ជនជាតិជប៉ុនភ្ញាក់ផ្អើលព្រោះតែទិដ្ឋភាពដឹកជញ្ជូនរថភ្លើងនៅពាក់កណ្តាលអធ្រាត្រ
ភាគច្រើនយើងមើលឃើញរថភ្លើងនៅលើផ្លូវក្រោមដីឬផ្លូវដែក។ ប៉ុន្តែថ្មីៗនេះបែរជាប្រទះឃើញរថភ្លើងធ្វើដំណើរតាមផ្លូវ។
អ្នកប្រើ Twitter ឈ្មោះ Asama (@Asama_37) កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៤ ខែកក្កដានៅចំនុចប្រសព្វ Otowa Gamagori ក្រុង Nagasawa ទីក្រុង Toyokawa ខេត្ត Aichi ថតបានរូបភាពរថភ្លើងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយ។
2020/7/20
南海6000系C#6905譲渡陸送大阪の南海電鉄から、静岡の大井川鐵道に向けて搬入陸送が行われました
陸送がガソリンスタンドで給油している姿が印象的でした pic.twitter.com/YYwrUEeqjS
— Asama (@Asama__37) July 14, 2020
តើរថភ្លើងចតនៅស្ថានីយ៍ប្រេងឥន្ធនៈឬ? ស្ថានភាពខុសប្រក្រតីបែបនេះអ្នកណាមិនភ្ញាក់ផ្អើល។
តាមពិតនៅថ្ងៃនោះក្រុមហ៊ុនផ្លូវដែក Nankai នៅ Osaka បញ្ជូនរថភ្លើងទៅអោយក្រុមហ៊ុនផ្លូវដែក Oigawa នៅ Shizuoka តាមផ្លូវគោក។ រឿងចម្លែកនេះគ្រាន់តែជាឡានដឹករថភ្លើងឈប់ដើម្បីចាក់ប្រេងប៉ុណ្ណោះ។
រូបភាព https://www.excite.co.jp/news/article/Grape_847034/
ទោះបីវាជារថភ្លើងដែលអ្នកជិះរាល់ថ្ងៃ ប៉ុន្តែនៅពេលអ្នកឃើញវាតាមដងផ្លូវទើបដឹងថាវាធំយ៉ាងណា។
មានមតិ Comment ជាច្រើនទាក់ទងនឹងការបង្ហោះនេះ៖
- ពិតជាទិដ្ឋភាពដ៏មានតម្លៃ ទោះបីជាអ្នកមិនចូលចិត្តរថភ្លើងក៏ប្រាកដជារំភើបចិត្តនៅពេលមើលឃើញវាផងដែរ។
- នៅពេលមើលឃើញរថភ្លើងលើឡានដឹកជញ្ជូនកូនរបស់ខ្ញុំពិតជារំភើបណាស់។ រថភ្លើងនៅលើផ្លូវមើលទៅធំជាងធម្មតា។
មូលហេតុដឹកជញ្ជូននៅពាក់កណ្តាលអធ្រាត្រដើម្បីចៀសវាងកុំអោយប៉ះពាល់ដល់មធ្យោបាយធ្វើដំណើរផ្សេងៗទៀត ព្រោះថាទោះជាបំបែករថភ្លើងក៏ទំហំរថភ្លើងនៅតែសំពីងសំពោងដដែល។
តើអ្នកធ្លាប់បានឃើញរឿងចម្លែកនេះទេ?
Sacchan