ព្រោះតែភាពស្រស់សង្ហារបស់សាមូរ៉ៃបណ្តាលឲ្យ​សោកនាដកម្មស្នេហាត្រីកោណរវាងបុរសបីនាក់ឈានដល់សេចក្តីស្លាប់

Bisexual សំដៅទៅលើមនុស្សស្រលាញ់ទាំងបុរស និងស្ត្រីមិនត្រឹមតែមានក្នុងសង្គមបច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នៅ​សម័យ​​សាមូរ៉ៃ​​ក៏​​មាន​​ដែរ។ នៅសម័យនោះសាមូរ៉ៃជាច្រើនមានទំនាក់ទំនងទាំងបុរស និងស្ត្រី។

រូបភាព https://mag.japaaan.com/archives/123673

មនុស្សដែលស្រលាញ់ទាំងបុរស និងស្តី្រមិនទាក់ទងនឹងវណ្ណៈក្នុងសង្គមនោះទេ ប៉ុន្តែមានតែសាមូរ៉ៃប៉ុណ្ណោះទើប​បើក​ចំហរ​ ព្រោះ​ពួក​គេ​គិត​ថា “ខ្ញុំមានអំណាចខ្ញុំមានសិទ្ធិ” ។

សាមូរ៉ៃទាំងនោះពិតជាមានអំណាចព្រោះភាគច្រើនប្រុសស្នេហ៍សុទ្ធតែបុរសសង្ហា។ ប្រសិនបើគិតទៅប្រទេសជប៉ុន​នា​ពេល​នោះ​ហាក់​ដូច​ជា​មានសេរីភាពចំពោះបញ្ហា Bisexual ជាងសព្វថ្ងៃ។ ក្នុងចំណោមនោះមានសាមូរ៉ៃម្នាក់តែង​តែ​បំផ្លាញ​ខ្លួន​ឯង​ដើម្បីប្រុសសង្ហា។

សាមូរ៉ៃរូបនោះឈ្មោះថា Ashina Moritaka រស់នៅតំបន់ Tohoku តែងតែមានរឿងអាស្រូវស្នេហាជាមួយបុរស។

ប្រទេស​ជប៉ុនសម័យនោះបែងចែកជាតំបន់ត្រូវបានគ្រប់គ្រងដោយស្តេចក្រាញ់។ ទោះបីជាព្រះចៅអធិរាជមានតួនាទីបង្រួបបង្រួមតំបន់ទាំងនេះ ប៉ុន្តែក្នុងពេលជាមួយគ្នានោះព្រះចៅអធិរាជក៏ប្រឈមនឹងបញ្ហាត្រូវទម្លាក់តំណែង​ ព្រោះតំបន់នីមួយៗមានមហិច្ឆតាចង់គ្រប់គ្រង​ទឹក​ដី​ទាំង​មូល។ ដោយសារតែភាពវឹកវរទាំងនេះតំបន់នីមួយៗ​បង្កើតសម្ព័ន្ធភាពដើម្បីពង្រឹងអំណាចរបស់ខ្លួនកុំឲ្យ​គេវាយប្រហារ។ ដើម្បីធានាសម្ព័ន្ធភាពនេះភាគីនីមួយៗ​​ត្រូវ​បញ្ជូនចំណាប់ខ្មាំង។

សាមូរ៉ៃ Moritaka ត្រូវគេចាប់ជាចំណាប់ខ្មាំងតាំងពីក្មេង ហើយរឿងនេះបានផ្លាស់ប្តូរជីវិតរបស់គាត់ទាំងស្រុង។ ស្តេច​ក្រាញ់​តំបន់​ដែល​គេ​បញ្ជូន Moritaka ទៅធ្វើជាចំណាប់ខ្មាំងគួរឲ្យ​ស្តាយស្លាប់តាំងក្មេងគ្មានអ្នកស្នងមរតក។ នៅពេលនោះបើស្តេចក្រាញ់គ្មានកូនស្នងគ្រប់យ៉ាងត្រូវបញ្ចប់។ សាមូរ៉ៃ Moritaka ក្នុងនាមជាកូនចិញ្ចឹមរបស់ស្តេចក្រាញ់ត្រូវគេលើកឲ្យ​ធ្វើជាមេដឹកនាំ។

សាមូរ៉ៃ Moritaka រូបសម្បតិ្តស្រស់សង្ហាដល់ថ្នាក់មានគេនិយាយថាសាមូរ៉ៃរូបនេះធ្លាប់ទទួលសំបុត្រស្នេហាពីសត្រូវក្នុងសង្គ្រាម ដូច្នេះហើយទើបបញ្ចប់សង្គ្រាម។ ប៉ុន្តែ Moritaka ដ៏សង្ហាបែរជាដាក់ចិត្តស្រលាញ់កូនប្រុសរបស់អ្នកក្រោមបង្គាប់ឈ្មោះ Matsumoto Yukisuke ។ នៅពេលបុរសនោះចូលគាល់ Moritaka គាត់និយាយថា សម្រស់នេះមិនគួរខ្ជះខ្ជាយក្នុងសមរភូមិឡើយ ហើយស្នើឲ្យ​បុរសនោះមកមើលថែផ្ទះរបស់ខ្លួន។

ទោះជាយ៉ាងណា Yukisuke មិនពេញចិត្តនឹងបទបញ្ជានេះទេ គាត់ចង់ចេញទៅសមរភូមិសម្លាប់សត្រូវនាំយកជ័យជំនះ​ត្រឡប់​មក​វិញ។ ប៉ុន្តែនៅពេលទៅសួរយោបល់សាមូរ៉ៃម្នាក់ឈ្មោះ Kurimura Moritane អ្នកទាំងពីរគេងជា​មួយ​​គ្នា។

ពេល Moritaka ដឹងរឿងនោះក៏ខឹងសម្បារយ៉ាងខ្លាំងសម្រេចចិត្តសម្លាប់ពួកគេទាំងពីរតែសំណាងល្អត្រូវបានសេ​នា​​រារាំង។ ទោះជាយ៉ាង​ណា​ បញ្ហានេះមិនបានបញ្ចប់ជម្លោះទេ ការប្រយុទ្ធគ្នាបានកើតឡើង ហើយលទ្ធផល Moritaka ទទួល​​មរណៈ​ភាព។

នេះជាសោកនាដកម្មស្នេហាត្រីកោណរវាងបុរសទាំងបីនាក់។

មិនត្រឹមតែប៉ុណ្ណឹង នេះក៏ជាសោកនាដកម្មនៃសម័យសាមូរ៉ៃព្រោះ Moritaka គ្មានកូនស្នងតំណែងដែរ។

ខ្ញុំយល់ថា មនុស្សគ្រប់រូបមានសេរីភាពក្នុងការស្រឡាញ់ ប៉ុន្តែមិនថាគេជានរណាក៏គួរតែគិតដល់អំណាច ហើយទទួល​​ខុស​​ត្រូវ​ចំពោះតួនាទីរបស់ខ្លួន។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: