រឿងព្រេងជប៉ុននិយាយអំពី “បិសាចសមុទ្រយក្ស” – Umibozu

កាលពីសម័យបុរាណប្រជាជនជប៉ុនដែលប្រកបរបរនេសាទចេញទៅសមុទ្រតែងតែខ្លាចបិសាចសមុទ្រក្បាលទំពែកគេហៅថា Umibozu ។

រឿងព្រេងនិទាននិយាយអំពី “ព្រះសង្ឃនៅសមុទ្រ” ភាពភ័យខ្លាចរបស់អ្នកនេសាទ។

បិសាច Umibozu ជាព្រលឹងខ្មោចនៅក្នុងរឿងព្រេងជប៉ុន។ នៅក្នុងភាសាជប៉ុនពាក្យ Umi មានន័យថាសមុទ្ររីឯពាក្យ Bozu សំដៅលើព្រះសង្ឃ។ ដូច្នេះពាក្យ Umibozu ឬគេហៅថាព្រះសង្ឃនៅសមុទ្រគឺជាព្រលឹងបិសាចដែលមាន​ក្បាល​ធំ​ទំពែកដូចជាក្បាលរបស់ព្រះសង្ឃដែរ។ តំណាលរឿងនិយាយពីបិសាចសមុទ្រនេះមានតែខ្លួនពាក់កណ្តាល​ខាង​លើ ពណ៌ប្រផេះខ្មៅ និងអវយវៈដៃជើងដូចរតីយាវហឺ។

ពាក្យចចាមអារាមនិយាយថាបិសាច Umibozu ជាព្រលឹងខ្មោចរបស់ព្រះសង្ឃស្លាប់ដោយសារលង់ទឹកនៅសមុទ្រ។ មនុស្សមួយចំនួនគិតថាពួកគេជាមនុស្សដែលស្លាប់ផ្នូរគ្មានអ្នកថែទាំ ដូច្នេះចេញទៅសមុទ្ររង់ចាំឱកាសសងសឹកមនុស្ស។

ប្រជាជនដែលចេញទៅនេសាទនៅសមុទ្រនាំគ្នាខ្លាចបិសាចសមុទ្រ Umibozu ។ ជាទូទៅបិសាចរស់នៅតំបន់សមុទ្រ​របស់​វា​ហើយស្ទើរតែគ្មានគ្រោះថ្នាក់។ ប៉ុន្តែប្រសិនបើអ្នកឈ្លានពានទឹកដីរបស់វាលទ្ធផលនឹងយ៉ាប់យ៉ឺនជាមិន​ខាន។

បិសាច Umibozu មានមាឌធំវាអាចវាយក្រឡាប់ទូករបស់អ្នក។ មិនត្រឹមតែប៉ុណ្ណឹងពេលខឹងបិសាច Umibozu ហៅនាវិកប្រគល់អោយវាធុងស្រាធំដើម្បីពន្លិចទូកសម្លាប់ពួកគេ។ ដើម្បីជៀសវាងគ្រោះថ្នាក់នេះយើងគួរយប្រើល្បិច​ប្រគល់​អោយបិសាចធុងគ្មានបាត។

បិសាច Umibozu មិនត្រឹមតែមានក្នុងរឿងព្រេងប៉ុណ្ណោះទេ មនុស្សជាច្រើននិយាយថាពួកគេធ្លាប់ឃើញបិសាចនេះ​នៅ​ឯ​សមុទ្រ។ ដូចជាបិសាចបឹង Loch ness ទោះបីជាមានពាក្យចចាមអារាមជាច្រើននិយាយពីវត្តមានរបស់បិសាច​សមុទ្រ ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់អំពីរឿងនេះឡើយ។

រូបបិសាច Umibozu នៅក្នុងវប្បធម៌ជប៉ុនសម័យបច្ចុប្បន្ន

នេះជាបិសាចដែលល្បីបំផុតនៅក្នុងរឿងព្រេងជប៉ុន។ ប្រសិនបើអ្នកមិនធ្លាប់ដឹងអំពីបិសាចនេះអ្នកប្រហែលជាធ្លាប់​ឃើញ​វា​ក្នុងរឿង Anime ជប៉ុន។

បិសាច Umibozu បង្ហាញខ្លួនក្នុងរឿងគំនូរជីវចល Anime Mononoke – វគ្គបន្តនៃ Ayakashi ជាស៊េរីទូរទស្សន៍ដែល​ផលិត​ដោយស្ទូឌីយោ Toei ។ និយាយអំពី Ayakashi គឺជាការរួមបញ្ចូលរវាងរឿងព្រេង ល្ខោន Kabuki និង Anime ។

រូបភាព http://blog.livedoor.jp

នៅក្នុងរឿងគំនូរជីវចល (妖怪大戦争 Yōkai Daisensō) ផលិតក្នុងឆ្នាំ ២០០៥ ទោះបីមិន​មែន​ជា​តួអង្គ​ឯក ប៉ុន្តែបិសាច Umibozu ធ្លាប់បង្ហាញខ្លួនក្នុងការប្រយុទ្ធជាច្រើន។

រូបភាព http://www.kadokawa-pictures.jp

នៅក្នុងរឿង Anime ដែលល្បីរបស់ One Piece មានបិសាចសមុទ្រធំៗជាច្រើនដែលគេហៅថា Wadatsumi ។ គេចាត់​ទុក​សត្វ​ចម្លែកទាំងនេះបំផុសគំនិតតាមបិសាច Umibozu ។

ក្នុងរឿង Anime Gintama មានតួអង្គក្បាលទំពែកម្នាក់ឈ្មោះថា Umibozu ។ គាត់ត្រូវគេចាត់ទុកដូចជាអ្នកប្រមាញ់​​ក្រៅភពដែលខ្លាំងបំផុត។

និងតួអង្គផ្សេងទៀតដែលប្រិយមិត្ត Ghibli ទាំងអស់ចូលចិត្តគឺ Kaonashi ។ តើអ្នកមានអារម្មណ៍ថាសត្វចម្លែកទាំង​ពីរ​នេះ​ប្រហាក់​ប្រហែល​គ្នាទេ?

រូបភាព Kaonashi

រូបភាព Umibozu

Sachiko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: