បុរសម្នាក់ឈ្មោះ Fujii រហ័សនាមស្តេច Shogi (អុកជប៉ុន) យកឈ្នះរង្វាន់ធំនៅអាយុ ១៧ ឆ្នាំ

រូបភាព http://www.asahi.com/ajw/articles/13553424

នៅក្នុងការប្រកួតលើកទី ៤ បានដណ្តើមយកពានរង្វាន់ខ្ពស់បំផុតទាំង ៥ កាលពីថ្ងៃទី ១៦ ខែកក្កដា​ បុរសម្នាក់ឈ្មោះ Fujii អាយុ ១៧ ឆ្នាំបានផ្តួលគូរប្រកួត Akira Watanabe អាយុ ៣៦ ឆ្នាំក្នុងការប្រកួតនៅ Osaka ដើម្បីទទួលបាន​រង្វាន់​ខ្ពស់​បំផុត។

នេះជាកិតិ្តយសដំបូងរបស់ Fujii ដែលត្រូវបានគេអោយឈ្មោះថាស្តេច Shogi (អុកជប៉ុន) នៃប្រទេសជប៉ុន។ 

Fujii ឈ្នះការប្រកួត ៦ ដងជាប់ៗគ្នាក្នុងវគ្គជម្រុះទី ១ និងទី ២ ហើយនៅក្នុងការប្រកួតចុងក្រោយ Fujii ប្រកួតឈ្នះ​មនុស្ស​ចំនួន ៤ នាក់ជាបន្តបន្ទាប់រួមទាំងលោក Amahiko Sato អាយុ ៣២ ឆ្នាំ។

ពេលឈានចូលការប្រកួត Fujii ឈ្នះការប្រកួតដំបូង ២ ដង ប៉ុន្តែចាញ់ការប្រកួតទី ៣ ទល់នឹង Watanabe ។

ជាមួយនឹងជ័យជំនះកាលពីថ្ងៃព្រហស្បតិ៍ Fujii បានបំបែកឯតទគ្គកម្មលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំក្លាយជាអ្នក​ក្មេង​ជាងគេដែលទទួលបានរង្វាន់ធំ។

នៅក្នុងការប្រកួតលើកទី ៤ Fujii សងសឹកបរាជ័យលើកមុនដោយយកឈ្នះទៅលើ Watanabe ទទួលបានកិត្តិយស Kisei ជាការប្រកួតមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

អ្នកកាន់កំណត់ត្រាមុនគឺ Yashiki Nobuyuki (ឥឡូវមានអាយុ ៤៨ ឆ្នាំ) បានក្លាយជាជើងឯកក្មេងជាងគេនៅឆ្នាំ ១៩៩០ នៅអាយុ ១៨ ឆ្នាំ។

Fujii និយាយថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ប៉ុន្តែក៏មិនភ្លេចហ្វឹកហាត់បន្តឡើយព្រោះកិត្តិយសដើរទន្ទឹមជាមួយទំនួលខុសត្រូវផង​ដែរ” ។

ប្រជាជនទូទាំងប្រទេសសង្ឃឹមថាបុរសវ័យក្មេងរូបនេះនឹងបន្តទទួលបានរង្វាន់ផ្សេងទៀត។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: