ទំនេរពេកបុរស YouTuber ជនជាតិជប៉ុនប្រើនុយអ្វីទៅស្ទូច​រតីយាវហឺ?

តើអ្នកធ្លាប់ទៅស្ទូចត្រីទេ? អារម្មណ៍អង្គុយចាំត្រីសុីនុយពិតជារីករាយ ប៉ុន្តែបើអង្គុយចាំយូរពេកក៏ធុញទ្រាន់ដែរ។

ប្រហែលជាទំនេរពេកទើបបុរស Youtuber ជនជាតិជប៉ុនម្នាក់ប្រើនុយរូបតុក្កតា Anime ស្ទូចត្រីហើយមើលទៅ។

ដំបូងគាត់សាកល្បងប្រើរូបតួអង្គ Woody  នៅក្នុង Toy Story ប៉ុន្តែមិនស្ទូចបានអ្វីទាំងអស់។

រូបភាព https://twitter.com/k_z_n_new/status/1286288133286330369/photo/1

ហេតុ​នេះបានជាគាត់ជំនួសដោយតួអង្គ Sayaka Miki មកពី Anime Puella Magi Madoka Magica ។

មិនដឹងថាលើកនេះអាចស្ទូចបាន “Otaku ត្រី” ឬអត់ទេ?

រូបភាព https://twitter.com/k_z_n_new/status/1286288133286330369/photo/1

ពិតជាគួរអោយភ្ញាក់ផ្អើលណាស់មិនមែនត្រីសុីសន្ទូចទេ បែររតីយាវហឺជាប់សន្ទូចទៅវិញ។ អ្វីដែលចម្លែករាល់ពេលទម្លាក់នុយតែងតែមានរតីយាវហឺរុំនុយរូបតុក្កតា Anime នេះ។ 

បុរសម្នាក់នេះបានទម្លាក់រតីយាវហឺចូលសមុទ្រវិញព្រោះវាតូចពេក។

រូបភាព https://twitter.com/k_z_n_new/

Youtuber រូបនេះមិនបានប្រើក្លិនដើម្បីទាក់ទាញសត្វសមុទ្រទេ។

នៅប្រទេសជប៉ុនគេផលិតដបបាញ់ក្លិនដែលរតីយាវហឺចូលចិត្តធ្វើជានុយបញ្ឆោត ប៉ុន្តែបុរស Youtuber អះអាងថាមិនប្រើទេ។

សូមមើលវីដេអូខាងក្រោមទាំងអស់គ្នា។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: