កុំមើលស្រាលដើមឫស្សីដុះកណ្តាលផ្ទះបាយអាចបង្កគ្រោះថ្នាក់​ដែលមិននឹកស្មានដល់

នៅប្រទេសជប៉ុនគេប្រើដើមឫស្សីសម្រាប់តុបតែងក្នុងផ្ទះឬភោជនីយដ្ឋាននាំមកនូវអារម្មណ៍ខៀវស្រងាត់។ ប៉ុន្តែប្រសិនបើដើមឫស្សីដុះមិនត្រូវកន្លែងវានឹងបង្កគ្រោះថ្នាក់ដល់ផ្ទះរបស់អ្នក។

អ្នកប្រើ Twitter ឈ្មោះ MSkun (@ma_Estate) ថ្មីៗនេះគាត់បានទៅលេងផ្ទះយាយតានៅជនបទស្រាប់តែប្រទះឃើញ​ដើម​ឫស្សី​ដុះ​នៅ​កណ្តាលផ្ទះបាយ។ ដើមឫស្សីនេះធ្វើអោយឥដ្ឋផ្ទះបាយប្រេះបែក។

នៅក្នុងរូបភាពមិនដឹងថាហេតុអ្វីដើមឫស្សីដុះនៅកណ្តាលផ្ទះបាយទេ កម្លាំងរបស់វាធ្វើអោយឥដ្ឋបែកប្រេះ។

អ្នកប្រើបណ្តាញសង្គម Twitter ជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងរួច Comment យោបល់មួយចំនួនដូចជា៖

“តើជីដូនជីតារបស់អ្នកកាប់ដើមឫស្សីទេ? ព្រោះវាប្រាកដជាលូតលាស់កាន់តែច្រើនឡើង។”

“ដើមឫស្សីនិយាយថានេះជាផ្ទះរបស់យើង”

“ខ្ញុំកំពុងរង់ចាំព្រះនាង Kaguya (តួអង្គក្នុងរឿងនិទានបំពង់ឫស្សីរបស់ជប៉ុន) ដើម្បីនិយាយសួស្តី”

ពេលក្រឡេកមើលរូបភាពដូចជាគួរអោយអស់សំណើច ប៉ុន្តែការដុះលូតលាស់របស់ឫស្សីក្នុងផ្ទះពិតជាគ្រោះថ្នាក់ព្រោះ​វា​បំផ្លាញ​រចនា​សម្ព័ន្ធ​ផ្ទះរបស់អ្នក។

អ្នកប្រើបណ្តាញសង្គមមួយចំនួនក៏បញ្ចេញមតិបង្ហាញការព្រួយបារម្ភអំពីស្ថានភាពផ្ទះផងដែរ។

“នេះមិនមែនជាអ្វីដែលត្រូវព្រងើយកន្តើយនោះទេស្ថានភាពហាក់ដូចជាធ្ងន់ធ្ងរ។ ប្រសិនបើដើមឬស្សីដុះលូតលាស់ធំបែបនេះឫសឬស្សីប្រាកដជាជ្រៅ។ បន្ទាប់មកនឹងមានដើមឈើជាច្រើនផ្សេងទៀតដុះតាមអាចនឹងធ្វើអោយផ្ទះបាក់ស្រុត។ ខ្ញុំគិតថាអ្នកគួរតែរកវិធីដកដើមឬស្សីចេញ” ។

ចំពោះការព្រួយបារម្ភនេះ MSkun និយាយថាបច្ចុប្បន្ននេះគ្មាននរណាម្នាក់ស្នាក់នៅក្នុងផ្ទះទៀតទេ ប៉ុន្តែក៏មិនបាននិយាយថានឹងធ្វើអ្វីជាមួយដើមឫស្សីនោះឡើយ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: