កម្លាំងចិត្តរបស់នារីវ័យក្មេងអាយុ ២៣ ឆ្នាំម្នាក់បាត់បង់ការងារធ្វើដោយសារជំងឺកូវីដ-១៩
ជំងឺកូវីដ-១៩ មិនត្រឹមតែគំរាមកំហែងដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចពិភពលោកផងដែរ។ មនុស្សជាច្រើនបាត់បង់ការងារដោយសារជំងឺរាតត្បាតរួមទាំងនារីជនជាតិជប៉ុនអាយុ ២៣ ឆ្នាំម្នាក់។
ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចុះចាញ់នឹងជីវិតនោះជីវិតនឹងមិនរារាំងផ្លូវរបស់អ្នកឡើយ។ តើនារីម្នាក់នេះបានធ្វើអ្វីដើម្បីឆ្លងផុតស្ថានភាពលំបាកនេះ?
នេះជារឿងរបស់នារីម្នាក់ដែលសុំអនុញ្ញាតហៅថានារី Y (លាក់ឈ្មោះ) នាងទើបតែត្រូវគេបណ្តេញចេញកាលពីខែឧសភាឆ្នាំ ២០២០ ។ នាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងតំបន់ ហើយទទួលបានការងារជាភ្នាក់ងារផ្សាយពាណិជ្ជកម្មបន្ទាប់ពីបញ្ចប់ការសិក្សា។ នៅចុងខែមីនាឆ្នាំនេះក្រុមហ៊ុនរបស់នារី Y បិទទ្វារដោយសារវិបត្តិជំងឺកូវីដ-១៩។ ក្នុងកំឡុងពេលគ្មានការងារធ្វើបណ្តោះអាសន្ននាងនៅតែបន្តរៀនបន្ថែមដើម្បីត្រៀមសម្រាប់ការងារពេលត្រឡប់មកវិញ។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការឡើងវិញនារី Y ទទួលសេចក្តីជូនដំណឹងត្រូវបណ្តេញចេញជាមួយនឹងសំណង។
ក្រោយមកនាងបានពិភាក្សាពីចម្ងាយជាមួយថ្នាក់លើហើយសួរពីមូលហេតុខាងលើ ប៉ុន្តែថ្នាក់លើគ្រាន់តែនិយាយថាក្រុមហ៊ុនមិនប្រសើរឡើងវិញឡើយ។ បន្ទាប់ពីពិភាក្សាគ្មានអ្វីបន្ថែមក្រៅពីនាងពិតជាបាត់បង់ការងារធ្វើនោះទេ។
នារី Y កំពុងរស់នៅជាមួយប្អូនស្រីម្នាក់ដែលរៀននៅមហាវិទ្យាល័យ។ ថ្លៃជួល ថ្លៃទឹកភ្លើង ថ្លៃចំណាយប្រចាំថ្ងៃ និងចំណាយផ្សេងៗទៀតប្រហែល ១៧០,០០០ យ៉េន។ ក្រៅពីនេះនាងត្រូវបង់ថ្លៃសិក្សាអោយប្អូនស្រីទៀត។ នាងមិនហ៊ានប្រាប់ម្តាយថាខ្លួនបាត់បង់ការងារធ្វើទេព្រោះមិនចង់អោយម្តាយព្រួយបារម្ភ។
មិនយូរប៉ុន្មាននាងត្រូវស្វែងរកការងារថ្មីបន្ទាន់។ នាងផ្ញើប្រវត្តិរូបសុំការងារជាង ១០០ ក្រុមហ៊ុនក្នុងនោះភាគច្រើនជាក្រុមហ៊ុនព័ត៌មាន ប៉ុន្តែគ្រាន់តែឈានដល់វគ្គសំភាសន៍ចុងក្រោយរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ ក្នុងចំណោមក្រុមហ៊ុនទាំង ៣ ដែលយល់ព្រមទទួលយកនាងប៉ុន្តែក្រោមលក្ខខណ្ឌនៃកិច្ចសន្យានាងសង្ស័យថានេះជាក្រុមហ៊ុនមិនត្រឹមត្រូវ (លក្ខខណ្ឌការងាររបស់ក្រុមហ៊ុនមិនល្អ) ដូច្នេះនាងបានបដិសេធមិនធ្វើការ។ បន្ទាប់ពីនោះនាងបន្តស្វែងរកការងារតែមិនទាន់រកបាន។
ប្រាក់ឈ្នួលខែមេសានាងទទួលបាន ២៧០,០០០ យ៉េន ប៉ុន្តែនៅខែឧសភាសល់ត្រឹម ១៣០,០០០ យ៉េនព្រោះក្រុមហ៊ុនបិទទ្វារ។ ក្រោយមកគ្មានចំណូលផ្សេងទៀតឡើយ។ ដើម្បីរកប្រាក់ចំណាយប្រចាំថ្ងៃនាងធ្វើការក្រៅម៉ោងនៅហាងកាហ្វេ ការងារបណ្ណាល័យឬការងារផ្តល់សេវាកម្មរើផ្ទះ។ នៅទីបំផុតនាងត្រូវទៅធ្វើការនៅរង្គសាលធ្វើដំណើររយៈពេល ១ ម៉ោង។
ប្រាក់ឈ្នួលគិតតាមម៉ោងការងារនេះទទួលបាន ១៣០០ យ៉េន។ ចំណែកប្រាក់ខែគោលមិនច្រើនទេ នាងអាចរកកម្រៃជើងសារពី ១០,០០០ យ៉េនទៅ ១៥.០០០ យ៉េនក្នុងមួយយប់ព្រោះណែនាំភ្ញៀវអោយបញ្ជាទិញភេសជ្ជៈ។ ការងារនេះមើលទៅល្អប៉ុន្តែខ្ញុំមិនដឹងថាពេលណាខ្ញុំនឹងត្រូវបណ្តេញពីការងារនោះទេ។
ក្រៅពីនេះនាងទិញសាច់ និងបន្លែបញ្ចុះតម្លៃនៅផ្សារទំនើបដើម្បីចម្អិនម្ហូបចែកជាបញ្ចប់តូចៗដាក់ក្នុងទូទឹកកក។ ពេលទទួលទានគ្រាន់តែកម្តៅក្នុងមីក្រូវ៉េវ។ ជួនកាលឃ្លានពេកនាងត្រូវផឹកទឹកច្រើនសង្ឃឹមថានឹងមានកម្លាំងខ្លះ។ ហើយនាងក៏ប្តូរទៅងូតទឹកទុយូដើម្បីសន្សំប្រាក់ផងដែរ។
នាងធ្វើការចាប់ពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ៥ ព្រឹកបន្ទាប់ រាល់ពេលដែលនាងត្រឡប់មកផ្ទះវិញពិតជានឿយហត់ខ្លាំងណាស់។ នាងដេកលក់រហូតដល់ល្ងាច ហើយដឹងថាជីវិតបែបនេះមិនអាចបន្តយូរនោះទេ។ មិត្តរួមការងារជាច្រើនក៏ត្រូវគេបណ្តេញចេញក្នុងពេលតែមួយជាមួយនាង ពួកគេត្រឡប់ទៅស្រុកវិញប៉ុន្តែនាងមិនអាចទៅបានទេ។
ព្រោះបើនាងរឡប់ទៅស្រុកវិញការងារដែលអាចធ្វើបាននឹងកាន់តែតិច មិនត្រឹមតែប៉ុណ្ណឹងត្រូវធ្វើការជាមួយមនុស្សចាស់គួរអោយធុញទ្រាន់។ នាង និងប្អូនស្រីតស៊ូរស់នៅទីក្រុងតូក្យូទោះជាជួបការលំបាកយ៉ាងណាក៏ដោយ។
នារីវ័យក្មេងម្នាក់ប្រឹងប្រែងតស៊ូដើម្បីជំនះការលំបាកពិតជាសមនឹងទទួលបានការសរសើរណាស់។ ក្នុងស្ថានភាពបច្ចុប្បន្នមនុស្សគ្រប់គ្នាអាចធ្លាក់ក្នុងស្ថានភាពដែលមិនដឹងមុន នេះជាពេលដែលអ្នកត្រូវគិតអោយបានដិតដល់ចំពោះអនាគត។
ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នាអាចជំនះក្នុងកំឡុងពេលរោគរាតត្បាតនាពេលបច្ចុប្បន្ននេះ។
Kengo Abe