ស្នាដៃ និងភាពបុិនប្រសប់ក្នុងការបត់ក្រដាសសិល្បៈ Origami បែបជប៉ុន
មនុស្សជាច្រើនប្រាកដជាស្គាល់សិល្បៈ Origami ឬបត់ក្រដាសបែបជប៉ុន តើអ្នកធ្លាប់បត់ចាបក្រដាសដែរទេ?
សិល្បៈបត់ក្រដាស Origami ច្រើនតែជាសត្វឬផ្កា ហើយវាមិនត្រឹមតែជាចំណង់ចំណូលចិត្តប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅជាច្រើនផងដែរ។
រូបភាព https://news.1242.com/article/124631
ជាដំបូងយើងនឹងក្រឡេកមើលក្បួនក្នុងរបៀបបត់ Origami ខាងក្រោម។
សិល្បៈ Origami គឺជារបៀបបត់ក្រដាសដូច្នេះអ្នកមិនត្រូវកាត់ទេ អ្នកគ្រាន់តែអាចប្រើកាវបិទប៉ុណ្ណោះ។ ក្រៅពីនេះក៏មិនគួរផាត់ពណ៌លើក្រដាសផងដែរ។ ប៉ុន្តែអាចបិទភ្ជាប់បំណែកក្រដាសជាច្រើនឬរូបភាពបត់ជាមួយគ្នា។
ចំពោះអ្នកដែលជំនាញខាងសិល្បៈ Origami ត្រឹមតែបត់ក្រដាសក៏បង្កើតជាស្នាដៃសិល្បៈយ៉ាងពិសេស។ សូមមើលឧទាហរណ៍ខាងក្រោម។
Godzilla
រូបភាព https://blog.goo.ne.jp/4383bobo4321/e/32265b569827ac8a5aca4e6647147120
Godzilla អាចត្រូវគេចាត់ទុកជាសត្វតំណាងក្នុងចំណោមសត្វចម្លែកជប៉ុន។ ទោះបីជាវាមើលទៅស្មុគស្មាញក៏នៅតែមានអារម្មណ៍ថាអ្នកអាចបត់បានមែនទេ?
សត្វឆ្មា
រូបភាព https://br.pinterest.com/pin/177751516528661383/
បត់ក្រដាសរូបឆ្មាមានអារម្មណ៍ដូចជា 3D ជាងសត្វ Godzilla ។ ពឹងទៅលើការប្រើពណ៌ផ្សេងៗគ្នានៅផ្នែកខាងមុខនិងខាងក្រោយ។
កញ្ចុកបត្តសត្វ
រូបភាព https://otakei.otakuma.net/archives/2018061903.html
សត្វមួយប្រភេទនេះហាក់ដូចជាបត់ចេញពីក្រដាសរាងការ៉េហើយមិនប្រើកន្ត្រៃកាត់ឡើយ។
Samurai
នាគ
បង្កង
Godzilla មួយប្រភេទផ្សេងទៀត
តើអ្នកជឿទេថារូបសត្វទាំងនេះបត់ចេញពីក្រដាសតែមួយសន្លឹក?
ត្រី Coelacanth
រូបភាព https://j-town.net/tokyo/column/allprefcolumn/308133.html
ត្រី Coelacanth ជាប្រភេទត្រីនៅសម័យបុរាណ។ ក្រដាសប្រើសម្រាប់បត់មានទំហំ ១៥០ សង់ទីម៉ែត្រ ចំណែកទំហំរូបស្មើ ៧០ សង់ទីម៉ែត្រ។
តើអ្នកចង់ដឹងពីរបៀបបត់ត្រី Coelacanth នេះដែរទេ? សូមក្រឡេកមើលរូបខាងក្រោម។
គ្រាន់តែមើលក៏ដឹងថាខ្លួនឯងមិនអាចបត់បានទៅហើយ។ ខ្ញុំមិនត្រឹមតែមិនយល់ពីនិមិត្តសញ្ញាថែមទាំងមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណាផង។
មនុស្សជាច្រើនយល់ថាប្រពៃណីបត់ក្រដាស Origami មានប្រភពមកពីប្រទេសអ៊ីតាលីឬចិន។ ទោះយ៉ាងណាក៏មិនអាចបដិសេធពីស្នាដៃ Origami មកពីប្រទេសជប៉ុនផងដែរ។
ជាការពិតកម្រិតសិល្បៈកាន់តែខ្ពស់វាកាន់តែពិបាកទាមទារបទពិសោធ និងការបណ្តុះបណ្តាល។ ប៉ុន្តែ Origami ក៏គួរឱ្យចាប់អារម្មណ៍ណាស់ដែរប្រសិនបើអ្នកចង់ចាប់ផ្តើមចំណង់ចំណូលចិត្តថ្មី។ ដូច្នេះសូមសាកល្បងណា!