អស់កន្លែងជិះបុរសម្នាក់ត្រូវចាប់ខ្លួនពីបទបើកបរម៉ូតូឆ្លងកាត់ស្ពានទេសភាពជាតិ

កាលពីថ្ងៃទី ១៧ ខែកក្កដាកាមេរ៉ាសុវត្តិភាពបានប្រទះឃើញម៉ូតូមួយធ្វើដំណើរលើស្ពាន Kintaikyo ដែលជាស្ពាន​ឈើ​បុរាណ។ បន្ទាប់ពីមនុស្សម្នាក់នោះជិះកាត់រចនាសម្ព័នស្ពានឈើត្រូវខូចខាតដោយសារដានសំបកកង់ និង​ទម្ងន់​ម៉ូតូ។

កាសែត Yomiuri បានអោយដឹងថាប៉ូលីសក្នុងតំបន់ចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថាបានរំលោភច្បាប់ការពារទ្រព្យ​សម្បត្តិ​វប្បធម៌។

ស្ពាន Kintaikyo ត្រូវបានសាងសង់តាមបែបស្ថាបត្យកម្មប្រពៃណី ហើយមានអត្ថន័យប្រវត្តិសាស្ត្រដ៏សំខាន់។ ស្ពាននេះត្រូវបាន​សាង​សង់​ឡើងក្នុងឆ្នាំ ១៦៧៣ ធ្លាប់ឆ្លងផុតគ្រោះមហន្តរាយធម្មជាតិជាច្រើន ហើយត្រូវគេចាត់ទុកជាស្ពានមួយក្នុងចំណោមស្ពានល្បីៗទាំង ៣ នៅប្រទេសជប៉ុន។ ស្ពាននេះត្រូវបានរចនាឡើងដោយផ្គុំបន្ទះក្តារឈើសម្រាប់​ដើរ​ថ្មើរ​ជើងប៉ុណ្ណោះ។ ដោយសារតែស្ពានសំខាន់ដូច្នេះអ្នកថ្មើរជើងត្រូវបង់ថ្លៃខ្លះដើម្បីឆ្លងស្ពាននេះ យានយន្ត​ផ្សេង​ទៀត​រួមទាំងកង់ត្រូវហាមឃាត់។

យោងតាមសេចក្តីជូនដំណឹងពីនាយកដ្ឋានប៉ូលីស Iwakuni ម៉ូតូមួយគ្រឿងជិះឆ្លងស្ពានវេលាម៉ោងប្រហែល ៦ៈ៤០ នាទីល្ងាចថ្ងៃទី ១៧ ខែកក្កដា។ នៅពេលដែលបុគ្គលិកទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យមើលការខូចខាតពួកគេបញ្ជាក់ថាក្នុងចំណោមបន្ទះក្តារចំនួន ៥៥០ បន្ទះមានចំនួន ៣២២ បន្ទះស្មើ (៦០%) មានស្លាកស្នាមសំបក​កង់។

កម្មករសំណង់អាយុ ៤០ ឆ្នាំម្នាក់ត្រូវប៉ូលីសចាប់ខ្លួនដោយសង្ស័យថាបានបង្កការខូតខាតលើស្ពាន និងអាកប្បកិរិយាបើកបរគ្រោះថ្នាក់។ ជនសង្ស័យបានទទួលការពិន័យ និងសុំទោសចំពោះអាកប្បកិរិយារបស់ខ្លួន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: