តើ​ចំណុច​ស្រដៀង​គ្នា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ?

នៅលើពិភពលោកមានមនុស្សជាច្រើនជោគជ័យ ពួកគេមានទ្រព្យសម្បត្តិ ឋានៈ និងអំណាច។ តើ​អ្នក​ធ្លាប់​ស្រមៃចង់​​ដូច​​ពួក​​គេ​​ដែរទេ? ដើម្បីទទួលបានជោគជ័យត្រូវផ្អែកលើសំណាងឬ?

ចំណុចដូចគ្នារបស់អ្នកដែលជោគជ័យគឺពួកគេមានទម្លាប់អានសៀវភៅ។ តើពួកគេអានសៀវភៅប្រភេទអ្វី? ​ចូរយើង​ស្វែង​​យល់​ក្នុងអត្ថបទនេះជាមួយនឹង JAPO ទាំង​អស់​គ្នា។

Warren Buffett

រូបភាព https://www.businessinsider.jp/post-100406

លោកប្រធាន នាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Berkshire Hathaway ជាសាជីវកម្មពហុជាតិមានទីស្នាក់ការកណ្តាលនៅ Omaha ។ ទម្លាប់របស់វិនិយោគិនដ៏ល្បីរូបនេះចាប់ពី ៥ ទៅ ៦ ម៉ោងត្រូវអានកាសែតចំនួន ៥ ។ ក្រៅពីនេះ គាត់​ក៏​មាន​សមត្ថភាព​ក្នុងការវិភាគ និងវាយតម្លៃរបាយការណ៍ហិរញ្ញវត្ថុចំនួន ៥០០ ទំព័រ​ផង​​ដែរ។

លោក Warren Buffett ធ្លាប់និយាយថា “ចំណេះដឹងផ្សារភ្ជាប់ជាមួយយើងអ្វីដែលយើងត្រូវធ្វើគឺប្រមូលផ្តុំ រឿងនេះនរណា​ក៏​អាច​ធ្វើបាន ប៉ុន្តែ​ភាគ​ច្រើន​បែរ​ជា​មិន​ធ្វើ” ។

ជាមួយនឹងចំណេះដឹងដ៏ធំលោក Warren Buffett បានគ្រប់គ្រងមូលនិធិមានស្ថេរភាព។

Bill Gates

ស្ថាបនិកក្រុមហ៊ុន Microsoft មានទម្លាប់អានសៀវភៅ ៥០ ក្បាលក្នុងមួយឆ្នាំ ដូច្នេះក្នុងមួយសប្តាហ៍អានសៀវភៅ ១ ក្បាល។ សៀវ​ភៅ​ដែលគាត់អានភាគច្រើនជាប្រភេទ Nonfiction (រឿងពិត)។ សៀវភៅនិយាយអំពីសុខភាពសាធារណៈ ប្រភេទជំងឺ ជំនាញ អាជីវកម្ម និងវិទ្យាសាស្ត្រជាដើម ក្រៅពីនេះ គាត់​ក៏​អាន​ប្រលោម​លោក​ផងដែរ។ គាត់​​និយាយ​​ថា​ចង់​ស្វែង​យល់លម្អិតអំពីពិភពលោកដែលខ្លួនកំពុងរស់នៅ។

Mark Zuckerberg

នៅឆ្នាំ ២០១៥ លោក Mark បានស្បថថាក្នុងរយៈពេល ២ សប្តាហ៍នឹងអានសៀវភៅមួយក្បាល។ គាត់កំពុងស្រាវជ្រាវទៅលើបញ្ហាដែលទាក់ទងនឹងវប្បធម៌ ជំនឿ ប្រវត្តិសាស្រ្ត បច្ចេកវិទ្យាជាដើម។ គាត់ជាមនុស្សម្នាក់ឈរនៅពីក្រោយបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែមិនចំណាយពេលច្រើនលើប្រព័ន្ធផ្សព្វផ្សាយបែរជាឆ្លៀតពេលវេលាអាន​សៀវភៅទៅ​វិញ។

Elon Musk

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងបច្ចុប្បន្នជាអ្នកតំណាង SpaceX ដែលជាសាជីវកម្មឯកជនដំបូងគេនាំអវកាស​យានិក​ចូល​ទៅ​ក្នុង​អវកាស។ ហើយក៏ជាសហស្ថាបនិកនៃ Paypal ផងដែរ។

កាលពីក្មេងមុនពេល Paypal ត្រូវបានបង្កើតឡើងលោក Elon Musk មានទម្លាប់អានរឿងប្រលោមលោកបែបវិទ្យាសាស្ត្រ​រហូតដល់ម៉ោង ១០ យប់។ កាលគាត់អាយុ ៩ ឆ្នាំក៏បានអានសព្វវចនាធិប្បាយទាំងមូលនៅ Britannica ទៅហើយ។

តើហេតុផល “គ្មានពេលវេលា” អានសៀវភៅរបស់អ្នកនៅមានទៀតទេ? ជាក់ស្តែងនោះគ្រាន់តែជាការលេសតែប៉ុណ្ណោះ។

ដូច្នេះចូរយើង “បំបែក” ហេតុផលមិនអានសៀវភៅរបស់ខ្លួន។

១. ខ្ញុំជាប់រវល់គ្មានពេលវេលាទេ

តោះចូររាប់ចំនួនដងដែលអ្នកប៉ះស្មាតហ្វូនក្នុងមួយថ្ងៃ? យើងមានទម្លាប់លេងស្មាតហ្វូនកំឡុងពេលរង់ចាំ ឬមុនពេល​ចូល​គេង។ ជួន​កាល​គ្រាន់​តែកុំឲ្យអផ្សុក មិនថាត្រូវធ្វើអ្វី -ល- ។ ឥឡូវនេះ សូមផ្លាស់ប្តូរទម្លាប់នោះដោយការ​អាន​សៀវភៅ។

ប្រសិនបើអ្នកគ្មានពេលអានសៀវភៅមួយម៉ោងទេ ត្រឹមតែ ១៥ នាទីក៏បានដែរ។ ប្រសិនបើ ១៥ នាទីក៏គ្មាននោះជីវិតរបស់អ្នកប្រាកដជាមិនល្អទេ។ អ្នកគួរតែរៀបចំការងាររបស់អ្នកឲ្យសមស្រប។

២. ខ្ញុំបានអានសៀវភៅតែខ្ញុំធុញទ្រាន់ណាស់មិនចាំអ្វីសោះ

ប្រសិនបើអ្នកមិនធ្លាប់អានសៀវភៅហាក់ដូចជាពិបាក។ ប្រសិនបើអ្នកមិនចូលចិត្តសៀវភៅដែលអ្នកកំពុង​អាន​វា​ពិត​ជា​ពិបាក​ក្នុង​ការ​ចងចាំ។ អ្នកគួរតែជ្រើសរើសប្រភេទសៀវភៅដែលខ្លួនចូលចិត្ត បន្ទាប់មកអានប្រភេទផ្សេងៗ ហើយសាកល្បងវិភាគ។ នៅពេលដែល​អ្នក​បានអានសៀវភៅមួយចំនួនហើយអ្នកប្រាកដជាគ្មានសម្ពាធទៀតទេ។

៣. តើការប្រើស្មាតហ្វូនសម្រាប់អានបានដែរទេ?

ប្រាកដជាមិនមែនទេ។

ក្នុងសង្គមសព្វថ្ងៃ អ្នកអាចស្វែងរកព័ត៌មានស្ទើរតែទាំងអស់លើអុីនធឺណេត កាសែតអេឡិចត្រូនិក និង​សៀវ​​ភៅ​អេឡិចត្រូនិច​ផង​​ដែរ។ ប៉ុន្តែការអានលើស្មាតហ្វូនមានគុណវិបត្តិជាច្រើន។ ចំពោះកាសែតអនឡាញមានទំនោរ​ផ្តោត​លើ​ចំណង​ជើង និងព័ត៌មានខ្លីៗជាជាងការអានព័ត៌មានលម្អិត។ ចំណែកសៀវភៅអេឡិចត្រូនិចពិបាក​ក្នុង​ការផ្តោតអារម្មណ៍ ព្រោះមានរបស់ជាច្រើនចេញពី​ស្មាត​ហ្វូន​អាចរំខានអ្នក។

៤. គ្រាន់តែបំពេញចំណេះដូច្នេះមើលព័ត៌មានតាមទូរទស្សន៍ក៏បានដែរ

ពិតជាពិបាកក្នុងការរក្សាព័ត៌មានដោយការមើលទូរទស្សន៍។ សូមអានអំពីមូលដ្ឋានគ្រឹះនៃការអានសៀវភៅ បន្ទាប់មកពង្រឹងបន្ថែមជាមួយវីដេអូ។

៥. តើការអាន Manga អាចចាត់ទុកជាការអានដែរទេ? 

សូមឆ្លើយតាមត្រង់ថាមិនមែនទេ។

មូលហេតុដែលអ្នកគួរអានសៀវភៅដើម្បីបណ្តុះសមត្ថភាពវិភាគរបស់ខ្លួន។ ចំណែកសៀវភៅរឿងមានរូបភាពដូច្នេះហើយវាមិនអាចលើកកម្ពស់ការស្រមើលស្រមៃនោះទេ។

អានសៀវភៅមិនត្រឹមតែដើម្បីបំពេញចំណេះដឹងថែមទាំងបង្កើនសមត្ថភាពវិភាគ។ ចំណេះដឹងរបស់អ្នកកាន់តែទូលំទូលាយនឹងងាយស្រួលក្នុងការទំនាក់ទំនង ដូច្នេះអាចពង្រីកទំនាក់ទំនងក្នុងសង្គមផងដែរ។

ការអានសៀវភៅមិនត្រឹមតែជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យក្នុងការងារប៉ុណ្ណោះទេ ថែមទាំងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាច្រើន។

សូមបង្កើតទម្លាប់អានសៀវភៅចាប់ពីពេលនេះតទៅដើម្បីធ្វើឲ្យជីវិតរបស់អ្នកមានកាន់តែប្រសើរឡើង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: