លេចមុខហើយមនុស្សយន្តដើរផ្សារទិញអីវ៉ាន់ជាមួយនឹងមុខ​ងារ​ជាច្រើន

ចំពោះអ្នកដែលចូលចិត្តទៅផ្សារទំនើបឬទិញម្ហូបស្តុកទុករទេះរុញជាឧបករណ៍ដែលមិនអាចខ្វះបាន។ ទោះយ៉ាង​ណា​បន្ទា​ប់ពី​ទិញ​ទំនិញ​មនុស្សជាច្រើនចោលរទះរុញគ្រប់កន្លែង ម្យ៉ាងវិញទៀតរទះរុញក៏សំពីងសំពោងណាស់ដែរ។

ចំណែកអតិថិជនមួយចំនួនបែរជួបបញ្ហាក្នុងការស្វែងរកទំនិញនៅផ្សារទំនើប។

រទេះរុញមនុស្សយន្តជួយសម្រួលក្នុងការជ្រើសរើសទំនិញ។

ការស្រាវជ្រាវត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Saitama (Sakura, Saitama) ដើម្បីបង្កើតមនុស្សយន្តរទេះរុញនាំអ្នកទៅកាន់កន្លែងទិញទំនិញ និងផ្ទុកទំនិញជំនួសអ្នក។ បច្ចេកវិទ្យានេះនឹងត្រូវយកមកប្រើក្នុងព្រឹត្តិការណ៍អូឡាំពិក​ទីក្រុង​តូក្យូដែលត្រូវពន្យារទៅឆ្នាំក្រោយដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ជនបរទេស ជាបច្ចេកវិទ្យាជំនួយ​មនុស្ស​ចាស់ក្នុងការទិញអីវ៉ាន់។

ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយសាស្រ្តាចារ្យ Yoshinori Kobayashi នៃសាលាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែល​មាន​ឯកទេស​ខាងវិស្វកម្មមនុស្សយន្តចល័ត។

មនុស្សយន្តដំណើរការឧទាហរណ៍អ្នកនិយាយថា “ប៉េងប៉ោះ” មនុស្សយន្តនឹងទៅកន្លែងមានប៉េងប៉ោះដោយស្វ័យ​ប្រវត្តិ។ មនុស្សយន្តធ្វើដំណើរដោយខ្លួនឯងហើយក៏មានសម្លេងចេញពីមនុស្សយន្តនាំអ្នកទៅកន្លែងមានទំនិញដែល​អ្នក​ចង់​ទិញ។ នៅពេលឆ្លងកាត់តូបលក់ផលិតផលក្នុងតម្លៃពិសេសមនុស្សយន្តប្រាប់ថា “ទិញទំនិញនេះអាច​សន្ស​សំចៃ​ប្រាក់” ។

ព័ត៌មានអំពីផលិតផល និងផែនទីនៅផ្សារទំនើបត្រូវបានបញ្ចូលក្នុងមនុស្សយន្តកំណត់ទីតាំងរបស់អ្នកដោយប្រើឧបករណ៏ laser ពីចម្ងាយតំឡើងលើកង់មនុស្សយន្ត។ មនុស្សយន្តមានដៃកាន់សម្រាប់មនុស្សចាស់។ តម្លៃមនុស្សយន្តក្នុងមួយគ្រឿង ៥០០,០០០ យ៉េនជាពិសេសអាចកំណត់ភាសាបានផងដែរ។

នៅលើមនុស្សយន្តមានតំឡើងកាមេរ៉ាថតទិដ្ឋភាពជុំវិញហើយក៏មានមុខងារហៅទូរស័ព្ទផងដែរ ដូច្នេះពេលដើរ​ទិញ​អីវ៉ាន់​សមាជិកគ្រួសារអាចមើលវីដេអូ និងដើរទិញអីវ៉ាន់ជាមួយគ្នា។ ក្នុងស្ថានភាពជំងឺកំពុងតែរាលដាលមនុស្ស​យន្ត​នេះប្រាកដជាអាចជំនួយដល់អ្នកពេលដើរផ្សារ។

សរុបមកអ្នកអាចទិញទំនិញគ្រប់យ៉ាងដោយមិនចាំបាច់រុញរទេះ។ ទន្ទឹមនឹងនេះអ្នកអាចស្វែងរកទំនិញដែលអ្នកត្រូវការបានយ៉ាងឆាប់រហ័ស។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: