លោកយាយអាយុ ៨២ ឆ្នាំម្នាក់វាយខ្ទាតខ្លាឃ្មុំហៀបនឹងវាយប្រហារគាត់
កាលពីមុនធ្លាប់មានព័ត៌មាននិយាយអំពីអ្នកនេសាទអាយុ ៦៣ ឆ្នាំម្នាក់ការពារខ្លួនពីការវាយប្រហាររបស់ខ្លាឃ្មុំ Karatedo ។ ចំណែកព័ត៌មានលើកនេះលោកយាយអាយុ ៨២ ឆ្នាំម្នាក់រស់នៅ Hiroshima ថែមទាំងវាយបកខ្លាឃ្មុំដែលហៀបនឹងវាយប្រហារគាត់ទៀត។
ខ្លាឃ្មុំវាយប្រហារគាត់កាលពីថ្ងៃទី ១៦ ខែកក្កដាលោកយាយឈ្មោះ Rumiko Sasaki កំពុងដកស្មៅក្នុងសួនច្បារជាមួយប្តីរបស់គាត់។
លោកយាយ Rumiko និយាយថានៅពេលគាត់ក្រោកឈរកុំអោយរោយចង្កេះ ស្រាប់តែគាត់ប្រទះឃើញខ្លាឃ្មុំខ្មៅហៀបនឹងវាយប្រហារគាត់។ “វាស្រាប់តែបង្ហាញខ្លួនហើយតម្រង់មកមុខខ្ញុំ” លោកយាយ Rumiko ត្រូវវាខ្វាចលើមុខ ហើយបន្ទាប់មកគាត់ក៏វាយខ្លាឃ្មុំខ្ទាតចេញតាមសម្តីដែរបានរៀបរាប់។ បន្ទាប់ពីត្រូវវាយបកខ្លាឃ្មុំបានរត់ចូលទៅក្នុងព្រៃក្បែរនោះ។
【80代の女性 自宅裏庭でクマに襲われる】
被害者の女性「立ち上がってみたらクマがそこにいて。私の顔をめがけてバッと来て『キャーッ』っと言って私が吹っ飛ばして叩いたみたいな気がする」#北広島町 #広島 pic.twitter.com/syUewT3nmD
— 日テレNEWS / 日本テレビのニュース・速報 (@news24ntv) July 17, 2020
ក្រុម Kuma Rangers (ក្លឹបបរបាញ់ក្នុងស្រុក) បានដាក់ទ្រុងដែកចំនួន ៣ នៅក្នុងព្រៃ ហើយដើរល្បាតដើម្បីតាមចាប់ខ្លាឃ្មុំជៀសវាងកុំអោយវាបង្កគ្រោះថ្នាក់មកលើប្រជាជន។
នេះជាលើកទីមួយហើយដែលគ្រួសាររបស់លោកយាយ Sasaki ត្រូវខ្លាឃ្មុំចូលផ្ទះ ទោះជាយ៉ាងណាចាប់ពីពាក់កណ្តាលខែមេសាដល់ខែមិថុនាឆ្នាំនេះមានប្រហែល ២៥២ ករណីគេប្រទះឃើញខ្លាឃ្មុំនៅ Hiroshima ។ ដើម្បីបង្ការទីភ្នាក់ងារសត្វព្រៃក្នុងតំបន់បានណែនាំអោយប្រជាជនកុំបំពាក់កណ្តឹង វិទ្យុឬឧបករណ៍បញ្ចេញសំឡេងជៀងវាងកុំអោយខ្លាឃ្មុំភ័យខ្លាចវាយប្រហារមនុស្ស។
ក្រៅពីនេះចំនួនខ្លាឃ្មុំខ្មៅអាស៊ីនៅប្រទេសជប៉ុនធ្លាក់ចុះយ៉ាងខ្លាំងដោយសារការប្រម៉ាញ់។ វាមានទម្លាប់បំផ្លាញដំណាំ និងទ្រព្យសម្បត្តិរបស់កសិករ។ តំបន់ខ្លះនៅជប៉ុនណែនាំគោលនយោបាយការពារ និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់។
Sacchan