ Mochi រង់ចាំ ៨ នាទីដូចជាយូរពេក ដូច្នេះក្នុងរយៈពេលរង់ចាំអ្នកអាចថតរូបសែលហ្វីក៏បានដែរ។
ក្រៅពីនំការ៉េម Mochi មានចានក្រដាសដែលមានការរចនាចម្រុះពណ៌។ ប្រសិនបើអ្នកទិញផលិតផល Yukimi Daifuku អ្នកនឹងទទួលបានចានដែលមានការរចនាពិសេសមួយចំនួនដោយ (ចៃដន្យ) នៅតាមហាងនានាទូទាំងប្រទេសជប៉ុន។ ការរចនាសរុបមានចំនួន ២៤ បង្ហាញពីលក្ខណៈផ្សេងៗគ្នានៃប្រតិទិនបែបប្រពៃណី។ ចាននីមួយៗត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ដាក់នំ Mochi ។
បច្ចុប្បន្នដើម្បីទទួលបានចានក្រដាសទាំងនេះពិបាកជាងមុន ប៉ុន្តែក្រុមហ៊ុន LOTTE កំពុងដំណើរការកម្មវិធីមួយលើ Twitter ដែលផ្តល់អោយអ្នកនូវឱកាសក្លាយជាម្ចាស់ទទួលបានចានក្រដាសសម្រាប់អ្នកមានសំណាង ១០០ នាក់។ លើសពីនេះអ្នកឈ្នះក៏ទទួលបានការ៉េម Mochi Yukimi Daifuku ផងដែរ។
https://www.instagram.com/p/CBnIYzljgtW/?utm_source=ig_embed
Follow @yukimi_lotte នៅលើ Twitter ភ្លាមៗហើយ re-tweet ដើម្បីទទួលបានឳកាសឈ្នះ។ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី ៧ ខែសីហាដូច្នេះសូមប្រញាប់ឡើង។
https://twitter.com/yukimi_lotte/status/1285590356583579648?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1285590356583579648%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fam-thuc%2F115251.html