ហាង KitKat ផលិតផលមានកំណត់នំរសជាតិចេកថ្មីដាក់លក់​​នៅ​ប្រទេសជប៉ុនតែប៉ុណ្ណោះ

រូបភាព https://matcha-jp.com/en/8553?type=news

Tokyo Banana គឺជាហាងលក់វត្ថុអនុស្សាវរីយ៍ដ៏ល្បីបំផុតនៅក្នុងទីក្រុងតូក្យូ ភ្ញៀវទេសចរណ៍តែងតែជ្រើសរើសកន្លែង​នេះ​សម្រាប់ទិញអីវ៉ាន់ពេលទៅលេងនៅជប៉ុន។ Tokyo Banana និង KitKat ជប៉ុនបានសហការលើកទី ៣ ក្នុង​ការ​ចេញ​លក់ផលិតថ្មីឈ្មោះ Gold Tokyo Banana KitKat ។

ប្រជាជនមកពីបណ្តាខេត្តដទៃហៅម៉ាកយីហោនេះថា Tokyo Banana ជាផលិតផលផ្លែឈើលក់ដាច់បំផុតនៅប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៩១។ ផលិតផលដំបូងរបស់ហាងនេះមានឈ្មោះថា Tokyo Banana Miitsuketa ជានំដែលមានរូប​ផ្លែ​ចេក​ជាមួយនឹងក្រែមស្រស់។

KitKat ជានំដែលពេញនិយមបំផុតនៅប្រទេសជប៉ុនដោយសារវាមានរសជាតិប្លែកៗជាច្រើនផលិតពេញមួយឆ្នាំ។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Tokyo Banana សហការជាមួយ KitKat លើកដំបូងហើយទទួលបានមតិឆ្លើយតបវិជ្ជមាន​ពី​អតិថិជន។

ឆ្នាំនេះយីហោទាំងពីរបន្តផលិតតាមតម្រូវការរបស់ភ្ញៀវជាមួយនឹង KitKat រសជាតិចេក និងបើកលក់ចាប់ពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៧ ខែកញ្ញានៅទីក្រុងតូក្យូ Okashi Land ស្ថានីយ៍តូក្យូ។ ប្រអប់នំ KitKat x Tokyo Banana រចនា​រូប​ភ្នំ​ហ្វូជី ក្នុងប្រអប់នំមានសូកូឡា KitKat រសជាតិចេកការ៉ាមែលពណ៌លឿង។

រូប KitKat x Tokyo Banana ត្រូវបានគេបោះពុម្ពនៅលើនំខុសពីប្រភេទ Kitkat មុនៗ។

នំ KitKat មួយកញ្ចប់មាន ៨ នំលក់ក្នុងតម្លៃ ៧០០ យ៉េនបូកជាមួយពន្ធរីឯ ១៥ នំលក់ក្នុងតម្លៃ ១,២៨០ យ៉េនបូកទាំងពន្ធ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: