ប្រភេទសេវាកម្មបង់ប្រចាំខែដែលជនជាតិជប៉ុននិយមប្រើមានអ្វីខ្លះ?

ការចំណាយប្រចាំខែគឺការទូទាត់ប្រចាំខែទៅលើការស្តាប់បទចម្រៀង មើលខ្សែភាពយន្ត លេងហ្គេម​ឬ​អាន​សៀវ​ភៅ​ជា​ដើម។ ការចំណាយប្រាក់ដើម្បីទទួលបានសេវាកម្មឬផលិតផលក្នុងរយៈពេលដែលត្រូវបានកំណត់។

ឧទាហរណ៍ការចំណាយប្រចាំខែទៅលើ៖

ខ្សែភាពយន្ត

រូបភាព https://mag.app-liv.jp/archive/83040/

ចំណាយប្រចាំខែក្នុងការមើលខ្សែភាពយន្តនៅលើ Netflix ។

អានសៀវភៅ

ក្រុមហ៊ុន Amazon ចាប់ផ្តើមសេវាកម្មជាវទាំងសៀវភៅ និង Manga ។ សម្រាប់ការអានសៀវភៅជប៉ុនគ្មានកំណត់ចំនួន ១២០,០០០ ក្បាល និងសៀវភៅអង់គ្លេសចំនួន ១,២ លានក្បាល និងសៀវភៅ Manga ចំនួន ៣០,០០០ ក្បាល។ ទោះជាយ៉ាងណាមិនមែនសៀវភៅឬ Manga ទាំងអស់សុទ្ធតែអនុវត្តតាមការកំណត់នេះឡើយ ដូច្នេះនេះជាចំណុច​ដែល​ធ្វើអោយអតិថិជនមានការលំបាក។ សង្ឃឹមថានៅពេលអនាគតសេវាកម្មរបស់ពួកគេអាចត្រូវបានពង្រីក។

ទស្សនាវដ្តី

អ្នកអាចអានទស្សនាវដ្តីជាង ២០០ ក្បាលដោយគ្មានដែនកំណត់។ មានទស្សនាវដ្តីជាច្រើនដែលខ្ញុំចង់អានដូច្នេះខ្ញុំក៏បានចុះឈ្មោះដើម្បីសាកល្បង។ ថ្លៃសេវាប្រចាំខែចំនួន ៤០០ យ៉េនថោកជាងការទិញទស្សនាវដ្តីមួយក្បាលៗ។

ការបង់ប្រចាំខែទៅលើខ្សែភាពយន្ត តន្ត្រី សេវាកម្មទូរស័ព្ទ -ល- មានភាពងាយស្រួលជាង ដូច្នេះនេះជាតម្រូវការយូរអង្វែង។ ប៉ុន្តែអ្នកនឹងមានការភ្ញាក់ផ្អើលចំពោះរបៀបដែលប្រជាជនជប៉ុនចំណាយប្រចាំខែ។

ស្វែងរកសង្សា

នេះជាគេហទំព័រស្វែងរកគូស្រករសម្រាប់អ្នកដែលកំពុងស្វែងរកស្នេហា។ ថ្លៃចំណាយប្រចាំខែចំនួន ៣៤៨០ យ៉េន គេហទំព័រ​នឹងជួយអ្នកស្វែងរកមនុស្សដែលសាកសម មានជាង ១ លានអតិថិជនចុះឈ្មោះចូលរួម។

ទស្សនាវដ្តីទាក់ទងនឹងអាពាហ៍ពិពាហ៍ ស្នេហាដូចជា ゼクシィក៏មានផ្តល់សេវាកម្មរកគូស្រករផងដែរ។ ប្រហែលជាយុវជនយុវនារីសព្វថ្ងៃមិនអាចរកស្នេហាដោយខ្លួនឯងបានទេ។

គ្រឿងសំអាង

សូម្បីតែគ្រឿងសំអាងក៏មានសេវាកម្មបង់ប្រចាំខែឬ? ជាការពិតណាស់អ្នកអាចជ្រើសរើសម៉ាកគ្រឿងសំអាងផ្សេងៗ​គ្នា​ជាង ៥០០ ម៉ាកកំណត់ជាឈុតដែលសាកសមនឹងអ្នក ហើយនឹងត្រូវបញ្ជូនទៅផ្ទះរបស់អ្នករៀងរាល់ខែ។ សេវាកម្ម​នេះ​មានភាពងាយស្រួលសម្រាប់អ្នកដែលមិនដឹងថាផលិតផលប្រភេទណាសមនឹងពួកគេ។

កាបូបដៃ

អ្នកអាចប្រើកាបូបដៃពីម៉ាកល្បីៗជាច្រើនដូចជា Vuitton, Hermes, Gucci -ល- ក្នុងតម្លៃ ៦៨០០ យ៉េន / ខែ។

សេវាកម្មនេះសាកសមសម្រាប់អ្នកដែលចូលចិត្តផ្លាស់ប្តូរស្ទីល។

គ្រឿងតុបតែង

សេវាកម្មនេះអនុញ្ញាតអោយអ្នកជួលគ្រឿងអលង្ការ ២០០ ប្រភេទផ្សេងៗគ្នា។ ក្នុងម្តងអ្នកអាចជួលបានរហូតដល់​ទៅ ៣ មុខ។

សម្លៀកបំពាក់បុរស

សេវាកម្មនេះមិនត្រឹមតែជួលសម្លៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងមាន stylist ផ្តល់យោបល់ជូនអតិថិជនម្នាក់ៗផង​ដែរ។

អាវសឺមី

អាវសឺមីជាឯកសណ្ឋានពេញនិយមសម្រាប់បុគ្គលិកការិយាល័យ។ ប៉ុន្តែអាវសឺមីច្រើនតែជ្រួញ មានស្នាមប្រឡាក់ជា​ដើម ដូច្នេះ​មនុស្ស​ជា​ច្រើន​ជ្រើសរើសជួលអាវពេញមួយខែសម្រាប់ពាក់រាល់ថ្ងៃមើលទៅស្អាតជានិច្ច។

ហាងកាហ្វេ

សព្វថ្ងៃនេះមនុស្សកាន់តែច្រើនជ្រើសរើសធ្វើការនៅហាងកាហ្វេស្រួលជាងជួលការិយាល័យ។ មានហាងកាហ្វេជាច្រើន​​អនុញ្ញាត​​អោយអ្នកប្រើសេវាកម្ម Wifi សាកថ្មទូរស័ព្ទ និងភេសជ្ជៈក្នុងតម្លៃដែលបានកំណត់។

ការិយាល័យ

ការចំណាយប្រចាំខែទៅលើការិយាល័យក្នុងតម្លៃ ១៥,២៥៨ យ៉េន អ្នកអាចប្រើសេវាកម្មការិយាល័យជាង ២០០ ប្រទេស​សាក​សម​​សម្រាប់អ្នកដែលធ្វើដំណើរញឹកញាប់។

Ramen

សេវាកម្មរបស់ Ramen ខុសពី Tabehoudai ទោះជាយ៉ាណាអ្នកអាចញ៉ាំមួយចានរាល់ថ្ងៃក្នុងមួយខែតម្លៃ ៨៦០០ យ៉េន បើគិតទៅថោកជាងបង់មួយចាន។

ទឹក​ផ្លែឈើ

តើមួយថ្ងៃផឹកទឹកមួយកំប៉ុងគ្រប់ទេ? អ្នកអាចទទួលបានទឹកនៅហាងលក់ដោយស្វ័យប្រវត្តិឬស្ថានីយ៍រថភ្លើង។ ផឹក​ទឹកផ្លែឈើ ១ កំប៉ុងនឹងផ្តល់ថាមពលដល់រាងកាយកាន់តែច្រើន ប្រសិនបើផឹកបន្ទាប់ពីធ្វើការមានន័យថា “នៅថ្ងៃនេះខ្ញុំធ្វើការនឿយហត់ហើយ” ។ ក្នុងតម្លៃ ៩៨០ យ៉េនក្នុងមួយខែថោកជាងប្រសិនបើអ្នកទិញរាយព្រោះតម្លៃ​មួយ​កំប៉ុងជាមធ្យម ១២០ យ៉េន។

Sake

អ្នកអាចផឹក Sake ចំនួន ១០០ ប្រភេទខុសគ្នាជាសេវាកម្មដ៏ល្អសម្រាប់អ្នកដែលចូលចិត្តផឹកស្រា។ តម្លៃក៏សមរម្យណាស់ប្រហែល ២៩៨០ យ៉េន។

ប្រដាប់ប្រដាក្មេងលេង

ក្មេងៗលេងរបស់របរឆាប់ធុញ ហើយឆាប់ធំទៀត ចំណង់ចំណូលចិត្តតែងតែផ្លាស់ប្តូរជានិច្ច។ អ្នកអាចប្រើសេវាកម្មទិញប្រដាប់ប្រដាអប់រំជារៀងរាល់ខែ ហើយប្រដាប់ប្រដាក្មេងលេងទាំងនេះក៏ផ្លាស់ប្តូរទៅតាមការលូតលាស់របស់​ក្មេងៗ​ផងដែរ។

ថ្មីៗនេះថែមទាំងមានសេវាកម្មជួលរថយន្ត និងកន្លែងស្នាក់នៅផងដែរ។ តើប្រទេសជប៉ុនបានក្លាយជាប្រទេសប្រើសេវាកម្មប្រចាំខែទាំងស្រុងហើយឬ? 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: