យីហោស្រាបៀរដែលរចនាគំរូកំប៉ុងថ្មីស្អាតជាងគេនៅលើពិភពលោក
ស្រាបៀរ Asahi ដែលមានកំណត់ជាមួយនឹងគ្រឿងផ្សំ ១០០% មកពីប្រទេសជប៉ុន។
អ្នកប្រហែលជាគិតថាមានតែ “អ្នកផឹក” ដែលចូលចិត្តពិសាស្រាបៀរ កំប៉ុងស្រាបៀរមិនត្រឹមតែជាភេសជ្ជៈប៉ុណ្ណោះទេ ថែមទាំងជាការរចនាដ៏ឆ្លាតវៃ និងបង្ហាញពីលក្ខណៈពិសេសទៀតផង។ នោះហើយជាមូលហេតុស្រាបៀរ Asahi មិនត្រឹមតែវិនិយោគលើរសជាតិស្រាបៀរប៉ុណ្ណោះទេ ថែមទាំងរចនាគំរូកំប៉ុងស្រាបៀរថ្មីមានឈ្មោះថា Fujisan ។
នៅលើកំប៉ុងស្រាបៀរមានបោះពុម្ពរូបភ្នំហ្វូជីដោយមោទនភាពចំពោះប្រជាជាតិជប៉ុនជាមួយនឹងតួអក្សរផ្ចង់។ ប្រសិនបើអ្នកបង្វិលកំប៉ុងស្រាបៀរនឹងមើលឃើញរលកបោកបក់យ៉ាងខ្លាំង។ តើអ្នកមានអារម្មណ៍ថាធ្លាប់ស្គាល់ទេ? នេះជាផ្ទាំងគំនូរ “រលក” ដ៏ល្បី Hokusai ។
ស្រាបៀរ Fujisan មិនត្រឹមតែមានលក្ខណៈជប៉ុនប៉ុណ្ណោះទេ សូម្បីតែកំប៉ុងក៏ជាភាសាជប៉ុនផងដែរ។ អ្នកផលិតនិយាយថាស្រាបៀរត្រូវបានផលិតដោយប្រើគ្រឿងផ្សំពីជប៉ុន ១០០% ផលិតពីស្រូវសាលីដែលដាំនៅប្រទេសជប៉ុន ផ្កាបៀរជប៉ុន និងអ្វីដែលទាក់ទាញបំផុតនោះគឺស្រូវគេប្រើទឹកក្រោមជើងភ្នំហ្វូជីដើម្បីស្រោច។
នេះជាលើកទី ២ ហើយដែល Asahi បានជ្រើសរើសយកភ្នំហ្វូជីធ្វើជាការរចនាម៉ូដស្រាបៀរថ្មី លើកមុននៅនិទាឃរដូវឆ្នាំមុន ប៉ុន្តែពេលនោះគេមិនបានប្រើគំនូររលកឡើយ។
ស្រាបៀរ Fujisan នឹងត្រូវបានដាក់លក់ក្នុងរយៈពេលកំណត់ ហើយនឹងត្រូវផ្តល់ជូនតែតាមបណ្តាផ្សារទំនើប AEON និងហាងលក់ទំនិញប៉ុណ្ណោះ។
Sacchan