ហេតុអ្វីបានជាជប៉ុនត្រូវបានគេហៅថា “អាណា​ចក្រ​មាស” ?

ខ្ញុំមានសំណួរមួយ តើជប៉ុនធ្វើឲ្យអ្នកស្រមៃគិតដល់ពណ៌អ្វី?

គឺជាពណ៌ទង់ជាតិក្រហម និងសមែនទេ? ឬក៏ពណ៌បៃតងនៃព្រៃព្រឹក្សា និងសមុទ្រ?

អាស្រ័យលើមនុស្សម្នាក់ៗគិតថាពណ៌ណាសាកសម ប៉ុន្តែមនុស្សភាគច្រើនគិតថាពណ៌មាស ។ នៅប្រទេស​ជប៉ុន​មាន​វត្ថុ​ជា​ច្រើន​ធ្វើពីមាស។

នៅ Iwate មានប្រាសាទមួយមានឈ្មោះថា Chuusonji no konjikidou (中尊寺の金色堂) ស្ថាបត្យកម្មនេះធ្វើអំពីមាស។

រូបភាព https://www.chusonji.or.jp/know/konjikido.html

នៅខាងក្នុងសាលមានមាសចែងចាំង និងត្រូវបានលម្អដោយគុជខ្យង ដែលបានមកពីប្រទេសនៅសែនឆ្ងាយធ្វើឲ្យ​ស្ថាបត្យកម្ម​​កាន់​​តែ​មានភាពអស្ចារ្យ។

លើមុខម្ហូបរបស់ជប៉ុនក៏តែងតែបន្ថែមស្លឹកមាស ដើម្បីធ្វើអោយម្ហូបកាន់តែទាក់ទាញភ្នែក។ មាសដែលប្រើនៅទីនេះ​គឺ​ជា​មាសពិត។

រូបភាព https://www.dentouhonpo.com/SHOP/sk-03.html

សូម្បីតែការ៉េមក៏មានស្រទាប់ពណ៌មាសដែរ។

រូបភាព https://main-dish.com/2016/07/22/kanazawa-soft-golden

ចំណែកសាច់អាំងក៏ស្រោបពណ៌មាសផងដែរ។

រូបភាព https://tabizine.jp/2017/08/25/150797/

នៅពេលដែល Marco Polo ណែនាំពីប្រទេសជប៉ុនលើកដំបូងទៅកាន់អឺរ៉ុបក៏ហៅថា “អាណាចក្រមាស” ផងដែរ។

មាសបានមកពីបន្ទុះភ្នំភ្លើងខណៈពេលប្រទេសជប៉ុនមានចំនួនបន្ទុះភ្នំភ្លើងច្រើន ហើយក៏សម្បូរទៅដោយធន​ធាន​​រ៉ែ​​មាស​​ផង​ដែរ។ ក្រៅពីមាស ប្រជាជនជប៉ុនក៏មាន​ការ​ប្រុងប្រយ័ត្នក្នុង​ការ​ប្រើ​ប្រាស់​ធនធាននាំអោយកាន់​តែ​ច្រើនឡើង។

មាសភាគច្រើនត្រូវបានគេប្រើសម្រាប់ផលិត​ស្លឹកមាស កែច្នៃកាន់តែស្តើងទៅៗប្រហែល 0.0001 មីលីម៉ែត្រប៉ុណ្ណោះ។ រីឯ​សក់ក្រាស់បំផុតត្រឹម 0.08 មីលីម៉ែត្ រដូច្នេះសន្លឹកមាសពិតជាស្តើងណាស់។

ក្រៅពីនេះ មានបច្ចេកទេសស្រោបមាស ២ ក្រាមដែលមានទទឹង ១ tatami បន្ទាប់មកភ្ជាប់ជាមួយសន្លឹកមាស​ពី​លើ​​នឹង​​ទៅជាផ្លាកមាស។ 

កាលពីមុននៅប្រទេសជប៉ុនធ្លាប់មានករណីមាសត្រូវគេដឹកជញ្ជូនទៅក្រៅប្រទេស។ នៅចុងសម័យសាមូរ៉ៃ ជប៉ុនត្រូវបង្ខំអោយចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក និងបញ្ចប់សម័យកាលអេដូ។ ព្រឹត្តិការណ៍នេះក៏បណ្តាលអោយបទប្បញ្ញត្តិនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណធ្វើអោយវិសមភាពអត្រាប្តូររវាងមាស និងប្រាក់។ ជាក់ស្តែងមាស ១ ក្រាមនៅជប៉ុនអាចប្តូរបានប្រាក់ ៥ ក្រាម រីឯអាមេរិកវិញអាចប្តូរបាន ១៥ ក្រាម។ ដូច្នេះប្រសិនបើអ្នក​យក​ប្រាក់ ៥០០ ក្រាមទៅប្តូរនៅជប៉ុននឹងទទួលមាស ១០០ ក្រាម។ មាស ១០០ ក្រាមទៅប្តូរនៅឯអាមេរិកទទួលបាន​ប្រាក់ ១៥០០ ក្រាម។ ស្ថានភាពនេះបណ្តាលអោយបរិមាណមាសជាច្រើននៅក្នុងប្រទេសជប៉ុនចែកចាយទៅ​ក្រៅ​ប្រទេស។

ទោះជាយ៉ាងណា ប្រទេសជប៉ុននៅតែមានមាសច្រើនដែលមិននឹកស្មានដល់។

ជាទូទៅមាសត្រូវបានគេជីកនៅកន្លែងមួយដែលគេហៅថា Kaneyama ។

រូបភាព https://traveltoku.com/sadokinzan/

ដូចដែលអ្នកបានដឹងហើយថា នៅក្នុងទីក្រុងមានឧបករណ៍អគ្គិសនីជាច្រើនដូចជាម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិ ម៉ាសុីនត្រួតពិនិត្យសំបុត្រដោយស្វ័យប្រវត្តិក៏ដូចជាឧបករណ៍ប្រើប្រាស់ដូចជាទូរទស្សន៍ ទូរស័ព្ទ -ល- ។ គេប្រើមាសក្នុងឧបករណ៍ដែលបានរៀបរាប់ខាងលើព្រោះមាសមានមុខងារបញ្ជូនអគ្គិសនី និងកំដៅបានល្អ ប៉ុន្តែដោយ​សារ​តែតម្លៃខ្ពស់ ទម្ងន់ក៏ធ្ងន់ ដូច្នេះការប្រើប្រាស់មាសនៅមានកំណត់នៅឡើយ។

នៅទីក្រុងធ្វើអាជីវកម្មមាស ៧០០០ តោនដែលស្មើនឹង ១៥% មាសបម្រុងលើពិភពលោក។

តើប្រទេសជប៉ុនអាចនឹងក្លាយជា “អាណាចក្រមាស” ជាថ្មីម្តងទៀតទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: