ប្រភពដើមនៃភាសាជប៉ុន – មូលហេតុដែល​ជនបរទេសពិបាករៀន​ភាសា​ជប៉ុន រីឯ​ជន​​ជាតិ​​​ជប៉ុន​​​ក៏​​​ពិបាក​​​រៀន​​​ភាសា​​បរទេស

នៅពេលដែលអ្នករៀនភាសាបរទេស ភាសាខ្លះពិបាក ចំណែកភាសាខ្លះទៀតបែរជាងាយ វាអាស្រ័យលើភាសា​កំណើត​របស់​​​អ្នក។

ទោះបីជាភាសានៃប្រទេសនីមួយៗមានភាពខុសគ្នា ក៏ភាសាត្រូវបែងចែកដោយផ្អែកលើ​ទម្រង់​អក្សរ។ ភាសាមួយចំនួន​មាន​ភាពស្រដៀងគ្នា។

ឧទាហរណ៍អ្នកអាចឃើញថា ភាសាបារាំង អុីតាលី និងអេស្ប៉ាញប្រើទម្រង់អក្សររ៉ូម៉ាំង។ ចំពោះភាសាដែលមានទម្រង់​​អក្សរ ប្រយោគ និងការប្រើពាក្យប្រហាក់ប្រហែលគ្នា ការរៀនភាសាបរទេសដែលស្រដៀងគ្នា ក៏មានភាពងាយ​ស្រួល​​ជាង​​ដែរ។

សំណួរ៖ តើអ្នកដឹងថាភាសាជប៉ុនមានភាពប្រហាក់ប្រហែលនឹងភាសាមួយណាទេ? ហើយឈ្មោះនៃភាសានោះជាអ្វី?

អ្នកប្រហែលជាដឹងថា ប្រជាជនជប៉ុននិយាយភាសាអង់គ្លេសមិនពូកែទេ ព្រោះតែរចនាសម្ព័ន្ធនៃប្រយោគខុសគ្នា ប្រព័ន្ធ​អក្សរ​ក៏​ខុស​គ្នាផងដែរ។ ដោយសារតែភាសាជប៉ុន និងអង់គ្លេសគ្មានទម្រង់ដូចគ្នា។

បច្ចុប្បន្ននេះ យោងទៅតាមការបែងចែកភាសា ភាសាជប៉ុនគ្មានលក្ខណៈដូចនឹងភាសាដទៃទៀតទេ ដូច្នេះវាជាភាសាដាច់​​ដោយ​​ឡែក។

និយាយឲ្យ​ចំទៅស្ដង់ដារភាសាជប៉ុនស្រដៀងនឹងភាសា Ryukyu ដែលគេប្រើតាំងពីបុរាណនៅ Okinawa ។ ក្រៅ​ពី​នេះ​ មិនបានរកឃើញភាសាណាមួយស្រដៀងនឹងភាសាទាំងពីរនេះទេ។ ប៉ុន្តែ​ខ្ញុំ​ផ្ទាល់​ដែលជាជនជាតិជប៉ុនស្តាប់ភាសា Ryukyu ក៏​មិន​យល់គេនិយាយអ្វីដែរ តើពិតជាមានប្រភពដូចគ្នាឬ?

ទម្រង់អក្សរចិន ប៉ុន្តែការបង្ហាញនៅក្នុងភាសាចិន និងជប៉ុនខុសគ្នាទាំងស្រុង ដូច្នេះភាសាទាំងពីរនេះមិនមែនជាក្រុមតែមួយទេ។ ព្រោះ​តែ​ភាសា​ជប៉ុន​ជាភាសាដាច់ដោយឡែកមិនត្រឹមតែជនបរទេសពិបាករៀនភាសាជប៉ុនប៉ុណ្ណោះទេ សូម្បីតែជនជាតិជប៉ុនក៏ពិបាករៀនភាសាបរទេសផងដែរ។

ក្រៅពីនេះ មានការសន្មត់មួយដែលខ្ញុំចង់ចែករំលេក ជនជាតិភាគតិចដែលបាត់ខ្លួនកាលពី ៤០០ ឆ្នាំមុន ព្រោះ​តែ​វត្ត​មាន​របស់​ពួកគេត្រូវគេបំភ្លេចចោល។ ប្រជាជន Sumer ត្រូវគេចាត់ជាអ្នកសាងអរិយធម៌ចំណាស់ជាងគេនៅលើពិភព​លោក​នៅមជ្ឈឹមបូព៌ា។ ភាសារបស់ពួកគេត្រូវបានគេរកឃើញប្រហែលជា ១៥០ ឆ្នាំមុន ហើយរចនាសម្ព័ន្ធស្រដៀង​នឹង​ភាសា​ជប៉ុន។ តាមភូមិសាស្ត្រប្រជាជន Sumer រស់នៅក្នុងតំបន់រង្វង់មូលពណ៌ខៀវលើផែនទី។

រូបភាព https://open-rootbox.com/culture/mesopotamia_history/

តំបន់នោះឆ្ងាយពីប្រទេសជប៉ុនប្រហែល ៨០០០ គីឡូម៉ែត្រ មិនច្បាស់ពីចំណុចពាក់ព័ន្ធឡើយ។ យើងនឹងនិយាយអំពីភាពស្រដៀងគ្នាមួយចំនួនរវាងភាសាទាំងពីរ។

ពាក្យ (膠着語) គឺជាផ្នែកមួយដែលធ្វើឲ្យ​ជនជាតិជប៉ុនពិបាកយល់។ ឈ្មោះនេះប្រហែលជាចម្លែក ប៉ុន្តែសម្រាប់អ្នកដែលរៀនភាសាជប៉ុនរចនាសម្ព័ន 「○○を」,「○○は」,「○○へ」សំដៅលើពាក្យខាងលើ។ រចនាសម្ព័នដែលធ្វើឲ្យ​អ្នករៀនភាសាជប៉ុនឈឺក្បាល ហើយវាក៏មាននៅក្នុងភាសា Sumer ផងដែរ ប៉ុន្តែអ្វីដែលចម្លែករចនាសម្ព័ន​នេះបាត់ទៅវិញយ៉ាងអាថ៌កំបាំងក្នុងតំបន់តែមួយ។

ការប្រើតួអក្សរចម្រុះ

ទោះបីជាអក្ខរក្រមប្រកាន់អក្សរតូចធំក៏តួអក្សរមិនផ្លាស់ប្តូរដែរ។ ប៉ុន្តែនៅក្នុងភាសាជប៉ុនមានទម្រង់អក្សរ Hiragana, Katakana និង Kanji ធ្វើឲ្យ​ការបញ្ចេញមតិកាន់តែសម្បូរបែប ប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យ​ប្រយោគមើលទៅច្របូកច្របល់ និងបង្កការលំបាកដល់អ្នករៀនភាសាជប៉ុន។ ក្រៅពីភាសាជប៉ុនមានតែភាសា Sumer ប៉ុណ្ណោះ​ដែល​មាន​លក្ខណៈ​ពិសេសនេះ។

ព្យញ្ជនៈ និងស្រៈ

ទោះបីជាក្នុងភាសាជប៉ុនមានស្រៈ និងព្យញ្ជនៈតែពាក្យនីមួយៗសុទ្ធតែបញ្ចេញសម្លេងដាច់ដោយឡែកមិនបញ្ចូល​គ្នា​ទេ។ លក្ខណៈពិសេស​នៃភាសា​ជប៉ុន​នេះក៏រកឃើញក្នុងភាសា Sumer ដែរ។

មានវាក្យសព្ទទូទៅជាច្រើន

នៅក្នុងភាសាអង់គ្លេស និងភាសាបារាំងមានវាក្យសព្ទស្រដៀងគ្នាជាច្រើន ពីព្រោះដំបូងឡើយមួយផ្នែកនៃប្រទេស​អង់គ្លេសជាទឹកដីបារាំង ហើយក៏មានពាក្យបារាំងកម្ចីពីអង់គ្លេសផងដែរ។ ប៉ុន្តែរវាងជប៉ុន និង Sumer គ្មានទំនាក់​​ទំនង​​ប្រវត្តិ​សាស្រ្ត​ទេ វាអាចជារឿងចៃដន្យ ប៉ុន្តែដូចជាចៃដន្យច្រើនពេក។

តើជនជាតិ Sumer ទៅដល់ប្រទេសជប៉ុនដោយវិធីណា?

ម្យ៉ាងវិញទៀត អរិយធម៌របស់ជនជាតិ Sumer ក៏អាថ៌កំបាំងណាស់ដែរ ស្រាប់តែលេចមកហើយក៏ស្រាប់តែបាត់ទៅវិញ។ មានភ័ស្តុតាងដែលបញ្ជាក់ថា ជនជាតិ Sumer ដឹងពីវត្តមានរបស់ភពអ៊ុយរ៉ានុស ភពណិបទូន ភពភ្លូវ​តុង​មុន​ពេល​មានតារាវិទូផង។ វិទ្យាសាស្រ្តអាចបញ្ជាក់ពីវត្តមានភពអ៊ុយរ៉ានុសក្នុងឆ្នាំ ១៧៨១ និងភពភ្លូវតុងក្នុងឆ្នាំ ១៩៣០។ ក្រៅពីនេះ ជនជាតិ Sumer ក៏គិតថាមានទឹកនៅ​លើ​ភព​អ៊ុយរ៉ានុស និងភពណិបទូន។ ហើយពួកគេ​ថែមទាំង​ប្រើ​ប្រតិទិនព្រះចន្ទដែលកំណត់មួយសប្តាហ៍មាន ៧ ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណឹង មានភ័ស្តុតាងបង្ហាញ​ថា​ឳសថ​មាន​​ភាព​ជឿន​លឿន​ក្នុងអារ្យធម៌នេះ ពួកគេអាចធ្វើការវះកាត់ជំងឺភ្នែកឡើងបាយបាន។ តើអ្នកជឿទេថា ៣០០០ ឆ្នាំ​មុនគ.ស មនុស្សអាចធ្វើការវះកាត់បានទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: