ការប្រមូលយកស្រាបៀរជិតផុតកំណត់យកទៅកែច្នៃឡើងវិញគោលបំណងជួយដល់ក្រុមហ៊ុនផលិតស្រាបៀរ និងអ្នកចែកចាយ
ក្នុងកំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត នៅប្រទេសជប៉ុនភោជនីយដ្ឋាន និងបារស្ទើរតែគ្មានភ្ញៀវ ដូច្នេះហើយស្រាបៀរនៅសល់កាន់តែច្រើនឡើង។ ស្រាបៀរក៏មានកាលបរិច្ឆេទផុតកំណត់បើស្តុកទុករយៈពេលយូរពេកត្រូវបោះចោលពិតជាខ្ជះខ្ជាយណាស់។
រោងចក្រផលិតស្រាបៀរដែលមានអាយុកាលយូរនៅតំបន់ភាគឦសានទីក្រុងតូក្យូបានរកឃើញវិធីកែច្នៃស្រាបៀរដែលជិតផុតកំណត់ទៅជាស្រា Gin ។ ដោយសារតែកាលបរិច្ឆេទផុតកំណត់របស់ស្រាបៀរសិប្បកម្មមានរយៈពេលខ្លី ដូច្នេះរោងចក្រប្រមូលយកស្រាបៀរនៅក្នុងភោជនីយដ្ឋាន និងបារទៅផលិតជាស្រា Gin អាចផឹកបានក្នុងរយៈពេលយូរ។ ស្រា Gin ក៏ដូចជាស្រា Vodka ឬ Whiskey ដូច្នេះគ្មានកាលបរិច្ឆេទផុតកំណត់ទេ។
រូបភាព https://english.kyodonews.net/
គម្រោងនេះមានឈ្មោះថា “Save Bia Spirits” ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនស្រាបៀរ Kiuchi Brewery Inc នៅ Naka ខេត្ត Ibaraki គោលបំណងជួយដល់ក្រុមហ៊ុនផលិតស្រាបៀរ និងអ្នកចែកចាយកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺកូវីដ-១៩ ។
ក្រុមហ៊ុន Kiuchi ប្រមូលយកស្រាបៀរសិប្បកម្មពីហាងស្រា បារ និងភោជនីយដ្ឋាន ហើយយកមកចម្រាញ់ពីរដំណាក់កាលមុនពេលប្រែទៅជាស្រា Gin ។ បន្ទាប់មកស្រាត្រូវបានគេយកទៅចែកចាយបន្តនៅកន្លែងដើមវិញ គ្រាន់តែម្ចាស់អាជីវកម្មត្រូវចំណាយថ្លៃដឹកជញ្ជូនអោយ Kiuchi ។
គិតរហូតមកដល់ថ្ងៃទី ២១ ខែឧសភាក្រុមហ៊ុនប្រមូលបានស្រាបៀរចំនួន ១៤,០០០ លីតតាមកន្លែងដូចជាទីក្រុងតូក្យូ Osaka កោះហុកកៃដូ និងតំបន់ដែលរងការវាយប្រហារខ្លាំងបំផុតដោយសារជំងឺកូវីដ-១៩ ។
រូបភាព https://english.kyodonews.net/
ស្រាបៀរដែលផលិតដោយដៃមានរសជាតិពិសេសរួមផ្សំពីវត្ថុធាតុដូចជាតាម៉ែ (Malt) និងសារធាតុធ្វើអោយឡើងជូរ (Ferment) រសជាតិស្រាបៀរអាចរក្សាបានរហូតដល់ទៅ ៣ ខែ។ ស្រាបៀរត្រូវបានគេផលិតយ៉ាងពិសេសផ្តោតសំខាន់ទៅលើរសជាតិ និងគុណភាព ដូច្នេះហើយឧស្សាហកម្មស្រាបៀរសិប្បកម្មភាគច្រើនមានតែអាជីវកម្មខ្នាតតូចក្នុងស្រុកប៉ុណ្ណោះ។
បុគ្គលិករបស់ក្រុមហ៊ុន Kiuchi ម្នាក់មានឈ្មោះថា Takashi Torii អាយុ ២៧ ឆ្នាំនិយាយថាគម្រោងនេះជាសំណើស្នើជួយដល់វិស័យស្រាបៀរសិប្បកម្មដែលកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុឬអាក្រក់ជាងនេះត្រូវបិទទ្វារ។
លោក Torii បាននិយាយថា “ពិតជាមិនអាចទ្រាំទ្របានទេពេលគិតថាស្រាបៀរដែលផលិតចេញពីចិត្តរបស់ពួកយើងត្រូវចាកចោល” ។
មិនត្រឹមតែជួយដល់ក្រុមហ៊ុនផលិតស្រាបៀរ និងអ្នកចែកចាយប៉ុណ្ណោះទេ ក្រុមហ៊ុន Kiuchi ក៏ជឿជាក់ផងដែរថាដំណើរការ និងបច្ចេកវិទ្យារបស់ពួកគេអាចយកមកប្រើក្នុងការផលិតស្រា Gin ។
ដើម្បីប្រមូលដើមទុនក្រុមហ៊ុនប្រើច្បាប់ពន្ធជាតិអាល់កុលរបស់ជប៉ុនដែលអនុញ្ញាតអោយក្រុមហ៊ុនទទួលបានសំណងវិញចំនួន ២២០ យ៉េនក្នុងមួយលីត្រស្រាបៀរពីរដ្ឋាភិបាល។
AD