មិនមែនដើម្បីរកប្រាក់ចំណេញ តើហេតុអ្វីភោជនីយដ្ឋាន Saizeriya ដំឡើងថ្លៃម្ហូបត្រឹមតែ ១ យ៉េន?

ខ្សែសង្វាក់ភោជនីយដ្ឋាន Saizeriya គឺជាជម្រើសដ៏ល្អសម្រាប់អតិថិជនដែលមានចំណូលទាប។ ឈ្មោះហាងស្តាប់ទៅ​ឡូយ​ឆាយ​ប៉ុន្តែ​តាម​ពិតសេវាកម្មហាង Saizeriya លក់ក្នុងតម្លៃសមរម្យត្រឹមតែ ២៩៩ យ៉េនប៉ុណ្ណោះចំពោះឈុតម្ហូប Doria (បាយឈីស) ចំណែក Pizza ឬ Pasta មានតម្លៃ ៣៩៩ យ៉េន។

ដូច្នេះហើយនេះជាភោជនីយដ្ឋានដ៏ល្អសម្រាប់សិស្ស និស្សិត បុគ្គលិក បុគ្គលិកក្រៅម៉ោង និងអ្នកនិពន្ធតាម​អុីន​ធឺ​ណេត។ ប៉ុន្តែថ្មីៗនេះមនុស្សជាច្រើនមានការភ្ញាក់ផ្អើលពេលដឹងថាហាង Saizeriya ដំឡើងថ្លៃម្ហូបចំនួន ១៤០ មុខក្នុងបញ្ជីមុខម្ហុប។ ក្រោយមកទើបដឹងថាភោជនីយដ្ឋានដំឡើងថ្លៃត្រឹមតែ ១ យ៉េនសម្រាប់មុខម្ហូបនីមួយៗចាប់​ពី​ខែ​កក្កដា។

រូបភាព https://soranews24.com/2020/07/20/coronavirus-makes-popular-japanese-restaurant-chains-raise-prices-by-one-yen-but-not-to-earn-more/

មូលហេតុចម្បងបណ្តាលមកពីជំងឺកូវីដ-១៩ ប៉ះពាល់លើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។

ដោយសារតែភោជនីយដ្ឋាន Saizeriya មិនគិតថ្លៃសេវាកម្ម ហើយនៅជប៉ុនគេមិននិយមអោយប្រាក់ Tip ទៀត។ ប្រសិនបើអ្នក​ទិញ Pizza Margherita ក្នុងតម្លៃ ៣៩៩ យ៉េនអ្នកគ្រាន់តែចំណាយប្រាក់ប៉ុណ្ណឹងប៉ុណ្ណោះ។ ម្ហូបទាំងនេះ​មាន​តម្លៃ​សមរម្យ​ដូច្នេះ​អតិថិជនភាគច្រើនបង់ ៤០០ យ៉េន ហើយទទួលលុយអាប់ ១ យ៉េន។ ស្រដៀងទៅនឹង hamburger steak តម្លៃ ៣៩៩ យ៉េន និង spaghetti pepperoncino តម្លៃ ២៩៩ យ៉េន -ល- ។

រូបភាព https://soranews24.com/2020/07/20/coronavirus-makes-popular-japanese-restaurant-chains-raise-prices-by-one-yen-but-not-to-earn-more/

បច្ចុប្បន្នការលើកកម្ពស់អនាម័យត្រូវបានផ្តោតសំខាន់ជាងពេលណាទាំងអស់ដូច្នេះហាង Saizeriya សម្រេចកាត់បន្ថយ​ប្រាក់​អាប់​ដោយប្តូរតម្លៃម្ហូបក្នុងតារាង។ ការកំណត់តម្លៃ ២៩៩ យ៉េនដើម្បីធ្វើអោយអតិថិជនមានអារម្មណ៍​ថា​តម្លៃ​ថោក​ជំរុញទៅដល់ការលក់។ ប៉ុន្តែនៅក្នុងស្ថានភាពសព្វថ្ងៃតម្លៃម្ហូប ២៩៩ យ៉េនហាក់ដូចជាមិនសមស្របទេ​ដូច្នេះ​ហាង Saizeriya បាន​សម្រេច​ចិត្តបង្គត់តម្លៃ។

ដោយផ្អែកលើការគិតនេះហាង Saizeriya បញ្ជាក់ថារាល់មុខម្ហូបទាំងអស់ដែលមាននៅក្នុងមីនុយត្រូវបញ្ចប់ក្នុងតម្លៃ ០០ ឬ ៥០ ដើម្បីកាត់បន្ថយការអាប់ប្រាក់អោយភ្ញៀវ។ នោះក៏មានន័យថាអាហារជាច្រើនមានតម្លៃថ្លៃជាងមុន (រហូតដល់ ២១ យ៉េន) ប៉ុន្តែក៏មានអាហារខ្លះថោកដូចជានំប៉័ងខ្ទឹមស នំ focaccia (ថោកជាង ១១ យ៉េន) និងបាយ (ថោកជាង ១៩ យ៉េន) ។ ក្រៅពីនេះភោជនីយដ្ឋានក៏បានផ្សព្វផ្សាយដើម្បីលើកកម្ពស់ការបង់ប្រាក់ដោយមិន​​ប្រើ​​សាច់​​ប្រាក់។

ដូច្នេះទោះបីភោជនីយដ្ឋានដំឡើងថ្លៃមួយ ១ យ៉េនក៏នៅតែជាកន្លែងលក់ម្ហូមថោកនៅប្រទេសជប៉ុនដដែល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: