ស្នាដៃដ៏ពិសេសរបស់វិចិត្រករបង្ហាញពីគម្រោងរូបភាពនាំមកនូវអារម្មណ៍នៅរដូវក្តៅ
នៅប្រទេសកម្ពុជាមានរដូវធំៗពីរគឺរដូវប្រាំង និងរដូវវស្សា ។ រដូវប្រាំង មានរយៈពេល ៦ ខែចាប់ពីខែវិច្ឆិការហូតដល់ខែមេសា ។ ចំណែករដូវវស្សាមានរយៈពេល ៦ ខែចាប់ពីខែឧសភារហូតដល់ខែតុលា ។ ចាប់ពីខែឧសភាភ្លៀងរដូវវស្សាចាប់ផ្តើមធ្លាក់រាយប៉ាយទូទំាងប្រទេស។ ហើយចំណែកនៅប្រទេសជប៉ុនទឹកជំនន់បែរជាកើតឡើងក្នុងរដូវក្តៅទៅវិញ។
តើពណ៌អ្វីធ្វើអោយអ្នកមានអារម្មណ៍ថារដូវក្តៅមកដល់? ពណ៌ក្រហម ពណ៌លឿងឬពណ៌ខៀវស្រងាត់?
ចំពោះអ្នកដែលធំដឹងក្តីនៅតំបន់សមុទ្ររដូវក្តៅរបស់ពួកគេគឺជាពណ៌ខៀវភ្លឺនៃសមុទ្រក្រោមកម្តៅព្រះអាទិត្យ។
សូមក្រឡេកមើលគម្រោងរូបភាពរបស់ Rei Kato ដែលនាំមកនូវអារម្មណ៍នៃរដូវក្តៅ។
វិចិត្រករឈ្មោះ Rei Kato ក៏ជាអ្នកគូរគម្រោងរូបភាពយុទ្ធនាការថ្មីរបស់ Calpis ដែលជាឈ្មោះសូដាមួយប្រភេទនៅជប៉ុន។ ជាពិសេសរូបនៅផ្នែកខាងមុខដបពេលផឹកទឹកអស់ទើបមើលឃើញ។
ប្រសិនបើអ្នកចូលចិត្តពណ៌ និងគំនូររបស់អ្នកនិពន្ធ អ្នកអាចមើលស្នាដៃជាច្រើនផ្សេងទៀតនៅលើ Instagram និង Twitter ។