ស្នៀតសក់ Kanzashi រចនាម៉ូដតាមគំនូរអាវុធបុរាណរបស់សាមូរ៉ៃ
ក្នុងកំឡុងសម័យសង្រ្គាមម៉ូដសក់របស់ស្ត្រីត្រូវផ្អែកលើឋានៈរបស់ពួកគេដែលបង្ហាញតាមរយៈស្នៀតសក់ Kanzashi ។
សព្វថ្ងៃនេះស្នៀតសក់ Kanzashi កាន់តែមានប្រជាប្រិយភាពក្លាយជាគ្រឿងតុបតែងដែលមិនអាចខ្វះបាននៅពេលស្លៀកសម្លៀកបំពាក់គីម៉ូណូឬយូកាតា។ ស្ត្រីជនជាតិជប៉ុនស្លៀកយូកាតាចូលរួមក្នុងពិធីបុណ្យរដូវក្តៅ និងប្រើស្នៀតសក់ Kanzashi ជាមួយនឹងការរចនាម៉ូដផ្សេងៗដើម្បីរំលេចសក់របស់ពួកគេ។
ស្នៀតសក់ Kanzashi ភាគច្រើនផលិតចេញពីលោហធាតុ ការរចនាក្បូរក្បាច់ និងទាន់សម័យបានក្លាយជានិមិត្តរូបរបស់ស្រ្តីជនជាតិជប៉ុន។ ដោយសារតែស្នៀតសក់ Kanzashi ពេញនិយមបានជាម៉ូដរចនាមានច្រើនប្រភេទ។
ក្រុមហ៊ុនផលិតគ្រឿងតុបតែងឈ្មោះ Wargo Nippon បានបង្កើតគំរូថ្មីចំនួន ៣ ដោយផ្អែកលើការរចនាត្រាប់តាមអាវុធបុរាណរបស់សាមូរ៉ៃ។
ក្បាច់រចនារបស់ស្នៀតសក់ Kanzashi ត្រូវបានបំផុសគំនិតចេញមកពីដាវជប៉ុនដែលមានតម្លៃ ១៣,១៧៦ យ៉េន។ ស្នៀតសក់ Kanzashi ផលិតចេញជាដាវ Katana ទង់ដែង រួមបញ្ចូលក្បាច់រចនាផ្កា Daisy ធ្វើអំពីប្រាក់ព្រោះផ្កា Daisy ជានិមិត្តរូបនៃរាជវង្សអធិរាជជប៉ុន។
ប្រសិនបើអ្នកគិតថាស្នៀតសក់ Kanzashi រូបដាវហាក់ដូចជាឃោរឃៅ។ អ្នកអាចងាកមកមើលម៉ូដ Jitte Kanzashi ក្នុងតម្លៃ ៦០៤៨ យ៉េន។ Jitte គឺជាឈ្មោះអាវុធដែលមានប្រវែងប្រហែល ៣០ សង់ទីម៉ែត្រទៅដល់ ១ ម៉ែត្រដែលភាគច្រើនប្រើដើម្បីការពារដាវរបស់ភាគី ប្រើសម្រាប់ចាក់ឬពេលខ្លះប្រើសម្រាប់វាយបំបាក់សន្លាក់ភាគី។
ស្នៀតសក់រូប Jitte ធ្វើពីស្ពាន់ស្រោមមាសឬ rhodium ដែលលម្អជាមួយគោមកាន់តែស្អាត។
ចំណែកស្នៀតសក់ Kanzashi ផ្សេងទៀតមានរូបកាំភ្លើងវែងលក់ក្នុងតម្លៃ ៩.៦១២ យ៉េន។
ប្រសិនបើអ្នកគិតថាបន្តោងរូបមេអំបៅគ្រាន់តែដើម្បីលម្អធ្វើអោយស្នៀតសក់មើលទៅដូចសុភាពនារី។ តាមពិតបន្តោងនេះទាក់ទងទៅនឹងតួអង្គក្នុងប្រវត្តិសាស្ត្រឈ្មោះ Nohime ។ គាត់ជាភរិយារបស់ Samurai Oda Nobunaga ដែលជាមេបញ្ជាការយោធាដំបូងរបស់ជប៉ុនប្រើកាំភ្លើងវែងយ៉ាងល្អ។ លោកស្រី Nohime មានឈ្មោះផ្សេងទៀតដែលគេហៅថា Kicho មានន័យថា “មេអំបៅត្រឡប់មកវិញ” ដូច្នេះមេអំបៅនេះត្រូវបានបន្ថែមដើម្បីរំលឹកដល់គាត់។
អ្នកអាចបញ្ជាទិញតាមអនឡាញស្នៀតសក់ Kanzashi សម្រាប់ម៉ូដទាំងបីនៅលើគេហទំព័របស់ក្រុមហ៊ុន Wargo Nippon ។
https://www.wargo.jp/products/detail2454.html
AD