ប្រវត្តិអ្នករចនាម៉ូដដែលមានឥទ្ធិពលបំផុតនៅប្រទេសជប៉ុនលោក Kansai Yamamoto
ក្នុងអត្តបទថ្ងៃនេះនិយាយអំពីអ្នករចនាម៉ូដសម្លៀកបំពាក់ម្នាក់ដែលមានឥទ្ធិពលបំផុតនៅប្រទេសជប៉ុនគឺលោក Kansai Yamamoto ។ ថ្មីៗនេះគាត់ទទួលមរណភាពដោយសារជំងឺមហារីកឈាមនៅអាយុ ៧៦ ឆ្នាំ។
លោក Kansai Yamamoto ល្បីខាងរចនាម៉ូដសម្លៀកបំពាក់ពិសេស។ ម៉ូដសម្លៀកបំពាក់ត្រូវបានរចនាក្បូរក្បាច់ មានពណ៌ស្រស់ឆើត ហើយគាត់ក៏ជាអ្នករចនាជនជាតិជប៉ុនដំបូងគេដែលផ្លាស់ទៅអឺរ៉ុបផងដែរ។
ទីកន្លែងកំណើតរបស់លោកស្ថិតនៅ Yokohama កាណាហ្គាវ៉ាឆ្នាំ ១៩៤៤ ជំនាញដែលលោក Kansai Yamamoto រៀនមិនមែនផ្នែករចនាម៉ូដសម្លៀកបំពាក់ទេ ប៉ុន្តែជាជំនាញវិស្វកម្មសំណង់ស៊ីវិល បន្ទាប់មកនៅឆ្នាំ ១៩៦២ គាត់បានផ្លាស់ទៅរៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យ Nippon ។
ក្រោយមកព្រោះតែគាត់យល់ថាជំនាញវិស្វកម្មសំណង់ស៊ីវិលមិនមែនជាទិសដៅត្រឹមត្រូវទើបលោក Kansai Yamamoto បានចុះឈ្មោះចូលមជ្ឈមណ្ឌលវប្បធម៌ម៉ូដ និងបន្តអាជីពជាអ្នករចនាម៉ូដសម្លៀកបំពាក់។ គាត់បើកហាងដំបូងនៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩៦៨ រហូតដល់ឆ្នាំ ១៩៧១ គាត់មានក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ Yamamoto Kansai Company, Ltd ជាមួយនឹងដៃគូពីរនាក់ផ្សេងទៀត។
ម៉ូដសម្លៀកបំពាក់របស់លោក Kansai Yamamoto ដាក់បង្ហាញក្នុងហាងមួយនៅអាមេរិកដែលល្បីល្បាញយ៉ាងខ្លាំងព្រោះការរចនារបស់គាត់មិនធ្វើតាមស្តង់ដារទូទៅនោះទេ។ ក្រោយមកលោក Kansai Yamamoto ដាក់បង្ហាញម៉ូដសម្លៀកបំពាក់របស់ខ្លួននៅទីក្រុងឡុង និងប៉ារីស។ បន្ទាប់ពីដាក់បង្ហាញនៅទីក្រុងប៉ារីសជាពិភពម៉ូដស្នាដៃរបស់លោក Kansai Yamamoto ទទួលបានការចាប់អារម្មណ៍ពិសេសផ្ទុយទៅនឹងម៉ូដសម្លៀកបំពាក់បង្ហាញពីលក្ខណៈរបស់ជប៉ុន។
រូបភាព https://yamaga-tanbou.jp/genki-project/yamamoto-kansai/
លោក Kansai Yamamoto រចនាម៉ូដដោយប្រើលំនាំរូបប្លែកៗ ពណ៌ស្រស់ឆើត លក្ខណៈដូចសម្លៀកបំពាក់ល្ខោនជប៉ុន។ ការរចនានីមួយៗមានលក្ខណៈថ្មីស្រឡាង ការរចនាសាមញ្ញ ប៉ុន្តែអាចបង្ហាញពីលក្ខណៈវប្បធម៌នៃប្រទេសជប៉ុន។
នៅឆ្នាំ ១៩៩៩ គាត់ និងអ្នករចនា Junko Koshino បានកែលម្អគីម៉ូណូបុរាណ។ ឈុតសម្លៀកបំពាក់គីម៉ូណូដែលលោក Kansai Yamamoto រចនាត្រូវបានតារាចម្រៀង David Bowie ស្លៀកក្នុងកម្មវិធី Ziggy Stardust ។ នៅឆ្នាំដដែលនោះលោក Kansai Yamamoto រៀបចំកម្មវិធីបង្ហាញម៉ូដសម្រាប់គណៈកម្មាធិការសហប្រតិបត្តិការវប្បធម៌ឥណ្ឌា – ជប៉ុន។
រូបភាព https://www.nikkansports.com/entertainment/news/202007270000346.html
នៅពេលម៉ូដសម្លៀកបំពាក់ប្រែទៅជាសាមញ្ញ ហើយកាន់តែវិវត្តន៍ជាងនេះ គាត់ក៏បានចាកចេញពីវិស័យនេះព្រោះយល់ថាលែងសាកសម។ លោក Kansai Yamamoto បានដាក់បង្ហាញការរចនាចុងក្រោយរបស់ខ្លួនក្នុងឆ្នាំ ១៩៩២ ។
បន្ទាប់ពីចាកចេញពីវិស័យរចនាម៉ូដគាត់ក៏ចាប់ផ្តើមរៀបចំឆាកល្ខោន។ ជាមួយនឹងចំណេះដឹងផ្នែកវិស្វកម្មសំណង់ស៊ីវិលលោក Kansai Yamamoto បានរចនា Skyliner Train ភ្ជាប់អាកាសយានដ្ឋាន Narita និងទីប្រជុំជនទីក្រុងតូក្យូ។
កាលពីខែកក្កដាឆ្នាំ ២០១៣ បានកត់សម្គាល់ការវិលត្រឡប់របស់លោក Kansai Yamamoto ជាមួយកម្មវិធីមហោស្រពរបាំងមុខ New England លើកទី ១៩ នៅ Kokopo, New Guinea ។
ក្នុងនាមជាអ្នកនាំមុខវិស័យម៉ូដជប៉ុននាទសវត្សឆ្នាំ ១៩៧០ និង ១៩៨០ ក្រោយរយៈពេលប្រយុទ្ធជាមួយជំងឺលោក Kansai Yamamoto បានទទួលមរណភាព។
Fun fact :
- កូនស្រីរបស់លោក Kansai Yamamoto ឈ្មោះ Mirai Yamamoto ជាតារាសម្តែងដ៏ល្បីល្បាញមួយរូប ។
- លោក Kansai Yamamoto ធ្លាប់សហការជាមួយក្រុមហ៊ុន Louis Vuitton ដើម្បីបង្កើតជា Kabuki ។
- ការរចនាម៉ូដរបស់គាត់ត្រូវបានដាក់បង្ហាញនៅសារមន្ទីរសិល្បៈ Philadelphia ក្នុងឆ្នាំ ២០០៩ ។
សម្រាប់ព័ត៌មានបន្ថែមអំពីអាជីពរបស់លោក Kansai Yamamoto សូមចុចមើលបន្ថែមត្រង់នេះ។
Sacchan