សម្រស់ដ៏ស្រស់ស្អាតរបស់ស្រ្តីក្នុងផ្ទាំងគំនូរល្បី

តើអ្នកធ្លាប់ក្រឡេកមើលសម្រស់ស្រ្តីក្នុងគំនូរសិល្បៈពិភពលោកហើយគិតថាប្រសិនបើនាងរស់ក្នុងសម័យនេះនឹងទៅ​ជា​យ៉ាង​ណា?

រូបភាព https://twitter.com/eri_syumi/status/1277219783394488320

ឥឡូវនេះយើងនឹងក្រឡេកមើលកម្រងរូបភាពរបស់ Isuka いすか (@eri_syumi) វិចិត្រករជនជាតិជប៉ុន។ គាត់មាន​ជំនាញ​ក្នុងការគូរ Fanart សម្រាប់ Anime និង Game ហើយក៏ច្នៃប្រឌិតស្នាដៃជាច្រើនផងដែរ។

រូបភាពស្រ្តីក្នុងគំនូរនៅក្នុងសារមន្ទីរ

ប្រហែលដោយសារតែគម្រោង 美術館女子 bijutsukan Joshi – ស្រ្តីនៅក្នុងសារមន្ទីរនាំអោយ Isuka ដាក់ឈ្មោះថ្មីអោយ​ស៊េរី​នេះថា 本物の「美術館女子」- ស្រ្តីសារមន្ទីរក្នុងជីវិតពិត ។ កំណែដំបូងត្រូវគេរិះគន់ជាគម្រោងរួមរវាង Yomiuri Shimbun និងTeam 8 នៃក្រុមនារី Idol AKB48 ។ នៅក្នុងគម្រោងនេះសមាជិកក្រុមថតរូបជា​មួយ​ស្នា​ដៃ​សិល្បៈ​ដ៏ល្បីដូចជាពួកគេជាផ្នែកមួយនៃគំនូរ។ ទោះយ៉ាងណាគម្រោងនេះទទួលមតិរិះគន់ជាច្រើន អ្នកខ្លះបានរិះគន់ថា “គម្រោងនេះគ្រាន់តែស្អាតលើ Instagram ប៉ុន្តែមិនបានបង្ហាញពីការគោរពចំពោះស្នាដៃសិល្បៈក៏​ដូច​ជា​តួអង្គក្នុងនោះទេ” ដូច្នេះអ្នករៀបចំកម្មវិធីត្រូវលុបរូបថតក៏ដូចជាគេហទំព័រចោល។

ស៊េរីគំនូរលើកនេះរបស់ Isuka មិនដឹងថាទាក់ទងនឹងគម្រោងមុនដែរទេ ប៉ុន្តែសំខាន់ស៊េរីលើកនេះមិនផ្តោតលើមនុស្សពិតទេតែជាស្ត្រីស្រស់ស្អាតនៅក្នុងគំនូរ។ ទោះជាយ៉ាងណាក្នុងការស្រមើលស្រមៃរបស់វិចិត្រករ ស្ត្រីស្រស់ស្អាតទាំង​នេះ​នឹង​មាន​ជីវិត​ថ្មីនៅក្នុងសម័យបច្ចុប្បន្ន។

សូមក្រឡេកមើលស្នាដៃសិល្បៈក្នុងស៊េរីរូបគំនូរនេះខណៈពេលរីករាយនឹងស្នាដៃដើមផងដែរ។

ស្នាដៃ “ការប្រកាសដំណឹង” របស់ Leonardo da Vinci

រូបភាព https://grapee.jp/en/145675

ព្រះជាម្ចាស់បានចាត់អោយទេវតាកាព្រីយ៉ែលអោយទៅជួបនាងម៉ារីជាស្រីរីក្រមុំព្រហ្មចារីដែលភ្ជាប់ពាក្យជាមួយ​យ៉ូសែប​តែ​មិនទាន់រៀបការទេ។ ទេវតាកាព្រីយ៉ែលប្រកាសដំណឹងដល់នាងថានាងនឹងសំរាលបានកូនប្រុសមួយដែលមានឈ្មោះថាយេស៊ូក្រោយមកនឹងក្លាយជាព្រះសង្គ្រោះហើយគេនឹងហៅថាជាព្រះរាជបុត្រានៃព្រះដ៏អស្ចារ្យ។

នៅក្នុងកំណែថ្មីព្រោះតែដំណឹងពួកគេធ្វើបច្ចុប្បន្នភាពព័ត៌មានលើ Instagram រួមជាមួយនឹង Hashtag គួរឱ្យអស់សំណើចមួយចំនួន។ ឧទាហរណ៍ hashtag នៅលើប្រកាសរបស់កាព្រីយ៉ែលថា #ប្រកាសដំណឹង #សូមជូនពរ ចំណែក Mary #ទេវតាកាព្រីយ៉ែល #មានផ្ទៃពោះ #ប្រសូត្រកូនប្រុស ។

“Madonna of the Carnation” របស់ Leonardo da Vinci

នេះជារូបគំនូររបស់ម៉ារី និងព្រះយេស៊ូពេលនោះនៅជាទារក ព្រះយេស៊ូជូនម្តាយផ្កា Carnation មួយទង។

រូបភាព https://grapee.jp/en/145675

ប៉ុន្តែម៉ារីសម័យនេះអង្គុយផឹកតែទឹកដោះគោ និងមើលយូធ្យូបលើ Ipad ជាមួយព្រះយេស៊ូ។ បន្ទាប់ពីទទួលបានផ្កាថតផុសបង្ហាញលើ Instagram ។

“La Liberté guideant le peuple” របស់ Eugène Delacroix

រូបភាព https://grapee.jp/en/145675

សព្វថ្ងៃបើប្រមូលផ្តុំកន្លែងមនុស្សច្រើនមិនគួរឡើយ។

អ្នកអាចចុចនៅទីនេះដើម្បីមើលស៊េរីទាំងមូលនៅលើ Twitter របស់អ្នកនិពន្ធ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: