Kyoko‘s cooking : ដំឡូងបារាំងចៀន និងសារាយសមុទ្រសម្រាប់អ្នកដែលចូលចិត្តអាហារសម្រន់

គ្រឿងផ្សំ៖

  • ដំឡូងបារាំង
  • អំបិល
  • ម្សៅសារ៉ាយសមុទ្រស្ងួត Aonori
  • ម្សៅស្រូវសាឡី
  • ប៊ឺ
  • ប្រេងសាឡាត់

ជំហានទី ១៖ លាងដំឡូងបារាំងរួចបកសំបកបន្ទាប់មកកិនដំឡូងច្របាច់ជាដំមូលតូចៗ។

ជំហានទី ២៖ រោយម្សៅស្រូវសាឡីពីលើដំឡូងបារាំងអាស្រ័យទៅតាមទំហំរបស់វា។

ជំហានទី ៣៖ បន្ថែមប៊ឺ និងប្រេងសាឡាត់ចូលខ្ទះ នៅពេលប្រេងឡើងក្តៅដាក់បន្ទះដំឡូងចូលខ្ទះ។ ត្រូវចៀនអោយឆ្អិនផ្ទៃទាំងសង​ខាង។

ជំហានទី ៤៖ នៅពេលដែលដំឡូងឡើងពណ៌លឿងយកចេញរួចរោយអំបិល និងម្សៅ Aonori ពីលើ។ រសជាតិប្រាកដជាឆ្ងាញ់ណាស់!

នេះជាមុខម្ហូបរំលឹកខ្ញុំនឹកពីមិត្តចាស់ដែលបានបង្រៀនរូបមន្តម្ហូបនេះ។ នៅពេលចម្អិនខ្ញុំតែងតែនឹកឃើញអនុស្សាវរីយ៍​​មិត្តរបស់ខ្ញុំ។

ប្រវត្តិរូបបងស្រី Kyoko ៖

ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」

Kyoko Nakao (អាយុ ៥១ ឆ្នាំ)

នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិន​ម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់​ចំណូល​ចិត្ត​របស់​ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹង​ទិញ​គ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់​ហាង​របៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះ​ស្ថាន​បោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូច​មួយ​នៅ​ឆ្នាំ​ក្រោយ។

អាជីពអ្នកបោះពុម្ពផ្សាយ

  • ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
  • ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
  • ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
  • ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។

អំពី “Shunsai Mamaya”

* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ  “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយ​ដ្ឋានមានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើង​ធ្វើម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរពចំពោះភោជនីយដ្ឋាន “Mamaya” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយ​បង​ស្រី​របស់​គាត់ឈ្មោះ Kazuko ។

Kyoko Nakao

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: