ទំនើបណាស់ពិនិត្យជំងឺ និងយកថ្នាំមិនចាំបាច់ទៅពេទ្យ ជប៉ុនសាកល្បងអនុវត្តពិនិត្យជំងឺអនឡាញហើយប្រើ Drone ហោះដោយស្វ័យប្រវត្តិជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩
រូបភាព https://www.asahi.com/
នៅទីក្រុង Asahikawa កោះហុកកៃដូកាលពីថ្ងៃទី ១៩ បានធ្វើការពិសោធថ្មីទៅលើវិស័យសុខាភិបាល។ នៅទីនេះវេជ្ជបណ្ឌិតពិនិត្យតាមអុីនធឺណេត និងចេញវេជ្ជបញ្ជាថ្នាំអោយអ្នកជំងឺដោយប្រើ Drone (ហោះដោយស្វ័យប្រវត្តិ) ។ នេះជាការសាកល្បងដំបូងនៅប្រទេសជប៉ុនក្នុងគោលបំណងព្យាបាល និងកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។
នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត Asahikawa វេជ្ជបណ្ឌិតពិនិត្យស្ថានភាពរបស់អ្នកជំងឺតាមអេក្រង់កុំព្យូទ័រ សាកសួរសំណួរទាក់ទងនឹងរោគសញ្ញា បន្ទាប់ពីពិនិត្យហើយវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាថ្នាំរួចបញ្ជូនវាទៅអ្នកជំងឺដោយប្រើ Drone ហោះដោយស្វ័យប្រវត្តិ។
រូបភាព https://www.asahi.com/
អ្នកជំងឺក្នុងពិសោធជាបុរសម្នាក់មានអាយុ ៨០ ឆ្នាំមានជំងឺទឹកនោមផ្អែម។ ក្រោយពេលត្រួតពិនិត្យគេបំពាក់ប្រអប់ថ្នាំ Insulin លើ Drone រួចបញ្ជាហោះទៅកាន់មន្ទីរថែទាំមនុស្សចាស់ចម្ងាយប្រហែល ៥០០ ម៉ែត្រកន្លែងដែលអ្នកជំងឺស្នាក់នៅចំណាយពេលត្រឹមតែ ៤ នាទីដើម្បីទៅដល់ទីតាំង និងបំពេញភារកិច្ច។
រូបភាព https://www.asahi.com/
ទោះបីទទួលការត្រួតពិនិត្យតាមអុីនធឺណេត ប៉ុន្តែនៅតែត្រូវទៅយកថ្នាំដោយផ្ទាល់ ដូច្នេះមិនអាចកាត់បន្ថយការឆ្លងជំងឺនោះទេ។ ហេតុដូច្នេះការធ្វើតេស្តនេះអនុវត្តតាមលក្ខណៈត្រួតពិនិត្យអ្នកជំងឺដោយមិនចាំបាច់ចេញទៅក្រៅយកថ្នាំឡើយ។
រូបភាព https://www.asahi.com/
ដើមឡើយការត្រួតពិនិត្យសុខភាពពីចម្ងាយអនុវត្តនៅតំបន់ដែលខ្វះគ្រូពេទ្យប៉ុណ្ណោះ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីខែមេសារហូតដល់ពេលនេះរដ្ឋាភិបាលជប៉ុនចេញសេចក្តីប្រកាសអនុញ្ញាតអោយគ្រូពេទ្យពិនិត្យតាមអុីនធឺណេតតាំងពីដំបូងយោងតាមការវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត។ គណៈរដ្ឋមន្រ្តីជប៉ុនក៏យល់ព្រមចំពោះប្រព័ន្ធពិនិត្យសុខភាព និងទទួលថ្នាំតាមប្រព័ន្ធអុីនធឺណេតកាលពីថ្ងៃទី ១៧ ខែកក្កដាឆ្នាំនេះដែរ។
AD