អ្នកប្រើបណ្តាញសង្គម Twitter ត្រូវចាប់ខ្លួនព្រោះផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតមកលើនារី Idol

គោលបំណងម្នាក់នេះចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់ពួកគេដើម្បីទាមទារយុត្តិធម៌អោយ Idol ដទៃទៀតក្នុងក្រុម។

ក្នុងនាមជា Idol មួយរូបប្រឡូកក្នុងវិស័យសិល្បៈមិនថានៅប្រទេសណានោះទេត្រូវមានកម្លាំងចិត្តរឹងមាំ។ ក្រៅពីទទួល​បាន​អ្នក​គាំ​ទ្រ​ជា​ច្រើន ទន្ទឹមនឹងនេះក៏មានអ្នកឈ្នានីសមួយចំនួនដែរ។ អ្នកឆ្លៀតឳកាសប្រើពាក្យ​រិះ​គន់​ឬជេរប្រមាថអ្នកសិល្បៈ។ បញ្ហាមនុស្សមួយចំនួនប្រើអំពើហឹង្សាកើតឡើងច្រើនស្ទើរតែគ្មានវិធានការណ៍អាច​បង្រ្កាប។ ថ្មីៗនេះមានមនុស្សម្នាក់ប្រព្រឹត្តខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

នាយកដ្ឋានប៉ូលីសបានចាប់ខ្លួនមនុស្សម្នាក់ឈ្មោះ Akihiro Kaku អាយុ ៥០ ឆ្នាំមានទីលំនៅសង្កាត់ Nishi Ochiai, Shinjuku ។ មូលហេតុព្រោះ Comment របស់បុគ្គលនេះលើបណ្តាញសង្គម Twitter កាលពីខែឧសភាឆ្នាំ ២០១៩ ។

ក្នុងចំណោម Comment របស់ Kaku លើបណ្តាញសង្គមក្នុងនោះមានមួយទាក់ទងនឹង Marina Nishigata សមាជិក​ក្រុម Idol NGT48 ។ ជននោះនិយាយថា “ការប្រើប្រាស់ថ្នាំលើកកម្លាំងបានបំផ្លាញគំនិត និងសតិសម្បជញ្ញៈ​ធ្វើជាមនុស្សរបស់នាង ដូច្នេះទោះនិយាយអ្វីក៏គ្មានប្រយោជន៍ដែរ” ។ នៅក្នុង Comment របស់ Kaku ប្រើពាក្យ Kakuseizai (គ្រឿងលើកកម្លាំង) ចង់សំដៅលើម៉ាទឹកកក។ ក្រៅពីរិះគន់ Marina Nishigata ម្នាក់នោះក៏ Comment សំដៅទៅលើសមាជិកក្រុម NGT48 ដូចជា Minami Kato, Yuka Ogino, Ayaka Tano, និង Eno Yamada ប្រើគ្រឿងញៀនខុសច្បាប់ផងដែរ។

រូបភាព http://toriizaka46.jp/keyakizaka46/273056/

https://twitter.com/marina_ngt48n/status/1081921332772651014?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1081921332772651014%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F114780.html

បន្ទាប់ពីបានដឹងពីយោបល់របស់បុគ្គលនេះក្រុមហ៊ុនគ្រប់គ្រងរបស់ NGT48 បានស្នើសុំបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក Comment ។ ក្រោយពេលស៊ើបអង្កេតបុគ្គលឈ្មោះ Kaku ត្រូវចាប់ខ្លួនពីបទបរិហារកេរ្តិ៍។ Kaku ទទួលស្គាល់ការ​ចោទ​ប្រកាន់ដោយសារភាពថា “ខ្ញុំសង្ស័យថាពួកគេទាំងប្រាំនាក់ទាក់ទងនឹងករណីវាយប្រហារសមាជិក NGT48 ផ្សេង​ទៀត ខ្ញុំ​មិន​ទុកចិត្ត​ពួក​គេទេ។ គោលបំណងរបស់ខ្ញុំចង់បំផ្លាញមុខមាត់របស់ពួកគេ” ។

ទោះបីជាគាត់មិនបាននិយាយឈ្មោះក៏ប្រហែលជាឧប្បត្តិហេតុដែលលោក Kaku ចង់សំដៅលើរឿងសមាជិក Maho Yamaguchi ត្រូវគេវាយប្រហារនៅគេហដ្ឋានក្នុងឆ្នាំ ២០១៨ ។

ទោះបីជាអ្នកផ្សព្វផ្សាយព័ត៌មានចចាមអារាមលើបណ្តាញសង្គមក៏មិនចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។ ប៉ុន្តែដោយសារ Comment ទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀនបានជាក្រុមហ៊ុនគ្រប់គ្រងរបស់ NGT48 និយាយថានេះជាអាកប្បកិរិយាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់សិល្បករយ៉ាងធ្ងន់ធ្ងរ។ ពីព្រោះក្នុងវិស័យសិល្បៈជប៉ុនមានជំហរតឹងរឹងក្នុងការនិយាយថាទេចំពោះគ្រឿងញៀន។ នៅពេលសិល្បករត្រូវគេរកឃើញថាប្រើគ្រឿងញៀននោះអាជីព​របស់​ពួក​គេនឹងត្រូវបញ្ចប់។

បន្ទាប់ពីរឿងនេះ និងបញ្ហាជាបន្តបន្ទាប់ទាក់ទងនឹងការវាយប្រហារតាមអុីនធឺណេតនាពេលថ្មីៗនេះ យើងគួរពិចារណា​អោយបានល្អិតល្អន់មុននឹងបញ្ចេញមតិយោបល់លើបណ្តាញសង្គម សូមកុំធ្វើជាមនុស្ស Comment ម្នាក់ដែលធ្វើ​អោយ​អ្នកដទៃឈឺចាប់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: