កាលពីឆ្នាំ ២០១៩ ផ្លូវដែក Tozan ធ្លាប់បិទព្រោះតែព្យុះឥឡូវ បើកដំណើរការឡើងវិញបែរជាប្រឈមនឹងបញ្ហាជំងឺរាតត្បាត

ដោយសារតែព្យុះនៅ Kanagawa កាលពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩ មានករណីបាក់ដី ២០ ករណីកើតឡើងនៅតាមផ្លូវដែក Hakone Tozan បណ្តាលអោយខូចខាតធ្ងន់ធ្ងរ ហើយត្រូវផ្អាករយៈពេលយូរមកហើយ។ ក្រោម​ការ​ខិត​ខំប្រឹងរបស់ប្រជាជនក្នុងតំបន់ទាំងយប់ទាំងថ្ងៃកសាងឡើងវិញ នៅទីបំផុតផ្លូវដែកនេះត្រូវបាន​ដាក់​អោយប្រើ​សារ​ជា​ថ្មី។

រូបភាព Google

ការដាក់អោយប្រើផ្លូវដែកឡើងវិញមានសារសំខាន់ណាស់។ ប្រសិនបើមានឱកាសអ្នកអាចមក​ដល់​ទី​កន្លែង​នេះ​រីក​រាយ​​នឹង​ទេសភាព​ដ៏​ទាក់ទាញ​នៃផ្លូវដែក។

ជាទូទៅនៅតំបន់ជម្រាលភ្នំគេប្រើរថយន្តខ្សែកាបសម្រាប់ដឹកអ្នកដំណើរឆ្លងកាត់ភ្នំ។ ដូច្នេះផ្លូវដែកលើភ្នំមើលទៅដូច​ជា​រថភ្លើង​កំពុងធ្វើដំណើរ ប៉ុន្តែតាមពិតមិនមែនរត់លើផ្លូវដែកទេតែត្រូវបានទាញដោយខ្សែកាប។

ខ្សែរថភ្លើង Hakone Tozan មួយនេះជារថភ្លើងធម្មតា គេប្រើគ្រឿងយន្តមើលទៅដូចជារថភ្លើងធម្មតាដែរ។ ហេតុ​អ្វីបានជារថភ្លើងអាចជិះឡើងជម្រាលខ្ពស់?

រថភ្លើងអាចធ្វើដំណើរឡើងជម្រាលភ្នំដោយសារ Switch Back ។

រូបភាព http://feynmanino.watson.jp/2257_hakone.html

Switch Back គឺជាគ្រឿងយន្តមានរាងដូច Zig Zag ហើយរយៈពេលធ្វើដំណើររបស់រថភ្លើងក៏យូរជាងប្រើខ្សែកាបដូច្នេះ​អ្នកមានពេលគយគន់ទេសភាពស្រស់ស្អាតតាមដងផ្លូវ។

រូបភាព https://jp.zekkeijapan.com/spot/index/26/

រូបភាព https://www.travel.co.jp/guide/article/17121/

ទេសភាពស្រស់ស្អាតបំផុតនៅរដូវផ្កា Hydrangea រីកក្នុងខែឧសភា។ ទោះបីស្ថិតក្នុងរដូវវស្សាអាកាសធាតុមិនអំណោយ​ផល ប៉ុន្តែផ្កា Hydrangea នៅតែរីកស្គុះស្គាយស្រស់ស្អាតប្រៀបបីដូចជាឋានសួគ៌។

រូបភាព https://eaglecafe4.amebaownd.com/posts/3718901/

លើសពីនេះទេសភាពនៅរដូវស្លឹកឈើក្រហមក៏ពិសេសណាស់ដែរ។

ខ្សែរថភ្លើងនេះជិះទៅដល់តំបន់មានជ្រោះទឹកក្តៅនៅលើភ្នំ។

រូបភាព https://www.timesclub.jp/sp/tanomachi_ex/kanagawa/hakone/007.html

គួរអោយស្តាយរដូវផ្កា Hydrangea រីកបានកន្លងផុតមុនពេលរថភ្លើងជួសជុលហើយ។ ប៉ុន្តែនៅមានរដូវស្លឹកឈើជ្រុះ​នា​ពេល​ខាង​មុខ សង្ឃឹមថានៅពេលនោះស្ថានភាពជំងឺមានស្ថេរភាពដូច្នេះភ្ញៀវទេសចរណ៍អាច​មក​ទស្សនា​ទេសភាព​ដ៏អស្ចារ្យ​នៅទីនេះ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: