សារមន្ទីរ Snoopy នៅទីក្រុងតូក្យូកន្លែងទេសចរណ៍ដែលទាក់ទាក់អ្នកគាំទ្រទូទាំងពិភពលោក

រូបភាព https://jw-webmagazine.com/

បច្ចុប្បន្នសារមន្ទីរ Snoopy ជាកន្លែងមួយដែលគួរអោយចាប់អារម្មណ៍ និងពេញនិយមបំផុតនៅទីក្រុងតូក្យូ ដោយ​សារ​កន្លែង​នេះ​ធំជាងសារមន្ទីរដំបូងនៅ Roppongi ដែលទាក់ទាញអ្នកទស្សនាជាង ១ លាននាក់ក្នុងរយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ។

រូបភាព https://jw-webmagazine.com/

សត្វឆ្កែ Snoopy គឺជាតួអង្គគំនូរជីវចលដ៏គួរអោយស្រឡាញ់របស់មនុស្សគ្រប់គ្នា បានក្លាយជាផ្នែកមួយដែលមិនអាចកាត់ថ្លៃចំពោះកុមារភាពរបស់មនុស្សជាច្រើននៅជុំវិញពិភពលោក។ ឥឡូវនេះយើងមានសារមន្ទីរឆ្កែ Snoopy នៅក្នុងស្រុក Machida ទីក្រុងតូក្យូ។ កន្លែងនេះប្រៀបដូចជាឋានសួគ៌សម្រាប់អ្នកដែលស្រលាញ់ចូលចិត្ត Snoopy និង​តួអង្គ​ក្នុង​ខ្សែភាព​យន្ត។ នៅទីនេះថែមទាំងមានកន្លែងទិញអីវ៉ាន់ និងបរិភោគអាហារផងដែរ។ សាលដាក់តាំង​ស្នាដៃ​សិល្បៈមានប្រហែល ២០០ រូបគំនូរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងកាហ្វេយកប្រធានបទ Peanuts ។

រូបភាព https://jw-webmagazine.com/

សារមន្ទីរមួយនេះត្រូវបានបែងចែកជាតំបន់តាំងពិព័រណ៍ផ្សេងៗគ្នា ចន្លោះវិមាត្រទាំងបីដែលបង្ហាញពីរូបភាពរបស់​ឆ្កែ Snoopy ជាពិសេសថែមទាំងមានការបង្ហាញឯកសារទាក់ទងនឹងអ្នកនិពន្ធ ដូច្នេះអ្នកអានមានឱកាសសិក្សា​បន្ថែម​អំពីដំណើរការដែលលោក “Charles M. Schulz Room” និពន្ធជារឿងដ៏ល្បីទូទាំងពិភពលោក។

រូបសំណាកដ៏ធំរបស់ឆ្កែ Snoopy ត្រូវបានគេដាក់នៅកណ្តាលសារមន្ទីរជាកន្លែង check-in ដ៏ល្បីសម្រាប់ភ្ញៀវទេស​ចរណ៍។ ក្រៅពីនេះក្នុងសារមន្ទីរក៏មានម៉ូដែលរូបឆ្កែ Snoopy ជាច្រើនដែលមានទំហំតូចគួរអោយស្រលាញ់។

នេះជាសំបុត្រចូលសារមន្ទីរ

ហាងកាហ្វេ Cafe Blanket ដែលស្ថិតនៅសារមន្ទីរ Snoopy មានលក់ម្ហូបដែលតុបតែងតាមប្រធានបទពិព័រណ៍។ ប្រសិន​បើ​អ្នកមានឳកាស សូមអញ្ជើញមកទីនេះទស្សនាស្នាដៃសិល្បៈដ៏អស្ចារ្យទាំងនេះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: