ពិតជាសរសើរចំពោះទឹកចិត្តរបស់ជប៉ុនក្នុងការរចនាគីម៉ូណូសម្រាប់ប្រទេស និងដែនដីនីមួយៗដែលចូលរួមក្នុងព្រឹត្តិ​ការណ៍​​អូឡាំពិក

ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២០ ត្រូវពន្យារពេលដោយសារការរីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទូទាំង​ពិភព​លោក។

បញ្ហានេះមិនត្រឹម​តែប៉ះពាល់ទៅលើហរិញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលផ្លូវចិត្តរបស់អ្នកដែលលះបង់ និងរៀប​ចំ​ខ្លួន​ជា​យូរ​មកហើយ។

សម្រាប់ប្រជាជនជប៉ុនកីឡាអូឡាំពិកទីក្រុងតូក្យូមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសផ្សព្វផ្សាយវប្បធម៌ជប៉ុនទៅកាន់ពិភពលោកផងដែរ។ ចូរស្វែងយល់អំពីគម្រោងសម្លៀកបំពាក់គីម៉ូណូ – បង្រួប​បង្រួម​ពិភព​លោកដែលនឹងរៀបចំធ្វើឡើងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

KIMONO PROJECT

世界はきっと、ひとつになれる

(គម្រោង Kimini – ពិភពលោកនឹងក្លាយជាប្រទេសតែមួយ)

ដោយសហការជាមួយស្ថានទូតនៃបណ្តាប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកសម្លៀកបំពាក់គីម៉ូណូបង្ហាញ​ពី​លក្ខណៈ​ពិសេសរបស់ជប៉ុនតាមរយៈក្បាច់រចនាបុរាណបង្កើតប្រភេទគីម៉ូណូប្លែកៗសម្រាប់ប្រទេស និងទឹកដីនីមួយៗ​ដែលចូលរួម។ ប្រទេសចូលរួមមានចំនួន ២០៦ ប្រទេស និងទឹកដីក្រោមគណៈកម្មាធិការអូឡាំពិករួមទាំងអត្តពលិក​ជនភៀសខ្លួន ២០៧ នាក់។

ក្រៅពីនេះដោយសារតែបណ្តាប្រទេសនៃចក្រភពអង់គ្លេសចូលរួមកីឡាបាល់ឱបដាច់ដោយឡែកដូច្នេះគីម៉ូណូសចំនួន ២១៣ ប្រភេទទៀតត្រូវបានផលិតបន្ថែម។

ដំបូងគម្រោងនេះផ្តោតលើប្រទេសចំនួន ១៩៦ ប្រទេសប៉ុណ្ណោះ។

តើអ្នកអាចគិតទេថាប្រទេសរបស់អ្នកនឹងមានគីម៉ូណូផ្ទាល់ខ្លួន? តើគីម៉ូណូនោះអាចបង្ហាញពីលក្ខណៈពិសេសនៃប្រទេសនីមួយៗដែរទេ?

មិនត្រឹមតែទង់ជាតិ រូបផ្កា សត្វ និងទីតាំងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនឹងត្រូវបានបង្ហាញយ៉ាងលំអិតនៅលើសម្លៀកបំពាក់គីម៉ូណូ។ លើសពីនេះពណ៌សម្លៀកបំពាក់គីម៉ូណូក៏នឹងត្រូវបានជ្រើសរើសដោយផ្អែកលើលក្ខណៈជាតិផងដែរ។ គម្រោងនេះត្រូវបានធ្វើឡើងតាមរយៈការពិភាក្សាយ៉ាងហ្មត់ចត់ជាមួយអ្នកតំណាងនៃប្រទេសនីមួយៗ និងដែនដីមិនមែនធ្វើតាមអំពើចិត្តឡើយ។

បន្ទាប់ពីទទួលបានការរចនាម៉ូដនឹងត្រូវបានយកទៅត្បាញ និងលាបពណ៌ដោយដៃ។ ជាមួយនឹងការរចនាយ៉ាងល្អិតល្អន់ដូចនេះ ពេលវេលាធ្វើគីម៉ូណូក៏ចំណាយពេលយូរហើយត្រូវមានជំនាញខ្ពស់។

The world can unite as one.

世界はきっと、ひとつになれる

(ពិភពលោកនឹងក្លាយជាប្រទេសតែមួយ)

រូបភាព https://www.piow.jp

គម្រោងនេះរៀបចំធ្វើឡើងដោយថវិការបស់បុគ្គល និងអង្គការនានានៅទូទាំងប្រទេសជប៉ុន។ តើអ្នកមានអារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ខិត​ខំទាំងនេះរបស់ជប៉ុន?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: