ចំណុចមួយចំនួនដែលបង្ហាញថាជនជាតិជប៉ុនមានភាពលម្អៀង​ប្រកាន់​ឆ្វេងជាងស្តាំ

នៅពេលដែលអ្នកជ្រើសរើសរវាងឆ្វេង និងស្តាំ តើអ្នករើសយកខាងណា? ប្រជាជនជប៉ុនមានទំនោរចូលចិត្តខាងឆ្វេង ឧទាហរណ៍កាន់របស់ដែលចង់ទិញលើដៃ ដេលភាគច្រើនគេនឹងរើសរបស់ខាងឆ្វេង។ មូលហេតុមិនមែនដោយ​សារ​ប្រជាជនជប៉ុន​ទំនោរ​ឆ្វេង​ឡើយ។

ចូរក្រឡេកមើលភស្តុតាងដែលបង្ហាញថា ប្រជាជនជប៉ុនលម្អៀងខាងឆ្វេង សូម្បីតែជនជាតិជប៉ុនក៏មិនដឹងពីមូល​ហេតុ​ដែរ។

ដំបូងដៃអាវសម្លៀកបំពាក់គីម៉ូណូខាងឆ្វេងនៅខាងលើ។

រូបភាព https://mag.japaaan.com/archives/122881

សូមចាប់អារម្មណ៍ចំណុចនេះកុំឲ្យពាក់ខុស។

ក្រៅពីនេះ ទ្វាររុញចែកជាពីរ ប៉ុន្តែជាទូទៅផ្នែកខាងឆ្វេងនៅខាងក្រៅ ដូច្នេះហើយវាងាយនឹងមើលឃើញ។

រូបភាព https://lohaco.jp/product/L06699114/

ស្រដៀងនឹងឆាកល្ខោនខាងក្នុងដែរ។

រូបភាព https://ameblo.jp/mespetitsdanseurs3/entry-12101874568.html

មិនមែនសំដៅលើកន្លែងទស្សនារបស់ទស្សនិកជននោះទេ ប៉ុន្តែជារបៀបហៅផ្សេងទៀត។ ផ្នែកខាងឆ្វេងឆាកគេ​ហៅ​​ថា 上手 (Kamite) ចំណែកផ្នែកខាងស្តាំហៅថា 下手 (Shimote) ។ នៅក្នុងពាក្យកានជីក៏បង្ហាញយ៉ាងច្បាស់​ថា​ប្រជាជន​​ជប៉ុន​លម្អៀង​ខាងឆ្វេងជាង។

សូម្បីតែវិមានសភាក៏ដូច្នេះដែរ។

ប្រសិនបើមើលពីខាងក្នុងអាគារសភា នៅខាងឆ្វេងជាព្រឹទ្ធសភា ចំណែកខាងស្តាំជាសភាតំណាងរាស្រ្ត។ ដើមឡើយ​ព្រឹទ្ធសភា​​គេហៅថា ព្រឹទ្ធសភាវណ្ណៈអភិជនដែលបង្ហាញពីឋានៈ។

រូបភាព http://blog.livedoor.jp/nandeya_umeda/archives/50607977.html

ចំពោះត្រកូលរាជវង្សពេលតម្រង់ជួរគេនឹងផ្តល់អាទិភាពខាងឆ្វេង។ ចំណែកបណ្តាប្រទេសមួយចំនួនដូចជាសហរដ្ឋ​អាមេរិក និងបណ្តា​ប្រទេស​អ៊ឺរ៉ុប​អាទិភាព​ខាងស្តាំ។

ចំណែកទិសដៅរបស់អ្នកខាងស្តាំ ឬឆ្វេង? ទីតាំងមួយកន្លែងនៅ Kyoto បង្ហាញពីលក្ខណៈពិសេសនេះ។

រូបភាព https://amaru.me/trivia/kyoto-left-right-reverse/

អ្នកអាចនឹងមានការភាន់ច្រឡំបន្តិចព្រោះជាអក្សរកានជី ដូច្នេះសូមក្រឡេកមើលកន្លែងអក្សរដិត និងធំ។ នៅខាងឆ្វេងគឺ Ukyo (右京区) ចំណែកខាងស្តាំគឺ Sakyo (左京区) ។ ខាងស្តាំ និងខាងឆ្វេងដូចជាច្របូកច្របល់​មែន​​ទេ? នៅសម័យមុនគេកំណត់ទិសអាស្រ័យកន្លែងគង់របស់អធិរាជ។ ដូច្នេះទិសដៅឆ្វេង និងស្តាំរបស់អ្នកនឹងផ្ទុយជាមួយ​ទិស​ដែលបានកំណត់។

ក្រៅពីនេះ មូលហេតុ​ប្រកាន់ឆ្វេងព្រោះជាទិសដៅរបស់ព្រះអាទិត្យ។ មានអរិយធម៌ជាច្រើនគោរពបូជាព្រះអាទិត្យរួមទាំងប្រទេសជប៉ុនផង​ដែរ។ ព្រះចៅអធិរាជត្រូវគេចាត់ទុកជាកូនចៅរបស់ព្រះអាទិទេព Amaterasu Oomikami ។ ព្រះ​អាទិត្យរះ​ពីឆ្វេងគេចាត់ទុកថាជាពរជ័យ ដូច្នេះ​ជន​ជាតិជប៉ុនតែងតែផ្តល់អាទិភាពខាងឆ្វេង។

ម្យ៉ាងវិញពាក្យដើម 右 (migi – ខាងស្តាំ) មានន័យថាទឹកពេញ ចំណែកពាក្យ 左 (Hidari) មានន័យថាមានភ្លើងគ្រប់​​គ្រាន់។

ប៉ុន្តែមិនមានន័យថាផ្តល់អាទិភាពពិសេសសម្រាប់អ្នកប្រើដៃឆ្វេងនោះទេ ព្រោះសង្គមជប៉ុនមានចំនួនអ្នកប្រើដៃឆ្វេង​ច្រើន។ ផលិតផលភាគច្រើនលើពិភពលោកផ្តោតសំខាន់លើអ្នកប្រើដៃស្តាំ ខ្ញុំគិតថាទំនោរសម្រាប់​មនុស្ស​ភាគ​ច្រើន​​ប្រសើរ​​ជាង។

ប្រសិនបើអ្នកឈរតម្រង់ជួរជាមួយជនជាតិជប៉ុន អ្នកគួរផ្តល់អាទិភាពឲ្យ​ថ្នាក់លើ ឬមនុស្សដែលអ្នកគោរព​ឈរ​នៅ​​ខាង​​ឆ្វេង​​របស់អ្នក។ មនុស្សភាគច្រើនប្រហែលជាមិនដឹងទេ ប៉ុន្តែប្រសិនបើពួកគេដឹងប្រាកដជាសប្បាយចិត្ត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: